ខេត្តកំពង់ចាម ៖ ដំណាំថ្នាំជក់ត្រូវបានប្រជាពលរដ្ឋនាំគ្នាដាំតៗគ្នា តាំងពីបុរាណកាលរហូតមកដល់
សព្វថ្ងៃនេះ ។ តួរយ៉ាងដូចជានៅតាមបណ្តាភូមិមួយចំនួនក្នុងឃុំកោះសំរោង ស្រុកកំពង់សៀម គេឃើញមានប្រភេទថ្នាំកាតាប និងថ្នាំខ្លាំងតែមិនសូវសម្បូរដូចមុនទេ ព្រោះតែទីផ្សារលក់បានថោក ។
លោកតាវ័រ សារុំ អាយុ៧១ឆ្នាំ នៅភូមិទី៣ ឃុំកោះសំរោង ស្រុកកំពង់សៀម មានប្រសាសន៍ឲ្យដឹងនៅ
រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ គាត់មានស្រុកកំណើតនៅភូមិនេះតែម្តង ដោយឪពុកម្តាយ គឺបានប្រកបរបរដាំថ្នាំជក់រាល់ឆ្នាំ ក្រោយរដូវទឹកទន្លេមេគង្គបានស្រកទៅវិញ ហើយលោកតាផ្ទាល់បានរៀនដាំដុះ និងនូវតែបន្តរបរនេះដដែលទោះបីជាឪពុកម្តាយបានស្លាប់ចោលក្តី ។ លោកមានប្រសាសន៍បន្តថា រាល់ថ្ងៃថ្នាំជក់ដែលបានដុះនោះមានចំនួន៣កន្លែង ស្មើជាង១ម៉ឺនកូន ដោយប្រើរយៈពេលចំនួន៣ខែ និងហុចផលនាំកូនចៅទៅកាច់ ដើម្បីហាលឲ្យស្ងួតល្អ និងហាន់ទុកលក់ ។
កាលពីឆ្នាំ២០១៧កន្លងទៅ គាត់ធ្វើបានជាង២០០គីឡូក្រាម ជាប្រភេទថ្នាំខ្លាំង ហើយមានគេមកទិញដោយក្នុង១គីឡូក្រាម តម្លៃជាង១ម៉ឺនរៀល គឺដោះស្រាយជីវភាពស្ទើរបានគ្រប់គ្រាន់ ។ ដោយឡែកដីចម្ការនៅភូមិទី១ និងទី២ ត្រូវបានបាក់ចូលទៅក្នុងទន្លេមេគង្គអស់ ហើយអ្នកទីនោះក៏មិនបានបង្កបង្កើនផលដាំដុះដំណាំបន្តទៀតដែរ ។ ហើយក្មេងៗសព្វថ្ងៃនេះច្រើនតែនាំគ្នាចេញទៅរកស៊ីនៅស្រុកឆ្ងាយៗ ដើម្បីរកប្រាក់មកផ្តត់ផ្គង់ជីវភាព សូម្បីតែកូនប្រុស-ស្រីរបស់លោកតាផ្ទាល់ រួមទាំងចៅតូចម្នាក់បានទៅស៊ីឈ្មួលគេនៅប្រទេសថៃបាត់ លុះពេលមានរដូវបុណ្យទានម្តងៗទើបត្រឡប់មកផ្ទះ ។ លោកតាបានត្អូញត្អែរថា កម្លាំងគាត់បានចុះខ្សោយ មិនខ្លាំងដូចកាលពីមុនទៀតទេ ចេះតែថយពីមួយឆ្នាំទៅមួយឆ្នាំ សម្រាប់ទីផ្សារនៅឆ្នាំ២០១៨នេះ គាត់មានក្តីរំពឹងថា តម្លៃថ្នាំខ្លាំងមិនចុះទេ គឺប្រហាក់ប្រហែលនឹងឆ្នាំទៅដែរ ។
លោកសន សុខ មេឃុំកោះសំរោង មានប្រសាសន៏ឲ្យដឹងថា ប្រជាពលរដ្ឋនៅឃុំរបស់លោកបានបន្ត
ប្រពៃណីដាំថ្នាំជក់តាំងពីដូនតាមកដល់សព្វថ្ងៃនេះ សព្វថ្ងៃក្នុងប្រទេសកម្ពុជាបានរៀបចំទិវាលុបបំបាត់
ថ្នាំជក់ហើយអាជ្ញាធរកំពុងតែមានផែនការឲ្យពលរដ្ឋ ដាំដំណាំឆ្លាស់ក្នុងនោះមានដូចជា ពោត ត្រសក់
វិញព្រោះមានគំរោងគាំទ្រពីADB ហើយពេលបានផលនឹងជួយរកទីផ្សារឲ្យថែមទៀត ផែនការនេះនឹង
ធ្វើឡើងដើម្បីជួយដល់អ្នកស្រុកកុំឲ្យមានចំណាកស្រុក ។
លោកគឹម សាវឿន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តវិញមានប្រសាសន៍ឲ្យដឹងដែរថា
ដំណាំថ្នាំជក់នៅក្នុងឆ្នាំ២០១៨ នៅតាមបណ្តាស្រុកមួយចំនួន នៅតាមដងទន្លេមេគង្គ គឺដាំបានប្រមាណ១.៩០០ហិកតា ក្នុងចំណោមដីជាង៣.៤០០ហិកតា ស្មើនឹង៥៨ភាគរយ នៃផែនការ បើ
ប្រៀបធៀបទៅនឹងឆ្នាំ២០១៧ មានចំនួនប្រហាក់ប្រហែលគ្នា ។ ចំពោះតម្លៃទីផ្សាវិញ គឺមានប្រជាកសិករមួយចំនួនបានធ្វើការជាមួយនឹងក្រុមហ៊ុនBAT អាស្រ័យទៅតាមពេលវេលា និងគុណភាពសន្លឹកថ្នាំជក់ ៕
តើអ្នកចង់បង្កើនប្រសិទិ្ធភាពការងាររបស់អ្នកដែរឬទេ? តើអ្នកធ្លាប់គិតថា អ្នកចំណាយពេលមួយថ្ងៃដោយមិនបានសម្រេចកិច្ចការច្រើនដែរទេ? បើសិនជាចង់ និងធ្លាប់ អ្នក...
ក្រុមហ៊ុនអាល្លឺម៉ង់ចង់ឱ្យរថយន្តអេឡិចត្រូនិករបស់ខ្លួនមានភាពស្អាតនិងបៃតងគ្រប់យ៉ាង តាំងពីការផលិតរហូតដល់ការបើកបរលើផ្លូវ ។ ពោលគឺគេចង់ឱ្យវាមិនមានការ...
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងថា នៅលើពិភពលោកជៀសមិនផុតទេសម្រាប់ឥទ្ធិពលនយោបាយជ្រៀតជ្រែកក្នុងប្រព័ន្ធតុលាការ ។ លោកសុខ ឥសាន បានឲ្យ...
ខេត្តសៀមរាប៖ជនបរទេសសញ្ជាតិអូទ្រីសម្នាក់សំពាធឈាមឡើងខ្ពស់បណ្តាលឱ្យដាច់សរសៃឈាមខួរក្បាលស្លាប់ភ្លាមៗស្ថិតនៅក្នុងផ្ទះជួល កាលពីវេលាម៉ោង៦និង១៨នាទីល្ងាច នា...
ខេត្តកែប ៖ អាជ្ញាធរខេត្តធ្លាប់បានទៅពិនិត្យដីសហគមន៍ម្ដងរួចមកហើយ នៅជាប់នឹងឆ្នេរសមុទ្រអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ។ ពេលដែលអាជ្ញាធរចុះទៅពិនិត្យដីព្រៃ...
រាជធានីភ្នំពេញ ៖ គិតមកដល់ត្រឹមម៉ោង១ជាងរសៀលនេះ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅមុខសាលាបឹងត្របែកព្រឹកមិញបានបណ្តាលឲ្យលោកគ្រូម្នាក់បានស្លាប់ ។ក្រោយពេល...
ខេត្តព្រៃវែង ៖ ស្ត្រីម្នាក់ដែលគេអះអាងថាជាប្រពន្ធចុង បានតាមមករករឿងជេរបញ្ចោរ និងស្ទុះចូលទៅរកវាយស្ត្រីជាប្រពន្ធដើមដល់ក្នុងផ្ទះ ធ្វើអោយភ្ញាក់ផ្អើលដល់...
ខេត្តសៀមរាប ៖ នៅពេលដែលអ្នកដំណើរបានមកដល់ចំណុចឃុំសសរស្តម ស្រុកពួក ខេត្តសៀមរាប ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦នោះ គឺយើងនឹងបានឃើញតូបដាក់លក់មាន់អាំងជាច្រើនកន្លែង...
អ្នកនិពន្ធ ៖ ប្រេ វីនអាមេរិកបានងាកមកឱបវៀតណាម ដែលជាប្រទេសកុម្មុយនិស្តនៅពេលដែលមហាយក្សចិន ដែលជាប្រទេសកុម្មុយនិស្ត បានងាកមកចាប់ដៃជាមួយប្រទេសកម្ពុជា ...
ការភ្លាត់ជើងដួលមែនទែននោះមិនសូវគ្រោះថ្នាក់ប៉ុន្មានទេ នឹងអាចក្រោកឡើងបានយ៉ាងស្រួល តែបើភ្លាត់ជើងធ្លាក់ទៅក្នុងអបាយភូមិហើយ មិនងាយនឹងឡើងមកវិញរួចឡើយ ពិតជាជួប...
ការរៀបចំផែនការគ្រួសារ អនុញ្ញាតឲ្យមនុស្សម្នាក់ៗធ្វើការសម្រេចចិត្តប្រសិនបើគេមានកូន និងពេល ណាដែលគេចង់បានកូន។ សំណាងណាស់ដែលមានរបៀបនៃការពន្យារកំណើតច្រើន...
រាជធានីភ្នំពេញ ៖ ម្ចាស់អាជីវកម្មជាច្រើននៅកម្ពុជា ដែលចង់បង្កើតនូវសក្ដានុពលផលិតផល ឬសេវាកម្មរបស់ខ្លួនទៅដល់អតិថិជន ហាក់កំពុងមានការពិបាកចិត្តក្នុងការជ្រើសរើស...
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃ១៩ ខែកុម្ភៈ ឆ្នាំ២០១៩ កើតឡើង១៣លើក(...
រាជធានីភ្នំពេញ ៖ បច្ចុប្បន្ននិស្សិតកំពុងសិក្សានៅប្រទេសចិនជាង១ពាន់នាក់ និងអ្នកខ្លះកំពុងចាប់អារម្មណ៍ចង់ទៅសិក្សានៅប្រទេសចិន ។ នេះបើតាមប្រធាន...
ហាងឆេងអត្រាប្តូររូបិយប័ណ្ណបរទេសសម្រាប់ថ្ងៃ២០ កុម្ភៈ ២០១៩
តាមប្រភពពីOddity Central បានឱ្យដឹងថា សត្វឆ្កែញីមួយក្បាលបានជាប់នៅលើទំព័រកាសែតដោយសារតែកើតមកមានលក្ខណៈខុសគ្នាខ្លាំងពីឆ្កែដទៃ ដោយសារវាមានមាត់មួយទៀតនៅស្លឹកត្រចៀក...
ខេត្តកណ្តាល ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តាំទៅក្រុមប្រឆាំងដែលចង់ឲ្យសម្តេចស្លាប់ថា ពូជសម្តេចមិនងាយស្លាប់នោះទេ ចាំជាតិក្រោយ ។ ថ្លែងក្នុងពិធីសំណេះ...
ប្រទេសថៃ ៖ យោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Bangkok Post ដែលបានចេញផ្សាយកាលពីថ្ងៃទី១៨ កុម្ភៈ កន្លងមកបានឲ្យដឹងថា ប្រទេសថៃកំពុងតែចង់ទទួលបានការគាំទ្រពី...
ក្រុមហ៊ុនរថយន្ត Ferrari នឹងដាក់បង្ហាញរថយន្តទំនើបចុងក្រោយ ដែលមានបំពាក់នូវម៉ាស៊ីនធុនកណ្តាលប្រភេទ Hybrid ជាមួយនឹងកម្លាំងខ្លាំងជាងរថយន្ត 488 Pista របស់ខ្លួន ។នាយកប្រតិបត្តិ...
ខេត្តកំពត ៖ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឱ្យដឹងថា ម្ចាស់បន្ទប់ជួលបានរាយការណ៍មកសមត្ថកិច្ចថាមានបុរសជនបរទេសម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួល បង្កឱ្យមានការ...