ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រួមគ្រែតែមួយជិត​​២​ឆ្នាំ​ហើយ ទើប​បែកធ្លាយពេល​បាត់​ខ្លួន

6 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ស្ត្រី​កូន​មួយ​អាយុ​៤១​ឆ្នាំ​ម្នាក់ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្រោយ​ដឹង​ថា ប្រុស​ក្មេង​របស់​ខ្លួន​ដែល​ស្រឡាញ់​គ្នា​ជិត​ពីរ​ឆ្នាំទៅ​ហើយ គឺជា​ស្រី​។…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ស្ត្រី​កូន​មួយ​អាយុ​៤១​ឆ្នាំ​ម្នាក់ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្រោយ​ដឹង​ថា ប្រុស​ក្មេង​របស់​ខ្លួន​ដែល​ស្រឡាញ់​គ្នា​ជិត​ពីរ​ឆ្នាំទៅ​ហើយ គឺជា​ស្រី​។

Wang Qi ដែល​រស់នៅ​ក្នុង​ខេត្ត Zhejiang ប្រទេស​ចិន បាន​ស្គាល់គ្នា​ជាមួយ​ប្រុស​ម្នាក់ (តាម​ពិតជា​ស្រី​) ឈ្មោះ Qian តាម​បណ្តាញ​សង្គម​កាលពី​ឆ្នាំ​២០១៦​។ Qian បាន​សុំ​ស្រឡាញ់​នាង តែ​នាង​មិន​ហ៊ាន​ទទួលយក​ភ្លាម​នោះ​ទេ ព្រោះ​នាង​មាន​អាយុ​ចាស់​ជាង ហើយ​មានកូន​មួយ​ស្រាប់​ទៅ​ហើយ​។ តែ​ខាង​ប្រុស (​ស្រី​) ចេះ​តែ​បង្ហាញ​ពី​ទឹកចិត្ត​ស្រឡាញ់​​ដល់​នាង​កាន់តែ​ច្រើន​ឡើង​ៗ រហូត​ទាល់តែ​នាង​ព្រម​។ ស្រី​បន្លំ​ធ្វើ​ប្រុស​ម្នាក់​នោះ បាន​នាំ Wang ទៅ​ជួប​ឪពុក​ម្តាយ​របស់​ខ្លួន​។ ពួក​គេ​បាន​រស់នៅ​ជាមួយ​គ្នា រួម​គ្រែ​តែ​មួយ តែ​មិន​រួម​ភេទ ដោយ​ស្រី​បន្លំ​ធ្វើ​ប្រុស​នោះ​ថា ចាំ​រៀប​ការ​ហើយ​។

ដល់​បាន​មួយ​ឆ្នាំ​ជាង Qian បាន​បាត់​ខ្លួន​។ Wang ភ័យ​ណាស់​ពេល​បាត់​ខ្លួន​គូស្នេហ៍​បែប​នេះ​។ ការ​ភ័យ​នេះ មិនមែន​មក​ពី​ស្រឡាញ់​ខ្លាំង​នោះ​ទេ​។ វា​មក​ពី​ខាង​ស្រី​ស្តាយ​លុយ​ជិត​៥​ម៉ឺន​ដុល្លារ​ដែល​ខ្លួន​ចំណាយ​ឲ្យ​ប្រុស​ក្មេង​។

ក្រោយ​ពេលធ្វើការ​ស្រាវជ្រាវ​រួច​មក Wang រក​ឃើញ​ថា Qian តាម​ពិត​គឺជា​ស្រី​។ សូ​ម្បី​តែ​ម្តាយ​ឪពុក​របស់​គេ ក៏​ប្រាប់​ថា ជា​ស្រី​ដែរ​។ លុយ​ក៏​ត្រូវ​បាត់បង់ ស្នេហា​ក៏​ត្រូវ​បែកបាក់ ដោយសារ​តែ​មិន​បាន​ស្វែង​យល់​គ្នា​ឲ្យ​ច្បាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ