ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​​និយម​ផឹក​​ស្រា​មធ្យម​​​ពេល​មាន​ផ្ទៃ​ពោះប៉ះ​ពាល់​​​​ភាព​វៃ​ឆ្លាត​របស់កូន

11 ឆ្នាំ មុន

ការ​​សិក្សា​​ស្រាវ​ជ្រាវ​​ថ្មី​មួយ​​និយាយ​​ថា ការ​ផឹក​​ស្រា​១​ឬ​២​កែវ​ក្នុង​​មួយ​​សប្តាហ៍​​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​អាច​ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​ភាព​វៃ​ឆ្លាត​របស់​ក្មេង ។ អំ​ឡុង​ការ​ពិ​សោធ​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ Oxford និង Bristolបាន​ពិ​និត្យ​មើល​ពិន្ទុ IQ​របស់​ក្មេង​ៗ​ប្រ​មាណ​ ៤​ពាន់​នាក់​ ​ព្រម​ទាំង​បាន​កត់​ត្រា​ពី​បរិ​មាណ​ជាតិ​ស្រ​វឹង​ដែល​ម្តាយ​របស់​ពួក​គេ​ផឹក​ផង​ដែរ ។ ជា​លទ្ធ​​ផល​ពួក​

ការ​​សិក្សា​​ស្រាវ​ជ្រាវ​​ថ្មី​មួយ​​និយាយ​​ថា ការ​ផឹក​​ស្រា​១​ឬ​២​កែវ​ក្នុង​​មួយ​​សប្តាហ៍​​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​អាច​ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​ភាព​វៃ​ឆ្លាត​របស់​ក្មេង ។ អំ​ឡុង​ការ​ពិ​សោធ​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ Oxford និង Bristolបាន​ពិ​និត្យ​មើល​ពិន្ទុ IQ​របស់​ក្មេង​ៗ​ប្រ​មាណ​ ៤​ពាន់​នាក់​ ​ព្រម​ទាំង​បាន​កត់​ត្រា​ពី​បរិ​មាណ​ជាតិ​ស្រ​វឹង​ដែល​ម្តាយ​របស់​ពួក​គេ​ផឹក​ផង​ដែរ ។ ជា​លទ្ធ​​ផល​ពួក​គេ​រក​ឃើញ​ថា ស្ត្រី​ជា​ម្តាយ​កំពុង​មាន​គភ៌​​​ផឹក​ជា​មធ្យម​ពី​១ទៅ​៦​ units(ឯកតា​រង្វាស់​ជាតិ​ស្រ​វឹង​)​ក្នុង​១សប្តាហ៍​​គឺ​ពិត​ជា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់ភាព​វៃ​ឆ្លាត​របស់​ក្មេង ។

​ទោះ​ជា​យ៉ាង​ណាក្តី​​ ក្រុម​អ្នក​ជំ​នាញ​និយាយ​ថា  ផល​ប៉ះ​ពាល់​នេះ​មិន​ច្រើន​ទេ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ គេ​ត្រូវ​តែ​ជំ​រុញ​ដោយ​ខាន​មិន​បានក្នុង​ការ​​ជៀស​វាង​ប្រើ​គ្រឿង​ស្រ​វឹង​​​ពេល​មាន​​ផ្ទៃ​ពោះ ។ ការ​សិក្សា​ពី​លើក​មុន​ដែល​បាន​បង្កើត​​​​ភស្តុ​តាង​មិន​ប្រាកដ​ប្រ​ជា​ និង​នាំ​ឱ្យ​មាន​ការ​ភាន់​ច្រ​ឡំ​ទៅ​លើ​បញ្ហា​​​ផឹក​ស្រា​ពី​កម្រិត​ទាប​ដល់មធ្យម​ធ្វើឱ្យ​គ្រោះ​ថ្នាក់​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ​នោះ ក៏​ព្រោះ​​វា​ពិ​បាក​ក្នុង​ការ​បែង​ចែក​ឱ្យ​ដាច់​នូវ​កត្តា​ផ្សេង​ៗ​ក្នុង​នោះ​មាន​ដូចជា អា​យុ​ម្តាយ​ ​និង​ការ​អប់​រំ​ជា​ដើម ។

ផ្ទុយ​គ្នា​ស្រ​ឡះ ការ​សិក្សា​ស្រាវ​ជ្រាវ​លើក​នេះ​មិន​បាន​ផ្អែក​លើ​កត្តា​ទាំង​នោះ​ទេ ។​សម្រាប់​លើក​នេះ​គេ​បាន​ពិ​និត្យមើល​លើ​ការ​ផ្លាស់​ប្តូរ​ហ្សែន​ដែល​មិន​ជាប់​ពាក់​ព័ន្ធ​​ទៅ​នឹង​បែប​បទ​នៃ​ការរស់​នៅ ​​ឬ​បញ្ហា​សង្គមនោះ​ទេ ។ បម្រែ​បម្រួល​ហ្សែន​រំ​លាយ​ជាតិ​ស្រ​វឹង​៤​ប្រ​ភេទ​របស់​កុ​មា​រ ​​និង​ម្តាយ​របស់​ពួក​គេ​ជាប់​ទាក់​ទង​គ្នា​យ៉ាង​ស្អិត​រមួត​នៃ​ការ​ធ្វើ​ឱ្យ​ចុះ​ទាប​ IQ​របស់​ក្មេង​នៅ​ពេល​មាន​អាយុ​៨​ឆ្នាំ ។ ជា​មធ្យម IQ​របស់​ក្មេង​ម្នាក់​គឺ​​ទាប​ជាង​ជិត​២​ពិន្ទុ​ក្នុង​ដំណើរ​ការ​ផ្លាស់​ប្តូរ​ហ្សែន​មួយ​លើក​ដែល​គេ​មាន​ ។ ឮ

វេជ្ជ​បណ្ឌិត Ron Grayមក​ពី​សាកល​វិទ្យា​ល័យ Oxford Universityដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​បាននិយាយ​ថា ថ្វី​បើ​ការ​ខុស​ប្លែក​​គ្នា​តូច​តាច​ក្តី​ ប៉ុន្តែ​វា​អាច​ជា​រឿង​សំ​ខាន់​ដែល​ថា IQ​ទាប​ បង្ហាញ​ពី​ការ​ជាប់​​ពាក់​ព័ន្ធ​គ្នាទៅ​នឹង​ការ​ធ្វើឱ្យ​ខូច​ប្រ​យោជន៍​ សុខ​ភាព​ចុះ​ខ្សោយ​ទៅ​ៗ​ហើយទី​បំ​ផុត​ស្លាប់​ទាំង​នៅ​វ័យ​ក្មេង ។​លោក​បាន​បន្ថែម​ថា ៖«វា​អា​ស្រ័យ​លើ​ស្ត្រី​ខ្លួន​ឯង​ដែល​ត្រូវ​សម្រេចចិត្ត​ថា​ត្រូវ​ផឹក​ស្រា​ ឬ​មិន​ផឹក​អំ​ឡុង​ខ្លួន​កំពុង​មាន​ផ្ទៃ​ពោះ ។ យើង​គ្រាន់​តែ​ចង់​ផ្តល់​ជូន​ជា​ភស្តុ​តាង​ប៉ុណ្ណោះ »៕