ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​​រថយន្ត​​ដឹក​ប្រេង​សាំងរេ​ចង្កូត​ទៅ​បុក​ស្លា.ប់​ពេល​កំពុង​ជិះ​ម៉ូតូ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​បានស្លា.ប់​​ភ្លាមៗ​​នៅ​នឹង​​កន្លែងទាំង​ក្បាល​ពាក់​មួក​សុវត្ថិ​ភាព ដោយ​សារ​តែ​រថយន្ត​​ដឹក​ប្រេង​សាំង​មួយ​គ្រឿងបើក​បុក​​ពេញទំហឹងខណៈ​ពេល​ដែល​រូប​គេ​កំពុង​ជិះ​ម៉ូតូតែម្នាក់​​ឯង ។ ចំណែក​រថយន្ត​ប​ង្ក​បន្ទាប់ពីបុក​ហើយ​បាន​បើក​រត់​គេច​ទៅ​បាត់​ស្រមោល​​ ប៉ុន្តែ​ប្រជា​ពលរដ្ឋដែល​នៅជិត​នោះ​បាន​ស្គាល់​ស្លាក​លេខ​យ៉ាង​ច្បាស់​ ​ជា​របស់​ក្រុម​ហ៊ុន​ប្រេង​តេលា ។

រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​បានស្លាប់​​ភ្លាមៗ​​នៅ​នឹង​​កន្លែងទាំង​ក្បាល​ពាក់​មួក​សុវត្ថិ​ភាព ដោយ​សារ​តែ​រថយន្ត​​ដឹក​ប្រេង​សាំង​មួយ​គ្រឿងបើក​បុក​​ពេញទំហឹងខណៈ​ពេល​ដែល​រូប​គេ​កំពុង​ជិះ​ម៉ូតូតែម្នាក់​​ឯង ។ ចំណែក​រថយន្ត​ប​ង្ក​បន្ទាប់ពីបុក​ហើយ​បាន​បើក​រត់​គេច​ទៅ​បាត់​ស្រមោល​​ ប៉ុន្តែ​ប្រជា​ពលរដ្ឋដែល​នៅជិត​នោះ​បាន​ស្គាល់​ស្លាក​លេខ​យ៉ាង​ច្បាស់​ ​ជា​របស់​ក្រុម​ហ៊ុន​ប្រេង​តេលា ។

ឧប្បត្តិហេតុ​​គ្រោះថ្នាក់​ចរាចរណ៍​​នោះ​បាន​កើតឡើង​កាល​ពីវេលា​ម៉ោង​២​និង​៤០​នាទី​​រសៀល​ថ្ងៃទី​១ ធ្នូ ២០១២ ​នៅលើ​កំណាត់​ផ្លូវ​អូរ​ដឹម កប់​ស្រូវ​​ត្រង់​ចំណុច​​ភូមិ​កប់​ស្រូវធំ សង្កាត់​គោក​​រកា ខណ្ឌ​​ពោធិ៍​សែន​ជ័យ។

បុរស​​រងគ្រោះ ឈ្មោះ​​ហួន អីុម អាយុ​​២៥​ឆ្នាំ រស់​នៅ​​ក្នុង​ភូមិ​ភ្នំ​ទទឹង ឃុំ​​ជើង​រាស់ ស្រុក​ឧដុង្គ ​ខេត្ត​កំពង់​ស្ពឺ ​ជិះ​​ម៉ូតូ​ម៉ាក​ឌ្រីម​សេ​​១២៥ ​ស៊េរី​២០១២ ​ពណ៌​ខ្មៅ ​ដែល​ម៉ូតូ​នោះ​​បាន​រង​នូវ​ការ​ខូច​ខាត​យ៉ាង​ដំណំ​ផង​ដែរ ។ សាក្សី​​ឱ្យ​ដឹង​ថា ​មុន​​ពេល​កើតហេតុ​​គេ​បាន​​ឃើញ​រថយន្ត និង​ម៉ូតូ​​​ធ្វើ​​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​ទិស​គ្នា​ ដោយ​​រថយន្ត​​​បើក​​បោះ​ពួយ​ធ្វើ​ដំណើរ​ពី​​កើត​​​ទៅ​លិច​ក្នុង​ល្បឿន​​យ៉ាង​លឿន ។ ​ចំណែក​​ជន​រងគ្រោះ​ជិះ​ម៉ូតូ​តែ​ម្នាក់​​ឯង​ធ្វើ​ដំណើរពី​​លិច​ទៅ​កើត​​​កៀន​ចិញ្ចើម​ផ្លូវ​ខាង​ស្តាំ​​ដៃ​របស់​​ខ្លួន ​ដែល​តាម​ការ​ប៉ាន់​ស្មាន​គឺ​ជិះ​ក្នុង​ល្បឿន​​ពី​៤០​ទៅ​៥០​គីឡូ​ម៉ែត្រ​​ក្នុង​១​ម៉ោង​ប៉ុណ្ណោះ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕