ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ត្រួតពិនិត្យ​ប្រេងសាំងរកឃើញកា​រ៉ា​ស់​ខ្លះ​១០០​លី​ត្រ​បាត់​អស់​៥​លី​ត្រ

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ស្ថានីយ​ចាក់​ប្រេងសាំង​ចំនួន​បី​ក្នុង​ក្រុង​សែន​មនោ​រម្យ បាន​នឹង​កំពុង​លក់​កេង​ចំណេញ​លើ​អតិថិជន ដែល​ការ​រក​ឃើញ​នេះ ធ្វើ​ឡើង​ក្នុង​ប្រតិបត្តិការ​ដឹកនាំ​ដោយ លោក ចាន់ វាសនា ប្រធាន​សាខា​កាំ​កុង​ត្រួ​ល​ខេត្តមណ្ឌលគិរី…

ខេត្តមណ្ឌលគិរី ៖ មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ស្ថានីយ​ចាក់​ប្រេងសាំង​ចំនួន​បី​ក្នុង​ក្រុង​សែន​មនោ​រម្យ បាន​នឹង​កំពុង​លក់​កេង​ចំណេញ​លើ​អតិថិជន ដែល​ការ​រក​ឃើញ​នេះ ធ្វើ​ឡើង​ក្នុង​ប្រតិបត្តិការ​ដឹកនាំ​ដោយ លោក ចាន់ វាសនា ប្រធាន​សាខា​កាំ​កុង​ត្រួ​ល​ខេត្តមណ្ឌលគិរី សហ​ការណ៍​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​រថយន្ត​មន្ទីរ ពិសោធន៍​ប្រេងឥន្ធនៈ​ចល័ត​របស់​អគ្គនាយកដ្ឋាន​កាំ​កុង​ត្រួ​ល បាន​ចុះ​ត្រួតពិនិត្យ​គុណភាព និង​បរិមាណ​ប្រេងឥន្ធនៈ​តាម​ស្ថានីយ​ប្រេង​ទាំង​៩ ក្នុង​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៨ ។

លោក ចាន់ វាសនា ប្រធាន​សាខា​កាំ​កុង​ត្រួ​ល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ត្រួតពិនិត្យ​គុណភាព និង​បរិមាណ​ប្រេងឥន្ធនៈ ធ្វើ​នៅ​តាម​ស្ថានីយ​ទូ​ទាំង​ប្រទេស ។ ជាក់ស្តែង ការ​ចុះ​ត្រួតពិនិត្យ​គុណភាព​បរិមាណ​ប្រេងឥន្ធនៈ និង​ដេប៉ូ​ចែកចាយ​ទាំង​៩​ស្ថានីយ នៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ​នា​ពេល​នេះ ដោយ​ប្រើប្រាស់​រថយន្ត​ពិសោធន៍​ចល័ត​ផ្នែក​ប្រេងឥន្ធនៈ របស់​អគ្គនាយកដ្ឋាន​កាំ​កុង​ត្រួ​ល ដែល​បំពាក់​ដោយ​ឧបករណ៍​វិភាគ និង​ឧបករណ៍​រង្វាស់រង្វាល់​ដែល​ធ្វើ​ព្យាករ​សកម្ម​ត្រឹមត្រូវ ដើម្បី​ធ្វើតេស្ត ចៀសវាង​ការ​ក្លែងបន្លំ ។ ជា​លទ្ធផល​ផ្នែក​គុណភាព ប្រេងសាំង​ធម្មតា សាំង​ស៊ុប​ពែ ប្រេង​ម៉ា​សូត គឺ​ត្រូវ​ត្រូវ​តាម​ស្តង់ដា ឬ​ឯ​ផ្នែក​បរិមាណ​បាញ់​ចេញពី​ទុ​យ​យោ មាន​ស្ថានីយ៍​ចំនួន​៣ ដែល​មាន​កម្រិត​លំអៀង​ពី​៣​លី​ត្រ​ទៅ​៥​លី​ត្រ ក្នុង​១០០​លី​ត្រ បាញ់​ចេញ ។

ទន្ទឹម​នឹង​នោះ​ដែរ សមត្ថកិច្ច​ជំនាញ​បាន​អប់រំ​ណែនាំ​ដល់​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​ទាំងនោះ ធ្វើ​កិច្ចសន្យា​ជា​លើក​ទី​១ ឲ្យ​កែប្រែ​ឡើង​វិញ ដោយ​ទុក​ក្នុង​រយៈពេល​១​ខែ​ទៀត ខាង​មន្ត្រី​ជំនាញ​នឹង​ចុះ​មក​ពិនិត្យ​ម្តងទៀត តែបើ​ឃើញ​មិន​ប្រក្រតី​ដដែល ម្ចាស់​សា្ថ​នី​យ​នោះ​នឹង​ត្រូវ​ធ្វើការ​ផាកពិន័យ ។

ជាមួយ​គ្នា​នេះ​ដែរ លោក ចាន់ វាសនា ប្រធាន​សាខា​កាំ​កុង​ត្រួ​ល​ខេត្ត បាន​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​ស្ថានីយ៍ និង​ដេប៉ូ​ចែកចាយ​ទាំងអស់ ត្រូវ​ពិនិត្យ​ឡើង​វិញ​នូវ​ផ្នែក​បរិមាណ​បាញ់​ចេញពី​ទុ​យ​យោ​ចៀសវាង​ការ​បន្លំ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​មាន​តម្លាភាព យុត្តិធម៌ រវាង​អ្នកលក់ អ្នក​ចែកចាយ និង​អ្នក​ប្រើប្រាស់​ឲ្យ​កាន់តែ​មាន​ទំនុកចិត្ត និង​មានការ​គាំទ្រ​កាន់តែ​ច្រើន​ឡើង​ពី​មហាជន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ