ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លូតលាស់​នៃ​វិស័យ​អចលនទ្រព្យ​បង្ហាញ​ថា សេដ្ឋកិច្ច​ងើបឡើង​វិញ

6 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ គេ​មើលឃើញ​ថា ទីផ្សារ​អចលនទ្រព្យ​ក្រុង​បាងកក​ក្នុង​ឆ្នាំ​២០១៧ គួរ​ឲ្យ​ចាប់អារម្មណ៍​ណាស់ ជា​ពិសេស ការ​លក់​ខុន​ដូ​ថ្មី​ៗ​សរុប​ស្មើ​៥​ម៉ឺន​៦​ពាន់​យូ​នី​ត ។ ការ​បង្កើត​ក្រុមហ៊ុន​រួម​រវាង​ក្រុមហ៊ុន​អចលនទ្រព្យ​ថៃ និង​បរទេស…

ទីក្រុង​បាងកក ៖ គេ​មើលឃើញ​ថា ទីផ្សារ​អចលនទ្រព្យ​ក្រុង​បាងកក​ក្នុង​ឆ្នាំ​២០១៧ គួរ​ឲ្យ​ចាប់អារម្មណ៍​ណាស់ ជា​ពិសេស ការ​លក់​ខុន​ដូ​ថ្មី​ៗ​សរុប​ស្មើ​៥​ម៉ឺន​៦​ពាន់​យូ​នី​ត ។ ការ​បង្កើត​ក្រុមហ៊ុន​រួម​រវាង​ក្រុមហ៊ុន​អចលនទ្រព្យ​ថៃ និង​បរទេស ជា​ពិសេស​ជប៉ុន ក៏​កំពុង​តែ​ធ្វើ​ឲ្យ​កក្រើក​ទីផ្សារ​អចលនទ្រព្យ​ផង​ដែរ ខណៈ​មាន​គម្រោង​ជា​ច្រើន​ត្រូវ​បាន​ប្រកាស។

គេ​គួរតែ​តាមដាន​គម្រោង​អចលនទ្រព្យ ព្រោះ​គម្រោង​ទាំងនោះ​អាច​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ក្នុង​សហគមន៍​ជុំវិញ​យ៉ាងច្រើន ។ មនុស្ស​ជា​ច្រើន​បារម្ភ​ថា នៅ​ពេល​បញ្ចប់​ការ​សាង​សង់​គម្រោង​ធំ​ៗ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ។

កត្តា​ជា​ច្រើន​ដែល​ប៉ះពាល់​ដល់ទី​ផ្សារ​អចលនទ្រព្យ នឹង​មិន​ផ្លាស់​ប្តូរ​ច្រើន​ទេ​ក្នុង​ឆ្នាំ ២០១៨ ប៉ុន្តែ​និន្នាការ​វិជ្ជមាន​មួយ​ចំនួន​នឹង​នាំ​មក​នូវ​លទ្ធផល​ល្អ ។ ស្ថានភាព​សេដ្ឋកិច្ច​ក្នុងឆ្នាំនេះ នឹង​ល្អ​ជាង​ប៉ុន្មាន​ឆ្នាំ​កន្លង​មក ព្រោះ​កត្តា​សំខាន់​ៗ​ដូច​ជា ការ​នាំ​ចេញ និង​វិស័យ​ទេសចរណ៍​កំពុង​តែ​ប្រសើរ​ឡើង ។ លើស​ពី​នេះ ការ​វិនិយោគ​របស់​រដ្ឋាភិបាល និង​វិស័យ​ឯកជន​ក៏​បាន​កើនឡើង​ផង​ដែរ ។

អត្រា​ជំនឿ​ចិត្ត​អតិថិជន និង​ការ​ចំណាយ​អាច​នឹង​មិន​រឹង​មាំ​ដូច​ពេល​មុន​ទេ ។ កត្តា​ប៉ះពាល់​សំខាន់​ៗ​រួម​មាន បំណុល​តាម​ផ្ទះ និង​ជំនឿ​ចិត្ត​ពី​ស្ថានភាព​នយោបាយ​រយៈពេល​វែង ខណៈ​ប្រទេស​ថៃ​ឈាន​ទៅ​រក​ការ​បោះ​ឆ្នោត​នៅ​ចុងឆ្នាំ​នេះ ។

ទោះជា​យ៉ាងណា ទីផ្សារ​ខុន​ដូ​នៅ​ក្នុង​ក្រុង​បាងកក នៅ​ឆ្នាំ​២០១៨​នេះ គួរតែ​បន្ត​កើន​ឡើង​​បើ​ធៀប​នឹង​ឆមាស​ទី​២ ឆ្នាំ​២០១៧ ខណៈ​ក្រុមហ៊ុន​អចលនទ្រព្យ​ជា​ច្រើន​មាន​គម្រោង​​ពង្រីក​។ ការ​លក់​ខុន​ដូ​ថ្មី​ៗ​អាច​ស្មើ​ឆ្នាំ​មុន ដែល​ស្មើ​ប្រមាណ​៥​ម៉ឺន​៦​ពាន់​យូនីត។

និន្នាការ​ទាក់ទង​នឹង​ទីផ្សារ​ខុន​ដូ​នៅ​តែ​ដដែល ដោយ​សកម្មភាព​ភាគច្រើន​កើត​មាន​ឡើង​​ក្នុង​ផ្នែក​នៅ​ជិត​កន្លែង​មាន​ខ្សែ​ដឹក​ជញ្ជូន ឬ​មាន​គម្រោង​សាងសង់​ខ្សែ​ដឹក​ជញ្ជូន ។

អត្រា​ជួល​ខុន​ដូ​ក្នុងឆ្នាំនេះ នឹង​ស្មើ​ពី​៦៥​ទៅ​៧០% ឬ​ខ្ពស់​ជាង​ឆ្នាំ​មុន​ប្រមាណ​៧​ទៅ​៨% ប៉ុន្តែ​វា​នឹង​ពឹងផ្អែក​ខ្លាំង​ទៅ​លើ​ស្ថានភាព​សេដ្ឋកិច្ច និង​ជំនឿ​ចិត្ត​របស់​អតិថិជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ