ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ចង់​ទប់ស្កាត់​ការ​នាំ​ចូល​អាលុយមីញ៉ូម​ចិន​ពី​វៀតណាម

6 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ កាលពី​ថ្ងៃ​អង្គារ​កន្លង​មកនេះ ក្រុមហ៊ុន​ផលិត​អាលុយមីញ៉ូម​អា​មេ​រិ​ក​​ចង់​ឲ្យ​ចាត់វិធានការ​ការពារ​ផលិតផល​នាំ​ចូល​ពី​ចិន ដោយ​បាន​ចោទប្រកាន់​ក្រុមហ៊ុន China Zhongwang Holdings Ltd ថា…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ កាលពី​ថ្ងៃ​អង្គារ​កន្លង​មកនេះ ក្រុមហ៊ុន​ផលិត​អាលុយមីញ៉ូម​អា​មេ​រិ​ក​​ចង់​ឲ្យ​ចាត់វិធានការ​ការពារ​ផលិតផល​នាំ​ចូល​ពី​ចិន ដោយ​បាន​ចោទប្រកាន់​ក្រុមហ៊ុន China Zhongwang Holdings Ltd ថា គេចវេះ​ពន្ធ ដោយសារ​ក្រុមហ៊ុន​នេះ​នាំ​ចេញ​ផលិតផល​របស់​ខ្លួន​ពី​ប្រទេស​វៀតណាម​ទៅ​វិញ ។

ក្រុមប្រឹក្សា​ផ្នែក​អាលុយមីញ៉ូម​និយាយ​ថា ផលិតផល​អាលុយមីញ៉ូម​របស់​ក្រុមហ៊ុន​ចិន Zhongwang Holdings ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​កាន់​ក្រុមហ៊ុន Global Vietnam Aluminum Co Ltd មាន​ទីតាំង​ក្នុង​ប្រទេស​វៀតណាម ហើយ​នាំ​ចេញ​មក​កាន់​សហរដ្ឋអាមេរិក ។

យោង​តាម​ក្រសួងពាណិជ្ជកម្ម​អា​មេ​រិ​កបាន​ឲ្យ​ដឹង​ថា ការ​ដាក់​ពន្ធ​លើ​ផលិតផល​ទាំងនេះ គឺ​ស្មើ​ប្រមាណ​១០៦%​ឯណោះ ។

ក្រុមហ៊ុន Zhongwang Holdings បាន​ប្រាប់​ថា ការ​ចោទប្រកាន់​នេះ​គ្មាន​ភស្តុ​តាង​គ្រប់គ្រាន់​អាច​បញ្ជាក់​បាន​ទេ ។

លិខិត​នេះ​បាន​ចេញ​បន្ទាប់​ពី​សហរដ្ឋ អា​មេ​រិ​ក​ចេញ​សកម្មភាព​ជា​ច្រើន​ដើម្បី​ជា​ឧបសគ្គ​ដល់​ការ​នាំ​ចូល​អាលុយមីញ៉ូម​ចិន រួម​មាន ការ​ដាក់​ពន្ធ​លើ​ក្រដាស​អាលុយមីញ៉ូម​ចិន និង​ស៊ើបអង្កេត​លើ​ការ​នាំ​ចូល​ក្រដាស​អាលុយមីញ៉ូម​ជាដើម ។

វា​ក៏​កើតឡើង ខណៈ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ កំពុង​តែ​ពិចារណា​រឹត​បន្តឹង​លើ​ការ​នាំ​ចូល​ផលិតផល​ពី​បរទេស ដើម្បី​ការពារ​សន្តិសុខ​ជាតិ ។

ក្រសួងពាណិជ្ជកម្ម​អា​មេ​រិ​ក​នឹង​ផ្តល់​យោបល់​ដល់​លោក​ប្រធានាធិបតី ត្រាំ ទាក់ទង​នឹង​ការ​ស៊ើបអង្កេត​លើ​ការ​នាំ​ចូល​អាលុយមីញ៉ូម នៅ​ថ្ងៃ​ទី​២២ មក​រា ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ