ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​អាច​បញ្ឈប់​ការ​ស្លា.ប់​របស់​កោសិកា​ខួរក្បាល​បាន

6 ឆ្នាំ មុន

ក្នុង​ការ​សិក្សា​មួយ​អ្នក​វិទ្យាសាស្ត្របាន​ជ្រើសរើស​សារធាតុ​ជា​ច្រើន​ដែល​មាន​ក្នុង​លាមក និង​ទឹកនោម​របស់​អ្នក​ញ៉ាំ​ស្រាក្រហម​ក្នុង​កម្រិត​មធ្យម​ជា​ទៀងទាត់ មក​ពិនិត្យ និង​វិភាគ ។ បន្ទាប់​មក​ទៀត គេ​ក៏​បាន​ដាក់​នូវ​សរសៃប្រសាទ​របស់​មនុស្ស ឬ​កោសិកា​សរសៃប្រសាទ​ក្នុង​ខួរក្បាល​ចូល​ទៅ​ក្នុង​សារធាតុ​ខាងលើ ។ ជា​លទ្ធផល​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា…

ក្នុង​ការ​សិក្សា​មួយ​អ្នក​វិទ្យាសាស្ត្របាន​ជ្រើសរើស​សារធាតុ​ជា​ច្រើន​ដែល​មាន​ក្នុង​លាមក និង​ទឹកនោម​របស់​អ្នក​ញ៉ាំ​ស្រាក្រហម​ក្នុង​កម្រិត​មធ្យម​ជា​ទៀងទាត់ មក​ពិនិត្យ និង​វិភាគ ។ បន្ទាប់​មក​ទៀត គេ​ក៏​បាន​ដាក់​នូវ​សរសៃប្រសាទ​របស់​មនុស្ស ឬ​កោសិកា​សរសៃប្រសាទ​ក្នុង​ខួរក្បាល​ចូល​ទៅ​ក្នុង​សារធាតុ​ខាងលើ ។ ជា​លទ្ធផល​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ស្រាក្រហម​បាន​ផលិត​ជា​សារធាតុ​ជា​ច្រើន​ដែល​វា​ពិតជា​ជួយ​ការពារ​សរសៃប្រសាទ​របស់​ខួរក្បាល​កុំ​ឲ្យ​ស្លាប់​មែន ។

អ្នក​ត្រូវ​ពិសោធន៍​នោះ បាន​ស្ថិត​ក្នុង​ស្ថានភាព​តានតឹង​ខ្លាំង ដែល​វា​គ្រប់គ្រាន់​នឹង​ធ្វើ​ឲ្យ​កោសិកា​ជា​ច្រើន​ងាប់​បាន​រហូត​ដល់​អាច​កើតជា​ជំងឺ​ភ្លេចភ្លាំង​ថែម​ទៀត​ផង ។

ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ទៀត​ថា ពោះវៀន​របស់​មនុស្ស​យើង​ដើរតួ​នាទី​ដ៏​សំខាន់​មួយ ក្នុង​ដំណើរការ​ការពារ​ខួរក្បាល ។ ធាតុ​ផ្សំ​ពិតប្រាកដ​របស់​ស្រាក្រហម​ដែល​ត្រូវ​បាន​រំលាយ​ក្នុង​ពោះវៀន ក៏​ជា​របស់​ដ៏​សំខាន់​សម្រាប់​ប្រឆាំង​នឹង​ការ​ស្លាប់​របស់​សរសៃ​ប្រសាទ​ដែរ ។ រឿង​នេះ​ក៏​អាស្រ័យ​ទៅ​លើ​បាក់តេរី ល្អ​ៗ​ក្នុង​ពោះវៀន​សម្រាប់​ជួយ​ដល់​ការ​រំលាយ​អាហារ និង​ភេសជ្ជៈ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ