ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដល់​ពេល​នេះ សេដ្ឋកិច្ច​សកល​នៅ​តែ​រឹង​មាំ​ដដែល

6 ឆ្នាំ មុន

ទីក្រុង​ហុងកុង ៖ ការ​លូតលាស់​នៃ​សេដ្ឋកិច្ច​សកល​នៅ​មាន​ភាពរឹងមាំ ប៉ុន្តែ​អាច​នឹង​ចុះ​ខ្សោយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ។ ធនាគារពិភពលោក (World Bank) ទើបតែ​ចេញ​ការ​ព្យាករ​ក្នុងឆ្នាំនេះ បន្ទាប់​ពី​មើល​ឃើញ​សេដ្ឋកិច្ច​លូតលាស់​ក្នុង​ឆ្នាំ​២០១៧…

ទីក្រុង​ហុងកុង ៖ ការ​លូតលាស់​នៃ​សេដ្ឋកិច្ច​សកល​នៅ​មាន​ភាពរឹងមាំ ប៉ុន្តែ​អាច​នឹង​ចុះ​ខ្សោយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ។

ធនាគារពិភពលោក (World Bank) ទើបតែ​ចេញ​ការ​ព្យាករ​ក្នុងឆ្នាំនេះ បន្ទាប់​ពី​មើល​ឃើញ​សេដ្ឋកិច្ច​លូតលាស់​ក្នុង​ឆ្នាំ​២០១៧ ល្អ​ជាង​ការ​គិត​ទុក ។

ធនាគារ​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ក្នុង​របាយការណ៍​ថ្មី​ជាងគេ​ថា ប្រទេស​ជុំវិញ​ពិភពលោក​កំពុង​តែ​មើលឃើញ​ការ​ងើបឡើង​វិញ​នេះ ។

ពួក​គេ​ព្យាករ​ថា សេដ្ឋកិច្ច​សកល​នឹង​លូតលាស់​បាន​៣,១%​ក្នុង​ឆ្នាំ​២០១៨​នេះ ច្រើន​ជាង​ការ​ព្យាករ​មុន​ដែល​ស្មើ​តែ​២,៩%​ប៉ុណ្ណោះ​។ អត្រា​នេះ​ក៏​ខ្ពស់​ជាង​ការ​លូតលាស់​ក្នុង​ឆ្នាំ​មុន​ដែល​ស្មើ​៣% ផង​ដែរ ។

ធនាគារពិភពលោក​បន្ថែម​ថា កត្តា​ដែល​ជួយ​ជំរុញ​ដល់​ការ​លូតលាស់ រួម​មាន ការ​ប្រសើរ​ឡើង​វិញ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​, អត្រា​ការ​ប្រាក់​ទាប និង​តម្លៃ​ប្រេង​ឆៅ​ងើបឡើង​វិញ ដែល​ជំរុញ​ដល់​ជំនឿ​ចិត្ត ។

របាយការណ៍​ខាងលើ​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​នឹង​ក្លាយជា​ឆ្នាំ​ទី​១ ដែល​សេដ្ឋកិច្ច​សកល​ដំណើរ​ការ​បាន​ល្អ​ជាងគេ​តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​សកល​មក មាន​ន័យ​ថា អត្រា​គ្មាន​ការងារ​បាន​ធ្លាក់​ចុះ​ទាប​, សមត្ថភាព​ផលិត​មាន​កម្រិត​ខ្ពស់ ហើយ​អត្រា​អតិផរណា​មាន​ស្ថិរភាព​ផង​ដែរ ដែល​ធ្វើ​ឲ្យ​តម្រូវការ​កើនឡើង ។

ប៉ុន្តែ​របាយការណ៍​ខាងលើ​ព្រមាន​ថា ការ​លូតលាស់​នេះ​អាច​នឹង​ដល់​ដំណាក់កាល​ឈប់ ហើយ​វា​ចាប់ផ្តើម​ធ្លាក់​ចុះ​វិញ​ក្នុង​ឆ្នាំ​២០១៩ និង​២០២០ ព្រោះ​សេដ្ឋកិច្ច​ធំ​ៗ​ដូច​ជា សហ​រដ្ឋអាមេរិក ចិន និង​សហភាព​អឺរ៉ុប​ចាប់ផ្តើម​អន់​ថយ ។

World Bank ព្យាករ​ទៀត​ថា ការ​អន់​ថយ​នឹង​កើត​មាន​ឡើង​នៅ​ពេល​វិធានការ​រដ្ឋា​ភិបាល រួម​មាន អត្រា​ការ​ប្រាក់​ទាប​ជិត​ស្មើ​សូន្យ និង​វិធានការ​ផ្សេង​ៗ​ចាប់ផ្តើម​បាត់បង់​ប្រសិទ្ធភាព ។

ជាមួយ​គ្នា​នេះ ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​លើ​ពិភពលោក នឹង​ត្រូវ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​មាន​វ័យ​ចំណាស់​ច្រើន ដែល​អាច​នឹង​ប៉ះពាល់​ដល់​សមត្ថភាព​ផលិត​របស់​ពួក​គេ ។

World Bank គិត​ថា ២​ភាគ​៣​នៃ​សេដ្ឋកិច្ច​សកល​នឹង​ទទួល​រង​ផល​ប៉ះពាល់​ពី​ការ​អន់​ថយ​នេះ ។ ពួក​គេ​ផ្តល់​យោបល់​ឲ្យ​រដ្ឋាភិបាល​ផ្តោត​លើ​ការ​កែទម្រង់​វិស័យ​សុខាភិបាល​និង​ការ​អប់រំ និង​ធ្វើ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ