ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ធម្មជាតិ​ឆ្នាំ​មុន ​បង្ក​ការ​ខូចខាត​ច្រើន​​ជា​ប្រវត្តិសាស្ត្រ

6 ឆ្នាំ មុន

ឆ្នាំ​២០១៧ គឺជា​ឆ្នាំ​ដែល​មានការ​ខូចខាត​យ៉ាង​មហាសាល​ដោយសារ​គ្រោះ​ធម្មជាតិ ភ្លើង​ឆេះ​ព្រៃ ទឹកជំនន់ និង​ព្យុះ​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អា​មេ​រិ​ក​មាន​តម្លៃ​ប្រហែល​៣០៦.០០០​លាន​ដុល្លារ ។ របាយការណ៍​បញ្ជាក់​ថា គ្រោះ​ធម្មជាតិ​ដែល​កើតឡើង​នៅ​ក្នុង​ឆ្នាំ​២០១៧ ចំនួន​១៦​លើក បង្ក​ការ​ខូចខាត​ច្រើន…

ឆ្នាំ​២០១៧ គឺជា​ឆ្នាំ​ដែល​មានការ​ខូចខាត​យ៉ាង​មហាសាល​ដោយសារ​គ្រោះ​ធម្មជាតិ ភ្លើង​ឆេះ​ព្រៃ ទឹកជំនន់ និង​ព្យុះ​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អា​មេ​រិ​ក​មាន​តម្លៃ​ប្រហែល​៣០៦.០០០​លាន​ដុល្លារ ។

របាយការណ៍​បញ្ជាក់​ថា គ្រោះ​ធម្មជាតិ​ដែល​កើតឡើង​នៅ​ក្នុង​ឆ្នាំ​២០១៧ ចំនួន​១៦​លើក បង្ក​ការ​ខូចខាត​ច្រើន និង​ធ្វើ​ឱ្យ​មាន​អ្នក​ស្លាប់​យ៉ាងតិច​៣៦២​នាក់ ប៉ុន្តែ​តួលេខ​នៃ​ការ​ខូច​ខាត​យ៉ាង​ពិតប្រាកដ​អាច​ច្រើន​ជាង​នេះ ។

តម្លៃ​នៃ​ការ​ខូចខាត​ក្នុង​ឆ្នាំ​២០១៧ បាន​នាំមុខ​ឆ្នាំ​២០១៦ ដែល​មានការ​ខូចខាត​២១៥.០០០​លាន​ដុល្លារ ។ ការ​ខាតបង់​ដោយសារ​ព្យុះ​ជា​ច្រើន​លើក​បាន​បោកបក់​នៅ​អា​មេ​រិ​ក ធ្វើ​ឱ្យ​ឆ្នាំ​២០១៧ ស្ថិត​ក្នុង​តួលេខ​ខ្ពស់​ជា​ប្រវត្តិសាស្ត្រ ហើយ​ព្យុះ​Harvey ស្ថិត​ក្នុង​លំដាប់​ទី​១​មាន​ចំនួន​១២៥.០០០​លាន​ដុល្លារ ប៉ុន្តែ​តិច​ជាង​ព្យុះ Katrina នៅ​ឆ្នាំ​២០០៥ ខណៈ​ពេល​ភ្លើង​ឆេះ​ព្រៃ និង​អាកាសធាតុ​ត្រជាក់​បង្ក​ការ​ខូចខាត​យ៉ាងដំណំ​ដូច​គ្នា ។

ក្នុង​ឆ្នាំ​កន្លង​មក​ចាត់​ទុក​ថា​ជា​ឆ្នាំ​ដែល​ធាតុអាកាស​នៅ​អា​មេ​រិ​ក​ក្តៅ​បំផុត​កម្រិត​ទី​៣ តាម​ពីក្រោយ​ឆ្នាំ​២០១៣ និង​២០១៦ រីឯ​សីតុណ្ហភាព​មធ្យម​ក្នុង​អា​មេ​រិ​ក​មាន​ប្រហែល​១២,២​អង្សា​សេ ខ្ពស់​ជាង​កម្រិត​មធ្យម​នៃ​សតវត្ស​ទី​២០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ