ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទះចរាចរណ៍​ជិត​១​ម៉ោង តាម​បណ្តោយ​ជាតិ​លេខ​៥

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្ទះចរាចរណ៍​ជិត​មួយ​ម៉ោង​បណ្តាល​មក​ពី​កម្មវិធី​ឡើង​គេហដ្ឋាន​ថ្មី ចត​រថយន្ត​គ្មាន​សណ្តាប់ធ្នាប់​ស្ទះ​តាំង​ម៉ោង​៧​យប់​ដល់​ជិត​ម៉ោង​៨​យប់ ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៨​នេះ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិ​ភូមិ​ព្រែកជីក ឃុំ​ឫស្សី​ក្រោក…

ខេត្តបន្ទាយមានជ័យ ៖ ស្ទះចរាចរណ៍​ជិត​មួយ​ម៉ោង​បណ្តាល​មក​ពី​កម្មវិធី​ឡើង​គេហដ្ឋាន​ថ្មី ចត​រថយន្ត​គ្មាន​សណ្តាប់ធ្នាប់​ស្ទះ​តាំង​ម៉ោង​៧​យប់​ដល់​ជិត​ម៉ោង​៨​យប់ ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៨​នេះ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិ​ភូមិ​ព្រែកជីក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី​។ នៅ​ពេល​ដែល​ស្ទះចរាចរណ៍​អ្នកដំណើរ​រិះគន់​ថា បណ្តាល​មក​ពិធី​ឡើង​គេហដ្ឋាន​ថ្មី ហើយ​ភ្ញៀវ​ចត​រថយន្ត​តាម​ចិញ្ចឹម​ផ្លូវ​ព្រោងព្រាត​គ្មាន​សណ្តាប់ធ្នាប់ ហើយ​រថយន្ត​ចរាចរណ៍​ទៅ​មក​មិន​រួច​បណ្តាល​ឲ្យ​ស្ទះចរាចរណ៍​ជិត​មួយ​ម៉ោង​ទើប​ចរាចរណ៍​ទៅ​មុខ​រួច​។

អ្នកដំណើរ​បាន​សុំ​ឲ្យ​ម្ចាស់​កម្មវិធី​មានបុណ្យ​ទាន ឬ​ឡើង​គេហដ្ឋាន​ថ្មី និង​ពិធី​អ្វី​ផ្សេង​ៗ​ដែល​មានផ្ទះ​ក្បែរ​ផ្លូវជាតិ គួរតែ​រក​កន្លែង​ដាក់​ភ្ញៀវ​ឲ្យ​បាន​ត្រឹមត្រូវ និង​ឲ្យ​មាន​សមត្ថកិច្ច​ជំនាញ​ធ្វើ​ចរាចរណ៍​ឲ្យ​បាន​ត្រឹមត្រូវ ការពារ​ស្ទះចរាចរណ៍​ដូច​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​របស់​ម្ចាស់​ហ្គា​រ៉ា​ស​សាំង​ធ្វើ​ឡើង​គ្មាន​ការ​រៀបចំ​រថយន្ត​ភ្ញៀវ​បណ្តាល​ស្ទះចរាចរណ៍​កើតឡើង​ព្រោះតែ​ប្រយោជន៍​ខ្លួន​ប៉ះពាល់​ដល់​ផ្លូវ​សាធារណៈ​។ គួរ​រំលឹក​ថា វា​កើត​មាន​ជា​ញឹកញាប់​ណាស់​ចំពោះ​អ្នក​ដែល​ធ្វើ​កម្មវិធី​ផ្ទះ​ជាប់​ផ្លូវជាតិ មិន​ចេះ​រក​កន្លែង​ចត​រថយន្ត​ភ្ញៀវ​យក​ចិញ្ចើម​ផ្លូវ​ចត​រថយន្ត​ដែល​ប៉ះពាល់​ដល់​អ្នកដំណើរ​តាម​ផ្លូវ គួរតែ​កុំ​ឲ្យ​កើត​មាន​ហើយ​សមត្ថកិច្ច​ជំនាញ​គួរតែ​មើល​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ