ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ស៊ីម៉ងត៍ បើក​បុក​រះ​ម៉ូតូ និង​រ៉ឺ​ម៉ក​ម៉ូត​ជា​ច្រើន​គ្រឿង បណ្ដាល​ឲ្យ​នគរបាល​ម្នាក់​បាក់ដៃ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក​ដឹក​ស៊ីម៉ងត៍ បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​នៅ​ទីប្រជុំជន និង​ចំណុច​ផ្លូវ​ខ្វែង​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ ។ បន្ទាប់​មក​បាន​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ និង​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ជា​ច្រើន​គ្រឿង បណ្ដាល​ឲ្យ​នគរបាល​ប្រចាំការ​នៅ​ជិត​នោះ​ម្នាក់​រង​របួសធ្ងន់​បាក់ដៃ​ម្ខាង ។…

រាជធានី​ភ្នំពេញ ៖ រថយន្ត​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក​ដឹក​ស៊ីម៉ងត៍ បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​នៅ​ទីប្រជុំជន និង​ចំណុច​ផ្លូវ​ខ្វែង​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ ។ បន្ទាប់​មក​បាន​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ និង​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ជា​ច្រើន​គ្រឿង បណ្ដាល​ឲ្យ​នគរបាល​ប្រចាំការ​នៅ​ជិត​នោះ​ម្នាក់​រង​របួសធ្ងន់​បាក់ដៃ​ម្ខាង ។

បន្ទាប់​មក​អ្នកបើកបរ​រថយន្ត​នោះ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បាន​នាំ​ទៅ​សាកសួរ ហើយ​ជន​នេះ​ឆ្លើយ​ថា រថយន្ត​ហ្វ្រាំង​អត់​ស៊ី ទើប​ជាន់​អត់​ជាប់ ហើយ​បើ​ដូច្នេះ​មែន​នេះ​ជា​ការ​ធ្វេសប្រហែស​យ៉ាង​ធំ​បំផុត​របស់​ក្រុមហ៊ុន និង​អ្នកបើកបរ​ផ្ទាល់ ។ ដែល​គ្មាន​ការ​ត្រួតពិនិត្យ​រថយន្ត​ឲ្យ​បាន​មត់​ចត់ បណ្ដែតបណ្ដោយ​ឲ្យ​មាន​គ្រោះថ្នាក់​បែប​នេះ​កើតឡើង ឬ​ឯ​មន្ត្រី​នគរបាល​រង​គ្រោះ​ខាងលើ​សំណាង​ណាស់​ដែល​ខ្ទាត​ចេញពី​ក្រោម​កង់​រថយន្ត ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវ​វ៉េ​ង​ស្រេង ត្រង់​ចំណុច​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ​៣ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​រង​គ្រោះ​ឈ្មោះ សូ សំ​អូន អាយុ​៣៤​ឆ្នាំ ជា​មន្ត្រី​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ទីលំនៅ​ក្នុងភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ មាន​ស្លាក​លេខ​ដែរ ប៉ុន្តែ​អត់​ចាំ​ព្រោះ​ត្រូវ​រថយន្ត​កិន​ដាច់​បាត់ ។

ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​អង្គភាព​៧១១ កងពលតូច​លេខ​៧០​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ ។ ចំណែក​រថយន្ត​បង្ក ព​ណ៍​ក្រហម ពាក់​ស្លាក​លេខ​កំពង់ធំ 3A-១៤៤៦ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ យ៉ែ​ម សំណាង អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សាំង​ស្រឡៅ ឃុំ​តាំង​ខ្យា ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ បាន​បុក​រះ​ម៉ូត​មន្ត្រី​នគរបាល​ខាងលើ រួម​ជាមួយ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​២​គ្រឿង បណ្ដាល​ឲ្យ​មន្ត្រី​នគរបាល​ខាងលើ​រង​របួស​បាក់ដៃ​ម្ខាង​យ៉ាងដំណំ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ខាងលើ មន្ត្រី​នគរបាល​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ដែល​ជា​ចំណុច​ផ្លូវ​ខ្វែង និង​ជា​រង្វង់​មូល​ផង ។ ជន​រង​គ្រោះ​បាន​ឈប់​រង់ចាំ​អាទិ៍ភាព​ផ្លូវ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ទៅ​ផុត​សិន ហើយ​ខណៈនោះ​ក៏​មាន​ម៉ូតូ និង​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី ព្រមទាំង​រថយន្ត​ជា​ច្រើន​គ្រឿង​ឈប់​ត្រៀបត្រា​ជិត​នោះ​ដែរ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​បន្តិច​ក្រោយមក ស្រាប់តែ​ឃើញ​រថយន្ត​បង្ក​ខាងលើ​បើកបរ​ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​ត្បូង​ទៅ​ជើង​ដែរ ។ ពេល​នោះ​រថយន្ត​មិន​បាន​ជាន់​ហ្វ្រាំង​ឈប់​ទេ ក៏​បាន​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​ជន​រង​គ្រោះ​ពីក្រោយ បណ្ដាល​ឲ្យ​មន្ត្រី​នគរបាល​ខាងលើ​ខ្ទាត​ចូល​ទៅ​ចំ​កណ្ដាល​រថយន្ត ខុស​កង់​រថយន្ត​រង​របួស​បាក់ដៃ​ធ្ងន់ធ្ងរ ។

ចំណែក​ម៉ូតូ​ជាប់​ក្រោម​កង់​រថយន្ត ខ្ទេច​ទាំងស្រុង ហើយ​រថយន្ត​បង្ក​បាន​បន្ត​អូស​ម៉ូតូ​ជ្រុល​ទៅ​បុក​រ៉ី​ម៉ក​ម៉ូត​កង់​បី​២​គ្រឿង​ជា​បន្តបន្ទាប់​ទៀត រួច​ទើប​ឈប់​ស្ងៀម ។ ប្រភព​ខាងលើ​បាន​បន្ត​ថា បន្ទាប់​មក​អ្នកបើកបរ​រថយន្ត​ប្រុង​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បាន​នាំ​យក​ទៅ​សួរនាំ​នៅ​ប៉ុស្ដិ៍​ចោម​ចៅ​៣ ។

ពេល​នោះ​អ្នកបើកបរ​រថយន្ត​នេះ និ​យា​យា​ថា រថយន្ត​នោះ​ហ្វ្រាំង​អត់​ស៊ី ទើប​បុក​ជា​បន្តបន្ទាប់​បែប​នេះ ប៉ុន្តែ​ត្រូវ​បាន​នគរបាល​ថា ជា​ការ​ដោះសារ​យករួចខ្លួន​តែ​ប៉ុណ្ណោះ ។ ប្រសិនបើ​ហ្វ្រាំងរថយន្ត​អត់​ស៊ី​បែប​នេះ​មែន​នោះ វា​គឺជា​កំហុស និង​ការ​ធ្វេសប្រហែស​របស់​ក្រុមហ៊ុន ដែល​មិន​បាន​រៀបចំ ឬ​ពិនិត្យ​ឲ្យ​បាន​ច្បាស់ និង​ត្រឹមត្រូវ​មុន​នឹង​ចេញដំណើរ ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ