រាជធានីភ្នំពេញ ៖ ដឹកម្ដាយត្រឡប់មកពីចូលរួមមង្គលការ បើករថយន្តបុកលូដាក់បាំងផ្លូវទើបនិងចាក់បេតុងហើយថ្មីៗបណ្ដាលឲ្យម្ដាយរងរបួសធ្ងន់ ហេតុការណ៍គ្រោះថ្នាក់ចរចរាណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវឌួងងៀប ហៅផ្លូវសេះស ភូមិទ្រុងមាន់ សង្កាត់អូបៃក្អម ខណ្ឌសែនសុខ ។
រថយន្តបង្ក ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ២k -១៥៨៧ រងការខូចខាតបែកកាងខាងមុខ អ្នកបើកបរមិនបានស្គាល់អត្តសញ្ញាណទេ រងរបួសធ្ងន់គឺម្តាយ ។
ព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេរថយន្តបង្កបើកដោយយុវជនម្នាក់ក្នុងស្ថានភាពស្រវឹង ដឹកម្តាយមកពីការបងប្អូននៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ខណៈពេលបើករថយន្តមកដល់ភ្នំពេញ ធ្វើដំណើរតាមផ្លូវដួងងៀបក្នុងទិសដៅពីជើងទៅត្បួង ដោយសារបើកលឿនពេក គួបផ្សំ និងផ្លូវងងឹតផង ក៏ជ្រុលចង្កូតទៅបុកលូដែកគេដាក់បាំងផ្លូវ ដែលទើប និងចាក់បេតុងហើយថ្មីមិនឲ្យរថយន្តធុនធំ បើកឆ្លងកាត់បានបុកពេញទំហឹងបណ្តាលឲ្យបែកលូ ចំណែករថយន្តបង្កខ្ទេចផ្នែកខាងមុខ និងផ្ទុះពោងសុវត្ថិភាពបុកត្រូវស្ត្រីជាម្តាយរងរបួសធ្ងន់ ដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗផងដែរ ។
រីឯតៃកុងក៏មិនបានរត់គេចខ្លួនទេ ក៏មានបងប្អូនប្រជាពលរដ្ឋជួយឃាត់ទុកឲ្យសមត្ថកិច្ច ដោយសារតែសមត្ថកិច្ចយូរមកដល់ ពេលម្ចាស់រថយន្តសម្រេច បើករថយន្តទៅជុសជួលដោយខ្លួនឯងមិនរំខានដល់សម្ថកិច្ចឡើយ ៕
ចែករំលែកព័តមាននេះ