ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​សាស្ត្រ​ធម្ម​ជាតិ​​ផ្សេង​ៗ​ដើម្បី​លុប​បំ​បាត់​រោមនៅ​លើ​រាង​កាយ​​របស់​​លោក​អ្នក​

11 ឆ្នាំ មុន

ប្រ​សិន​​ជា​អ្នក​​គិត​ថា​​ វា​ពិត​ជា​មាន​​ការ​ឈឺ​ចាប់​​នៅ​ពេល​​និយាយ​​ដល់​​​ការ​លុប​​បំ​បាត់​រោម​​ដែល​គួរ​ឱ្យ​​ធុញ​ទ្រាន់​នៅ​លើ​រាង​កាយ​ នោះ​មាន​ន័យ​ថា អ្នក​នៅ​ពុំ​ទាន់​បាន​ដឹង​អំ​ពី​វិ​ធី​សាស្ត្រ​ធម្ម​ជាតិ​នៅ​ឡើយ​ទេ ។ ពិត​ណាស់​រោម​ខ្លី​ទន់​មិន​ផ្តល់​ការរំ​ខាន​ខ្លាំង​ទេ ប៉ុន្តែ​រោម​រឹង​និង​វែង​ខ្លាំង​គឺ​ពិត​ជា​ធ្វើ​ឱ្យ​អ្នក​បាត់​បង់​ភាព​ជឿ​ជាក់ ។

ប្រ​សិន​​ជា​អ្នក​​គិត​ថា​​ វា​ពិត​ជា​មាន​​ការ​ឈឺ​ចាប់​​នៅ​ពេល​​និយាយ​​ដល់​​​ការ​លុប​​បំ​បាត់​រោម​​ដែល​គួរ​ឱ្យ​​ធុញ​ទ្រាន់​នៅ​លើ​រាង​កាយ​ នោះ​មាន​ន័យ​ថា អ្នក​នៅ​ពុំ​ទាន់​បាន​ដឹង​អំ​ពី​វិ​ធី​សាស្ត្រ​ធម្ម​ជាតិ​នៅ​ឡើយ​ទេ ។ ពិត​ណាស់​រោម​ខ្លី​ទន់​មិន​ផ្តល់​ការរំ​ខាន​ខ្លាំង​ទេ ប៉ុន្តែ​រោម​រឹង​និង​វែង​ខ្លាំង​គឺ​ពិត​ជា​ធ្វើ​ឱ្យ​អ្នក​បាត់​បង់​ភាព​ជឿ​ជាក់ ។

រោម​វែង​ៗ​ចាប់​ដុះ​មុន​គេ​នៅ​លើ​រាង​កាយ​ស្ត្រី​គឺ​​ស្ថិត​នៅ​ខាង​ក្រោម​ផ្សិត​លើ​ប្រ​ដាប់​ភេទ​ ។ បន្ទាប់មក​ដុះ​ព័ទ្ធ​នៅ​លើផ្ទៃ​មុខ​ ក ដើម​ទ្រូង ខ្នង​ ម្រាម​ជើង​និង​ដៃ ។ ភាគ​ច្រើន​កើត​មាន​ទៅ​លើ​ស្ត្រី​វ័យ​ចាប់​ទី​១៨​ទៅ​៤៥​ឆ្នាំ ។ លក្ខខណ្ឌ​បែបនេះ តាម​វិទ្យាសាស្ត្រ គេ​ឱ្យ​ឈ្មោះ​ថា  Hirsutism ។ មូល​ហេតុ​ដែល​នាំ​ឱ្យ​ដុះ​រោម​វែង​យ៉ាង​នេះ​ ក៏​ព្រោះ​កម្រិត​អ័រ​ម៉ូន​ភេទ​ឈ្មោល​ក្នុង​ឈាម ( Androgens)​កើន​ឡើង ។ ស្ត្រី​ទាំង​អស់​សុទ្ធ​តែ​ផលិត Androgens  ប៉ុន្តែ​បើ​កម្រិត​ផលិត​នោះ​កើន​ខ្ពស់​ នោះ​នឹង​អាច​នាំទៅ​រក​លក្ខខណ្ឌ​វេជ្ជ​សាស្ត្រ​ Hirsutism ។

នេះ​ជា​វិធី​សាស្ត្រ​តាម​បែប​ធម្ម​ជាតិ​មួយ​ចំ​នួន​  បើ​ទោះ​ណា​វា​មិន​មែន​ជា​ដំ​ណោះ​ស្រាយ​អចិន្ត្រៃយ៍​ក្តី តែ​វា​ជួយ​កាត់​បន្ថយ​ការ​ដុះ​រោម​បាន ៖
១- ផឹក​តែ​ជី​អង្កាម​២​ដង​ក្នុង​មួយ​ថ្ងៃ​និង​រយៈ​ពេល​៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​អាច​បន្ថយ​កម្រិត​អ័រ​ម៉ូន​ភេទ​ឈ្មោល ។
២- សម្រាប់​ការ​បំ​បាត់​រោម​លើ​មុខ អ្នក​ជំ​នាញ​ Shahnaaz Hussain​បាន​ស្នើ​ឡើង​ថា យើង​លាយ​ស្ករ​ស​៣០​ក្រាម​ជា​មួយ​ទឹក​ក្រូច​ឆ្មារ​ដែល​ទើប​ច្របាច់​១០​មីល្លី​លីត្រ​​​ក្នុង​ទឹក​ចំ​ណុះ​ ១៥០​មីល្លី​លីត្រ​​​ ។ កូ​រ​វា​ឱ្យ​សព្វ​ បន្ទាប់​មក​លាប​លើ​មុខ​ចំ​កន្លែង​ដែល​រោម​ដុះ​។ បន្ទាប់​ពី​ទុក​រយៈ​ពេល​១៥​នា​ទី លាង​សំ​អាត​ជា​មួយ​ទឹក​ត្រ​ជាក់​​ដោយ​ដួស​​ថ្នម​ៗ ។ ចូរ​ធ្វើ​បែប​នេះ​ឱ្យ​បាន​ម្តង​ក្នុង​មួយ​សប្តាហ៍ ។
៣- វិធី​សាស្ត្រ​មួយ​ផ្សេង​ទៀត​គឺ ប្រើ​ក្រូច​ឆ្មារ​និង​ទឹក​ឃ្មុំ ។ ច្រ​បាច់​ក្រូច​ឆ្មារ​យក​ទឹក​ឱ្យ​បាន​១០​​មីល្លី​លីត្រ​​​ លាយ​ជា​មួយ​ទឹក​ឃ្មុំ​៤០​​មីល្លី​លីត្រ​​​។ យក​សំ​ឡី​កប្បាស​ជ្រ​លក់​ជូត​​​ចំ​កន្លែង​ដែល​រោម​ដុះ ។ លាង​ចេញ​បន្ទាប់​ពី​ទុក​១៥​នា​ទី ។ ចូ​រ​ធ្វើ​បែបនេះឱ្យ​បាន​២​ដង​ក្នុង​១​សប្តាហ៍​រយៈ​ពេល​កន្លះ​ខែ ។

Vandana Chatrath វេជ្ជ​បណ្ឌិត​ជំ​ងឺ​ស្បែក​នៅ​ក្រុង​ញូវ​ដេលី​​បាននិយាយ​ថា ស្ត្រី​ចាំ​បាច់​ត្រូវ​តែ​ផ្លាស់​ប្តូរ​បែបបទ​នៃ​ការរស់​នៅ​របស់​ពួក​គេ​ដើម្បី​យក​ឈ្នះ​លើ​អតុល្យ​ភាព​អ័រ​ម៉ូន ។ លោក​ស្រី​បាន​បន្ត​ថា​៖«វា​សំ​ខាន់​ណាស់​ដែល​ត្រូវ​ផ្លាស់​ប្តូរ​បែបបទ​នៃ​ការស់​នៅ ។
ការចាប់​យក​ទម្លាប់​ទទួល​ទាន​ប្រ​កប​ដោយ​សុខ​ភាព​ និង​ហាត់​ប្រាណ​​ឱ្យ​បាន​ទៀង​ទាត់​ពិត​ជា​អាច​ប្រ​ឆាំង​នឹង​បញ្ហា​អតុល្យ​ភាព​អ័រ​ម៉ូន​បាន ។ ចំណែក​ការ​ចុះ​ទម្ងន់​ក៏​អាច​ជួយ​បាន​ដែរ ។ ស្ត្រី​ដែល​ជួប​បញ្ហា​ដូច​ខាង​ដើម​គួ​រតែ​ជៀស​វាង​ទទួល​ទាន​អា​ហារ​សំ​បូរ​ដោយ​ខ្លាញ់​និងពពួក​អា​ហារ​ដែល​ធ្វើ​ឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​លឿន»៕