ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ចិន ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន​១៩

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៨ កិច្ចព្រមព្រៀង​ចំនួន​១៩ ត្រូវ​បាន​ចុះហត្ថលេខា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន នៅ​ក្នុង​ដំណើរ​បំពេ​ញួ​ស្សន​កិច្ច​ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី​ចិន លោក…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៨ កិច្ចព្រមព្រៀង​ចំនួន​១៩ ត្រូវ​បាន​ចុះហត្ថលេខា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន នៅ​ក្នុង​ដំណើរ​បំពេ​ញួ​ស្សន​កិច្ច​ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី​ចិន លោក លី ខឺ​ឈាង មក​កាន់​កម្ពុជា​នៅ​វិមាន​សន្តិភាព ។

បន្ទាប់​ពី​បញ្ចប់​ជំ​នូ​ប​ចរចារ​ទ្វេភាគី​រវាង សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ជាមួយ​លោក លី ខឺ​ឈាង នាយក​រដ្ឋមន្ត្រី​ចិន ដែល​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព​នា​ព្រឹក​ថ្ងៃ​ទី​១១ មក​រា នេះ ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ ក៏​បាន​អញ្ជើញ​ធ្វើ​ជា​សាក្សី ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​នៃ​កិច្ចព្រមព្រៀង​មួយ​ចំនួន​ដូច​ខាងក្រោម ។

១.​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្ដី​ពី​ការ​លើកកម្ពស់​បន្ថែម​ការ​អភិវឌ្ឍន៍​មជ្ឈមណ្ឌល ផ្ទេរ​បច្ចេកវិទ្យា​កម្ពុជា​ចិន ។ ២.​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា សម្រាប់​កិច្ចការ​ប្រតិបត្តិការ​លើ​ការ​លើកកម្ពស់​គុណភាព​ផលិតផល ។ ៣.​កិច្ចព្រមព្រៀង​ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស ។ ៤.​លិខិត​ប្ដូរ​សារ​ស្ដី​ពី​គម្រោង​ជួសជុល​រាជវាំង​នៅ​អង្គរ ។

៥.​លិខិត​ប្ដូរ​សារ​ស្ដី​ពី​ការ​ផ្ដល់​ជូន​បរិក្ខារ​មួយ​កញ្ចប់ ។ ៦.​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដី​ពី​គម្រោង​ដំណើរ​នៃ​ក្ដី​ស្រឡាញ់​ពី​បេះដូង​នៅ​កម្ពុជា ។ ៧.​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា ស្ដី​ពី​ការ​រៀបចំ​ផែនការ​រួម លើ​ការ​អភិវឌ្ឍ​កសិកម្ម​ទំនើប​នៅ​កម្ពុជា ។ ៨.​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អង្គការ​ស្រាវជ្រាវ​ដំណាំ​ស្រូវ ។ ៩.​កិច្ចព្រមព្រៀង​ស្ដី​ពី​ការ​អនុវត្ត​គម្រោងការ​បង្កើត​មជ្ឈមណ្ឌល បង្កាត់ និង​អភិរក្ស​ពូជឈើ​មាន​តម្លៃ​ខ្ពស់​នៅ​កម្ពុជា ។

១០.​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​សាងសង់​ខ្សែ​អគ្គិសនី​តង់ស្យុង​ខ្ពស់​២៣០​គីឡូវ៉ុល ដំណាក់កាល​ទី​២ ។ ១១.​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​ពង្រីក និង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៣ (​ចោម​ចៅ បែក​គូស ក្រុង​កំពត​) ។ ១២.​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី​កិច្ច​សហ​ប្រត្តិការ​ទៅ​វិញ​ទៅ​មក ។ ១៣.​កិច្ចព្រមព្រៀង​សម្បទាន សម្រាប់​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ ។

១៤.​កិច្ចព្រមព្រៀង ស្ដី​ពី​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ។ ១៥.​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្ដី​ពី​ពាណិជ្ជកម្ម​អង្ករ ។ ១៦.​កិច្ចសន្យា​សម្រាប់​គម្រោង​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី​៥០០kv ជា​ឆ្អឹងខ្នង​សម្រាប់​បណ្ដាញ​ជាតិ និង​ភ្ជាប់​អនុ​តំបន់ ។ ១៧. កិច្ចព្រមព្រៀង​ក្រប​ខណ្ឌ​ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​ណ៍​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​អាកាសយានដ្ឋាន​ភ្នំពេញ​ថ្មី ប្រទេស​កម្ពុជា ។ ១៨.​កិច្ចព្រមព្រៀង​ក្រប​ខណ្ឌ ស្ដី​ពី​គម្រោង​បាញ់​បង្ហោះ​ផ្កាយ​រណប តេ​ជោ​១ ។ ១៩.​កិច្ចព្រមព្រៀង​ស្ដី​ពី​គម្រោង​វិនិយោគ លើ​ការ​សាងសង់ និង​ប្រតិបត្តិការ​កំពង់​ផែ​ស្ទឹង​ហាវ ៕

កែសម្រួលដោយ