ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រឿង​លោត​សម្លា.ប់​ខ្លួន ឬ​ជា​រឿង​វ៉ៃតប់​គ្នា​ហ្នឹង ?

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ មន្ត្រី​តុលាការ​ថ្លែង​ថា លោក​ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ពេល​នេះ​កំពុង​ស៊ើបអង្កេត​ការ​ស្លាប់​របស់​អ្នកទោស​ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល តម្រុយ​ជា​ច្រើន​បង្ហាញ​ថា ជា​ការ​វៃ​តប់​គ្នា​រហូត​ដល់​ស្លាប់ ។…

ខេត្តកណ្តាល ៖ មន្ត្រី​តុលាការ​ថ្លែង​ថា លោក​ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ពេល​នេះ​កំពុង​ស៊ើបអង្កេត​ការ​ស្លាប់​របស់​អ្នកទោស​ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល តម្រុយ​ជា​ច្រើន​បង្ហាញ​ថា ជា​ការ​វៃ​តប់​គ្នា​រហូត​ដល់​ស្លាប់ ។

កាលពី​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឲ្យ​ដឹង​ថា ថ្ងៃ​ទី​១១ ខែមករា​នេះ លោក​ឯក ស៊ុន រស្មី ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ធ្លាប់​កោះ​អញ្ជើញ​ម្តាយ​នៃ​សព​អ្នកទោស​មក​បំភ្លឺ​រួច​ហើយ ។ ពេល​នេះ​តុលាការ​កំពុង​បន្ត​នីតិវិធី​ដោយ​ពុំ​ទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ជុំវិញ​ករណី​ខាងលើ​នេះ​ម្តាយ​នៃ​សព​អះអាង​ថា កូនប្រុស​មាន​ស្លាកស្នាម​ច្រើន ដែល​មិន​ទំនងជា​ការ​លោត​សម្លាប់​ខ្លួន​នោះ​ទេ ហើយ​លោកស្រី​ជា​គ្រូបង្រៀន​រូប​នេះ​បាន​ប្តឹង​ករណី​នេះ​ឲ្យ​ចូល​តុលាការ ដើម្បី​ស្វែងរក​ការ​ពិត ។

ជន​ត្រូវ​ចោទ​ឈ្មោះ​មុត លី​ណា​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជាប់ចោទ​ពី​បទ​”​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​”​ប្រព្រឹត្ត​នៅ​ភូមិ​ទេព​អរជូន ឃុំ​កោះ​ខែល ស្រុក​ស្អាង កាលពី​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៧ តាម​មាត្រា​៤១០​នៃ​ក្រមព្រហ្មទណ្ឌ ។ ជន​នេះ​ត្រូវ​បាន​លោក​គឹ​ម ម៉េ​ង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល ឃុំខ្លួន​នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៧ ។

បញ្ជាក់ កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៧ ជន​នេះ​បាន​លោត​សម្លាប់​ខ្លួន​ពី​ស៊ីទែន​ផ្ទុក​ទឹក​ដ៏​ធំ ក្នុង​ពន្ធនាគារ ដែល​អ្នកដឹង​រឿង​ច្បាស់​អះអាង​ថា ទំនង​មិនមែន​ជា​ករណី​លោត​សម្លាប់​ខ្លួន​ទេ គឺជា​ករណី​វៃ​តប់​គ្នា​ក្នុង​ពន្ធនាគារ ។

លោក​ណុ​ស បូ​ផល មេធាវី​តំណាង​ម្តាយ​សព​ជន​រង​គ្រោះ​ថ្លែង​ថា កាលដែល​ម្តាយ​ប្តឹង​ចូល​តុលាការ គឺ​ចង់ឱ្យ​តុលាការ​ស្វែងរក​ការ​ពិត​ក្នុង​ករណី​នេះ​ដែល​ម្តាយ​នៃ​សព​អះអាង​ថា សព​កូនប្រុស​មាន​ស្លាកស្នាម​ច្រើន​ដែល​មិន​ទំនងជា​ការ​លោត​សម្លាប់​ខ្លួន​នោះ​ទេ ។ លោក ចាត ស៊ី​នាង ប្រធាន​ពន្ធនាគា​ខេត្តកណ្តាល បដិសេធ​ថា នេះ​ពុំ​មែន​ជា​ករណី​វៃ​តប់​គ្នា​រហូត​ដល់​ស្លាប់​ទេ គឺ​អ្នកទោស​លោត​សម្លាប់​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ