ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​តែ​បន្ត​លក់​នឹង​ត្រូវ​ទទួលខុសត្រូវ ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ដើម្បី​ការពារ​សុខមាលភាព​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​នូវ​គ្រឿង​ឧបភោគបរិភោគ​ជា​គ្រឿង​កំប៉ុង ដប និង​គ្រឿង​ងៀត​សមុទ្រ​គ្រប់មុខ ដែល​នាំ​ចូល​ពី​ប្រទេស​ជិតខាង តាម​ច្រករបៀង ហើយ​ចំណីអាហារ​ទាំងនោះ​ដែល​ផ្ទុក​ដោយសារ​ធាតុគីមី​ដែល​ច្បាប់​ហាមឃាត់​(BORak) នៅ​ថ្ងៃ​ទី​១០​ខែមករា ឆ្នាំ​២០១៨…

ខេត្តកំពត ៖ ដើម្បី​ការពារ​សុខមាលភាព​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​នូវ​គ្រឿង​ឧបភោគបរិភោគ​ជា​គ្រឿង​កំប៉ុង ដប និង​គ្រឿង​ងៀត​សមុទ្រ​គ្រប់មុខ ដែល​នាំ​ចូល​ពី​ប្រទេស​ជិតខាង តាម​ច្រករបៀង ហើយ​ចំណីអាហារ​ទាំងនោះ​ដែល​ផ្ទុក​ដោយសារ​ធាតុគីមី​ដែល​ច្បាប់​ហាមឃាត់​(BORak) នៅ​ថ្ងៃ​ទី​១០​ខែមករា ឆ្នាំ​២០១៨ កម្លាំង​សមត្ថកិច្ច​សាខា​កាំកុងត្រូល​កំពត​កែប​បាន​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ។

ពិនិត្យ​ដឹកនាំ​ដោយ​លោក​ពា សារី អនុប្រធាន​សាខា​កាំកុងត្រូល​កំពត​កែប ដើម្បី​ចុះ​ពិនិត្យ និង​ធ្វើតេស្ត​នៅ​មុខទំនិញ​ចំណីអាហារ​ជា​គ្រឿង​កំប៉ុង ភេសជ្ជ​គ្រប់មុខ​នៅ​ក្នុង​ផ្សារ​ស្រុក​ឈូក និង​នៅ​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៨ កម្លាំង​សមត្ថកិច្ច​ជំនាញ​ដដែល​បាន​ចុះ​ពិនិត្យ​នៅ​ផ្សារ​ទីរួមខេត្ត​កំពត ។

ក្នុង​កិច្ច​ប្រតិបត្តិការ​ពិនិត្យ​ទំនិញ​ចំណីអាហារ​គ្រប់​ប្រភេទ​ខាងលើ កម្លាំង​សមត្ថកិច្ច​យើង​បាន​ធ្វើតេស្ត រក​ឃើញ​សារធាតុ​គីមី (BORAK) និង​ភេសជ្ជ​ដប​កំប៉ុង​មួយ​ចំនួន ដែល ត្រូវ​ដកហូត​មាន​ចេញ ទី​១-​ដ​ណាប់​ដូង​ថា​ញ់​មិ​ញ​៩៧​កញ្ចប់​ធំ ទី​២- ទឹកក្រូច​Big ៧​ដប ទី​៣- ទឹកក្រូច​Sprite& Sweet ៥​ដប ទី​៤- ទឹកក្រូច​ចំណុះ​៣៣០ml ២​កំប៉ុង​ខូចគុណភាព ទី​៥- ទឹក​ត្រចៀកកាំ​ចំណុះ​២៤០ml ១២​កំប៉ុង ទី​៦- MAMA៦០g ១​កំប៉ុង ទី​៧- ទឹក​សា​ម៉ូ​រ៉ៃ​៤៨០ml ៤​ដប​ទី​៨- ទឹកក្រូច​រី​ហ្វ្រេ​ល​ចំណុះ​៣៣០ml ចំនួន​៤២​កំប៉ុង ទី​៩- បបែល​តូច​ៗ​ងៀត និង​សាច់​បបែល​ក្រៀម​ចំនួន​៣២,៥kgs ។

លោក​ពា សារី អនុប្រធាន​សាខា​កាំកុងត្រូល​បាន​ធ្វើការ​ណែនាំ​ដល់​បងប្អូន​អាជីវករ ដែល​លក់ទំនិញ​ដោយ​ផ្ទុក​សារធាតុ​គីមី ច្បាប់​ហាមឃាត់ និង​ទំនិញ​ជា​ភេសជ្ជ​ហួស​កាលបរិច្ឆេទ​ខាងលើ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​អាហារ ដែល​សមត្ថកិច្ច​យើង​បាន​ពិនិត្យ​មិន​ប្រក្រតី​នេះ បើ​ថ្ងៃក្រោយ​បងប្អូន​នៅ​តែ​លួច​ដាក់​តាំង​លក់​នូវ​ចំណីអាហារ​ដែល​បាន​ហាមឃាត់​ខាងលើ​នេះ​បន្ត​ទៀត គឺ​បងប្អូន​ត្រូវ​ទទួលខុសត្រូវ​ចំពោះ មុខ​ច្បាប់​ជា​ធរមាន ពីព្រោះ​ពេល​នេះ​បងប្អូន​បាន​ចុះ​កិច្ចសន្យា​ត្រឹមត្រូវ​ទទួលស្គាល់​ថា ជា​ទំនិញ​មាន​ជាតិ​គីមី​ដែល​ច្បាប់​ហាមឃាត់ និង​ហួស​កាលបរិច្ឆេទ​មិន​អាច​លក់​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ប្រើប្រាស់​បាន​ឡើយ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ