ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​ផ្លាស់​គោ ស្រាប់តែ​បាត់​ឈឹង​មិនឃើញ​មក​វិញសោះ(មានវីដេអូ)

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ស្ត្រី​ចំណាស់​ម្នាក់​បាន​ចេញពីផ្ទះ​ថា ទៅ​ផ្លាស់​គោ​ស្រាប់តែ​បាត់​ឈឹង​សូន្យ​មិនឃើញ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ ដែល​ជា​ហេតុ​បង្ក​ឲ្យ​ក្រុម​គ្រួសារ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ។ ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៨ នៅ​ក្នុង​ព្រៃ​លើ​ដី​ទួល​មួយ​កន្លែង…

ខេត្តកណ្ដាល ៖ ស្ត្រី​ចំណាស់​ម្នាក់​បាន​ចេញពីផ្ទះ​ថា ទៅ​ផ្លាស់​គោ​ស្រាប់តែ​បាត់​ឈឹង​សូន្យ​មិនឃើញ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ ដែល​ជា​ហេតុ​បង្ក​ឲ្យ​ក្រុម​គ្រួសារ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ។ ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៨ នៅ​ក្នុង​ព្រៃ​លើ​ដី​ទួល​មួយ​កន្លែង មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​គោល ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

ស្ត្រី​ចំណាស់​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ឃួ​ន ខឿន អាយុ​៦៧​ឆ្នាំ មុខរបរ​កសិករ គាត់​ត្រូវ​ឃាតករ​ដៃ​ឆៅ​រឹត​.​ក និង​ក្រមា​សម្លាប់​ចោល​តែ​ម្ដង ។ ស្ត្រី​រង​គ្រោះ​មាន​ប្ដី​ឈ្មោះ​សន ស៊ុ​យ អាយុ​៧៣​ឆ្នាំ គាត់​មាន​ទីលំនៅ​ក្នុងភូមិ​គោល ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

ក្រុម​គ្រួសារ​សព​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៨ ស្ត្រី​រង​គ្រោះ​បាន​ទៅ​បុណ្យ​សង្ឃទាន ផ្ទះ​អ្នក​ជិតខាង​ដោយ​មាន​ពាក់​គ្រឿងអលង្ការ និង​ដាក់​លុយ​ចំនួន​៥០០​ដុល្លារ ជាប់​ខ្លួន​ផង​ដែរ ។ ក្រោយមក​នៅ​វេលា​ម៉ោង​ប្រហែល​២​រសៀល ប្ដី​របស់​លោក​ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូត​ឌុ​ប​កូនស្រី​ម្នាក់ ហើយ​បាន​ដួល​ម៉ូតូ បណ្ដាល​ឲ្យ​រង​របួស​យ៉ាងដំណំ ។ ខណៈនោះ​លោក​ស្ត្រី​រង​គ្រោះ​បាន​ដាំទឹក​ក្ដៅ​ស្អំ​របួស​ឲ្យ​ប្ដី​គាត់​រួចរាល់ នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល ទើប​គាត់​ចាក​ចេញពីផ្ទះ​ទៅ​ផ្លាស់​គោ​ហើយ​ក៏​ស្រាប់តែ​បាត់​រហូត​មិនឃើញ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឡើយ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​បាត់​យូ​ទៅ​ៗ​រហូត​ដល់​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ទើប​កូន​ៗ​បាន​នាំ​គ្នា​តាម​រក​គ្រប់​ទីកន្លែង​រហូត​ដល់​ជិត​ភ្លឺ ប៉ុន្តែ​មិន​បានឃើញ​ឡើយ​ក៏​ឈប់​សម្រាក​សិន ។ លុះដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​១២ ខែមករា បាន​ដើរ​រក​ទៀត ហើយ​ក៏​បាន​ប្រទះ​ឃើញ​សាកសព​ម្ដាយ​ដេក​ស្លាប់​នៅ​ក្នុង​ព្រៃ​លើ​ដី​ទួល​មាត់​ត្រពាំង​ពង្រ​នោះ​បាត់​ទៅ​ហើយ ទើប​មានការ​ភ្ញាក់ផ្អើល ។ បន្ទាប់​មក​បាន​រាយការណ៍​ជូន​នគរបាល​ស្រុក​អង្គស្នួល ដើម្បី​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​បច្ចេកទេស​ខេត្តកណ្ដាល ចុះ​ធ្វើការ​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ និង​ស្រាវជ្រាវ​រក​ឃាតករ ។

តាម​សាច់ញាតិ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ត្រឡប់​មក​ពី​បុណ្យ​ស្ត្រី​រង​គ្រោះ​បាន​ដោះ​គ្រឿងអលង្ការ​រួម​ជាមួយ​លុយ​ទុក​នៅ​ក្នុង​ទូ​ក្នុងផ្ទះ​អស់ហើយ ទើប​ចេញពីផ្ទះ​ទៅ​ផ្លាស់​គោ​នៅ​សល់​តែ​ចិញ្ចៀន​ចំរៀកផ្ដៅ​ពាក់​ជាប់ដៃ​១​វង់​ប៉ុណ្ណោះ ហើយ​នៅ​ពេល​ប្រទះ​ឃើញ​សាកសព​ចិញ្ចៀន​នេះ​ក៏​បាន​បាត់​មិនឃើញ​ឡើយ ដែល​សង្ស័យ​ឃាតករ​ដោះ​យក​ក្រោយ​ពេល​សម្លាប់​គាត់​រួច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ