ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក​មុខ​ផ្ទះ​រាល់ថ្ងៃ​មិន​ដែល​អី ឥលូវស្រាប់តែ​ចោរលួច​បាត់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ទុក​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​១​គ្រឿង នៅ​មុខ​ផ្ទះ​របស់​ខ្លួន​ពេល​យប់​ជា​រៀងរាល់ថ្ងៃ និង​យូរ​មក​ហើយ មិន​ដែល​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​ឡើយ ទើបតែ​ចុង​ក្រោយ​នេះ​ខណៈ​រវល់​ដេក​លក់ ស្រាប់តែ​ចោរ​ចូល​ទៅ​លួច​បើក​យក​ទៅ​បាត់​ស្រមោល ។ លុះ​ក្រោយ​ពេល​ភ្ញាក់ពីដេក​នា​វេលា​ជិត​ភ្លឺ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ទុក​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​១​គ្រឿង នៅ​មុខ​ផ្ទះ​របស់​ខ្លួន​ពេល​យប់​ជា​រៀងរាល់ថ្ងៃ និង​យូរ​មក​ហើយ មិន​ដែល​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​ឡើយ ទើបតែ​ចុង​ក្រោយ​នេះ​ខណៈ​រវល់​ដេក​លក់ ស្រាប់តែ​ចោរ​ចូល​ទៅ​លួច​បើក​យក​ទៅ​បាត់​ស្រមោល ។

លុះ​ក្រោយ​ពេល​ភ្ញាក់ពីដេក​នា​វេលា​ជិត​ភ្លឺ ចេញពី​ក្នុងផ្ទះ​ទៅ​មើល​រថយន្ត​ស្រាប់តែ​បាត់​មិនឃើញ ទើប​មានការ​ភ្ញាក់ផ្អើល​ឆោឡោ តាម​រក​គ្រប់កន្លែង​ប៉ុន្តែ​មិន​បានឃើញ​នោះ​ទេ ហើយរ​ហត​ដល់​ព្រឹក​ឡើង ទើប​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​២ ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​ជួយ​ស្រាវជ្រាវ ។

ហេតុការណ៍​នោះ​បាន​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​០៤​និង​១០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​លេខ​៩៩L ផ្លូវ​លេខ​៤២៤ ស្ថិត​នៅ​ក្នុងភូមិ​ចោម​ចៅ​៣ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​បាត់​រថយន្ត​នោះ​ឈ្មោះ​ពេ​ជ្យ ភក្តី អាយុ​៣២​ឆ្នាំ មុខរបរ​បុ​ក្គ​លិ​ក​ក្រុមហ៊ុនស្រា​បៀរ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ។ បាន​បាត់​រថយន្ត​១​គ្រឿង​ម៉ាក Toyota Corolla ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ ២AO-៣០២៨ ផលិត​ឆ្នាំ​២០០៣ លេខ​ម៉ាស៊ីន 1ZZ5641931 នឹង​លេខ​តួ 1XNBR32E23Z114048 ។

រថយន្ត​នេះ​មិនមែន​ជា​កម្មសិទ្ធិ​របស់​គាត់​ឡើយ គឺជា​រថយន្ត​របស់​ក្រុមហ៊ុនស្រា​បៀរ ដែល​គាត់​គ្រាន់តែ​ជា​អ្នកបើកបរ​ឲ្យ​ក្រុមហ៊ុនស្រា​បៀរ​នោះ​តែ​ប៉ុណ្ណោះ ។ ប្រភព​ដដែល​បាន​បន្ត​ថា នៅ​វេលា​យប់​ថ្ងៃ​ទី​១០ ខែមករា មុន​ពេល​កើតហេតុ បុរស​ខាងលើ​បាន​ទុក​រថយន្ត​នៅ​មុខ​ផ្ទះ បន្ទាប់​មក​បាន​ចូល​ទៅ​ដេក​ហើយ​បាន​លង់លក់​យ៉ាង​ស្កប់ស្កល់ ដោយ​មិន​បានដឹង​ថា​ក្រុម​ចោរ​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​យក​រថយន្ត​តាំងពី​ពេល​ណា​មក​នោះ​ទេ ។

លុះដល់​វេលា​ម៉ោង​០៤​និង​១០​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​១១ ខែមករា ទើប​ភ្ញាក់​ហើយ​បាន​ចេញពី​ក្នុងផ្ទះ​ទៅ​មើល​រថយន្ត​បាត់​មិនឃើញ ក៏​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​តាម​រក​គ្រប់កន្លែង​ប៉ុន្តែ មិន​បានឃើញ​នោះ​ទេ ហើយ​រហូត​ដល់​វេលា​ព្រឹក​ថ្ងៃ​ដដែល ទើប​ធ្វើ​ដំណើរ​ទៅ​ដាក់​ពាក្យ​បណ្ដឹងសុំ​ការ​អន្តរាគមន៍​ពី​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​២ ដើម្បី​ឲ្យ​ជួយ​ស្វែងរក​រថយន្ត​ខាងលើ ។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា បុរស​រូប​នោះ គឺជា​អ្នកបើកបរ​រថយន្ត​ឲ្យ​ក្រុមហ៊ុនស្រា​បៀរ​មួយ ចំណែក​រថយន្ត​នោះ​មិនមែន​ជា​កម្មសិទ្ធិ​របស់​គាត់​ឡើយ ហើយ​គាត់​តែង​បាន​បើក​វា​យក​ទៅ​ទុក​នៅ​មុខ​ផ្ទះ​ដែល​ជា​ចំណុច​កើតហេតុ នេះ​ជា​រៀង​រាល់​យប់​តែ​មិន​ដែល​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​ទេ ។ ទើបតែ​ពេល​នេះ ស្រាប់តែ​ត្រូវ​ចោរលួច​បាត់ ហើយ​មិនដឹង​ថា​ឲ្យ​គាត់​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​បែប​ណា​នោះ​ទេ នេះ​ជា​បញ្ហា​លំបាក​មួយ​សម្រាប់​រូប​គាត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ