ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់​! ថ្ងៃនេះ គឺជា​ខួប​៣៣​ឆ្នាំ​នៃ​ការ​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​របស់​សម្តេច​តេ​ជោ​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​នៅ​ថ្ងៃ​ទី​១៤ ខែមករា​នេះ​ បាន​ជួប​សំណេះ​​សំណាល​ជាមួយ​បងប្អូន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​មាន​ដូច​ជា​អ្នក​រត់​ម៉ូតូឌុប ម៉ូតូ​កង់​បី និង​រត់​តាក់ស៊ី សរុប​ប្រមាណ​៤,៦៨៥​នាក់…

​រាជធានី​ភ្នំពេញ ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​នៅ​ថ្ងៃ​ទី​១៤ ខែមករា​នេះ​ បាន​ជួប​សំណេះ​​សំណាល​ជាមួយ​បងប្អូន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​មាន​ដូច​ជា​អ្នក​រត់​ម៉ូតូឌុប ម៉ូតូ​កង់​បី និង​រត់​តាក់ស៊ី សរុប​ប្រមាណ​៤,៦៨៥​នាក់ ​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ ទីកន្លែង​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ​បាន​បង្ហើប​​​ឱ្យ​​ដឹង​ថា ​ជា​ខួប​លើក​ទី​៣៣​ឆ្នាំ ​នៃ​ការ​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​របស់​សម្តេច​តេ​ជោ​ ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ​ថ្ងៃនេះ ទី​១៤ មក​រា ឆ្នាំ​២០១៨ គឺជា​ខួប ៣៣​ឆ្នាំ​នៃ​ការ​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី របស់​សម្ដេច​ (១៤ មក​រា ១៩៨៥ – ១៤ មក​រា ២០១៨) ដោយ​សម្តេច​តេ​ជោ បាន​ទទួល​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​តាំងពី​អាយុ​៣២​ឆ្នាំ​។

សម្តេច​តេ​ជោ បាន​តស៊ូ​ការ​លំបាក​ជា​ច្រើន​ ដោយ​ត្រូវ​យកអាយុ​ជីវិត​ធ្វើ​ជាដើម​ទុន​ក្នុង​ការ​រំដោះប្រទេស​ជាតិ​ចេញពី​សង្គ្រាម និង​ស្វែងរក​សន្តិភាព និង​អ​ភិ​វ​ឌ្ឍ​កសាង​ប្រទេស​ជាតិ​ឲ្យ​មានការ​រីក​ចម្រើន​ដូច​សព្វ​ថ្ងៃនេះ​។ ហើយ​បច្ចុប្បន្ន កម្ពុជា​បាន​ក្លាយជា​ប្រទេស​មាន​កម្រិត​ចំណូល​មធ្យម​កម្រិត​ទាប ហើយនឹង​ឈាន​ទៅ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​សម្តេច​តេ​ជោ ក៏​បាន​បញ្ជាក់​ថា ​គោលបំណង​ក្នុង​ការ​សំណេះសំណាល​គ្នា​នេះ ​គឺ​ដើម្បី​ជំរុញ​លើក​ស្ទួយ​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឱ្យ​មានការ​រីក​ចម្រើន​លូតលាស់​បន្ថែម​ទៀត ព្រោះ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ផង​ដែរ ​ក្នុង​កំណើនសេដ្ឋកិច្ច​។ កន្លង​​មក ​រាជរដ្ឋាភិបាល​ក៏​បាន​ជំរុញ​ឲ្យ​មាន​សហគ្រាស​ធុន​តូច និង​មធ្យម ​ដើម្បី​បង្កើត​ផលិតផល​ក្នុងស្រុក ក្នុង​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ខាងក្រៅ ដែល​នេះ​ជា​មោទនភាព​មួយ​សម្រាប់​ប្រទេស​កម្ពុជា ​ដែល​មាន​ផលិតផល​របស់​ខ្លួន​ទៅ​លើ​ទីផ្សារ​អន្តរជាតិ​។

​សម្តេច​នាយក​រដ្ឋមន្ត្រី​ក៏ «​បាន​អំពាវនាវ​សូម​ឲ្យ​ធនាគារ​ទាំងឡាយ​ផ្តល់​ការ​វិនិយោគ​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ តាម​រយៈ​ការ​ផ្តល់​ប្រាក់​កម្ចី ដើម្បី​បង្កើត​នូវ​មុខរបរ​ផ្សេង​ៗ​​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​យើង​។ សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​តែងតែ​គិតគូរ និង​យកចិត្ត​ទុក​ដាក់​ចំពោះ​បងប្អូន​ដែល​បំរើ​ការងារ​ទាំង​ក្នុង និង​ក្រៅ​ព័ន្ធ​»​។​

​បច្ចុប្បន្ន​រាជរដ្ឋាភិបាល កម្ពុជា​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​បងប្អូន​ដែល​ស្ថិត​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ រួម​មាន​សេវា​ថែទាំ​ពិនិត្យ​សុខភាព តាម​មន្ទី​រពេទ្យ​រដ្ឋ ដោយ​មិន​គិតថ្លៃ ពិសេស​ស្ត្រី​ឆ្លងទន្លេ​ត្រូវ​បាន​យកចិត្ត​ទុកដាក់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ