ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​ពី​នេះ​ពី​នោះ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

រថភ្លើង​គ្មាន​អ្នកបើកបរ​នៅ​ឥណ្ឌា ក្រុមហ៊ុន​អយ​ស្ម័​យាន​របស់​ឥណ្ឌា បាន​បង្ហាញ​រថភ្លើង​ស៊េរី​ថ្មី «Magenta line» ជា​ប្រភេទ​រថភ្លើង​គ្មាន​អ្នកបើកបរ មាន​រយៈ​ចម្ងាយ​១២,៦​គីឡូម៉ែត្រ ពី​ក្រុង​ញូ​វ​ដេ​លី​ទៅ​ក្រុង​ណ​យ​ដា ។ ឆ្មា​មុខ​ពីរ…

រថភ្លើង​គ្មាន​អ្នកបើកបរ​នៅ​ឥណ្ឌា

ក្រុមហ៊ុន​អយ​ស្ម័​យាន​របស់​ឥណ្ឌា បាន​បង្ហាញ​រថភ្លើង​ស៊េរី​ថ្មី «Magenta line» ជា​ប្រភេទ​រថភ្លើង​គ្មាន​អ្នកបើកបរ មាន​រយៈ​ចម្ងាយ​១២,៦​គីឡូម៉ែត្រ ពី​ក្រុង​ញូ​វ​ដេ​លី​ទៅ​ក្រុង​ណ​យ​ដា ។

ឆ្មា​មុខ​ពីរ
ឆ្មា​មួយ​ក្បាល​កើតមក​មានមុខ​ពីរ​នៅ​អាហ្វ្រិក​ខាងត្បូង បច្ចុប្បន្ន​មាន​អាយុ​ជិត​៣០​ថ្ងៃ រំពឹង​ថា​អាច​រស់រាន​មានជីវិត ព្រោះ​បាន​ស៊ី​ចំណី និង​កើន​ទម្ងន់ ។

អ្នក​ឡើង​ភ្នំ​៣​នាក់​នៅ​ស្វ៊ី​ស​ស្លាប់​បាត់បង់​ជីវិត
អ្នក​ឡើង​ភ្នំ​ជនជាតិ​ស្វ៊ី​ស​ចំនួន​៣​នាក់​បាន​ស្លាប់ ដោយហេតុ​ការណ៍​នេះ​បាន​កើតឡើង​នៅ​លើ​ភ្នំ​«Alp»​កាល​ពិ​ពេល​ថ្មី​ៗ​កន្លង​មក ។

ចិន​វាតទី​គ្រប់គ្រង​សមុទ្រ​ចិន​ខាងត្បូង
រដ្ឋាភិបាល​ចិន​បាន​ពង្រីក​តំបន់​គ្រប់គ្រង​ដែនដី​នៅ​បរិវេណ​សមុទ្រ​ចិន​ខាងត្បូង ដោយ​ពង្រីក​កោះ​តាម​ការ​គ្រោងទុក ។

ជ្រូក​មួយ​ក្បាល​បាន​តស៊ូ​ទោះបីជា​ភ្លើង​ឆេះ​ក៏​មិន​គេចខ្លួន
ជ្រូក​ដែល​មាន​ភាព​អត់ធ្មត់​មួយ​ក្បាល ទោះបីជា​មាន​ភ្លើង​ឆាបឆេះ​ទ្រុង​ក៏​មិន​រត់គេច នៅ​តែ​​ស៊ូទ្រាំ​ស៊ី​ចំណី ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅ​ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន ។

«drone» មុជទឹក
«iBubble» ជា «drone» មុជទឹក​ស្វ័យប្រវត្តិ ជា​ផលិតផល​ថ្មី និង​អាច​ថតរូប​តាម​តំរូវការ​របស់​អតិថិជន​បាន ។

ឡើង​លើដំបូល​រថភ្លើង​លោត​ចូល​ទន្លេ
យុវជន​អង់គ្លេស​ម្នាក់​ត្រូវ​ចាប់ខ្លួន ក្រោយ​ពី​បង្ហាញ​សមត្ថភាព​លោត​ពី​ដំបូល​រថភ្លើង​ចូល​ក្នុង​ទន្លេ «Thame» ទីបំផុត​ត្រូវ​ប៉ូលិស​ចាប់ខ្លួន និង​ជាប់គុក​ចំនួន​១៨​ខែ ។

ផ្ទុះ​ផ្សារ​ទំនើប​នៅ​រុ​ស្ស៊ី
យ៉ាង​ហោច​មាន​អ្នក​របួស​ចំនួន ១០​នាក់​នៅ​ក្នុង​ហេតុការណ៍​ផ្ទុះ​ផ្សារ​ទំនើប​មួយ​នៅ​ក្រុង​ពី​ទ័​រ​ប៊ើ​ក ប្រទេស​រុ​ស្ស៊ី ។

ក្រុមហ៊ុន​អ៊ែ​បាស់​គ្រោង​ឈប់​ផលិត​យន្តហោះ​ធុន​ធំ A380
ក្រុមហ៊ុន​អ៊ែ​បាស់​កំពុង​រៀប​ក​ម្រោ​ង​ការ​ឈប់​ផលិត​យន្តហោះ​ធុន​ធំ A380 ព្រោះ​មិនសូវ​មាន​តំរូវការ​បញ្ជា​ទិញ​ពី​អតិថិជន ។

អ៊ី​ស្រា​អែ​ល​មាន​គម្រោង​សង់​រថភ្លើង​ក្រោម​ដី​នៅ​យេ​រូ​សា​ឡឹម
បច្ចុប្បន្ន​អ៊ី​ស្រា​អែ​លកំ​ពុងរៀប​គម្រោង​ពង្រីក​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ឆ្ពោះទៅ​ក្រុង​យេ​រូ​សា​ឡឹម និង​គ្រោង​ដាក់​ឈ្មោះ​ស្ថានីយ៍​រថភ្លើង​ជា​ឈ្មោះ​របស់​លោក​ដូ​ណា​ល់ ត្រាំ ប្រធានា​ធិបតី​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ