ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​សាលាតូរ្យ​​តន្ត្រី​៣​នាក់​ស្លា.ប់​ភ្លាមៗ​​នៅ​នឹងកន្លែង​ដោយ​សារ​រថយន្ត​២​គ្រឿង​​បុក ​និង​កិន​ពេល​កំពុង​ជិះ​ម៉ូតូ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សិស្ស​​សាលាតូរ្យ​​តន្ត្រី​៣​នាក់​ត្រូវបាន​រថយន្តឈ្នួល​ប្រភេទ​ទេស​ចរណ៍​​១២​កៅអី ​និងរថយន្ត​​ធុន​យក្ស​​​យីឌុប​​បុក និង​កិន​ ព្រម​​​គ្នា បណ្តាល​ឱ្យ​​ដាច់​ដៃ​ដាច់​ជើង​បែកខ្លួន និងបែក​ក្បាល​​ស្លា.ប់​​​ភ្លាមៗ​​​ទាំង​៣​នាក់​នៅ​​នឹង​កន្លែង​ ព្រម​ទាំង​​ខ្ទាត​រាយ​ប៉ាយ​ពាសពេញ​ផ្លូវ​គួរ​ឱ្យ​​រន្ធត់​បំផុត រីឯ​រថយន្ត​​ឈ្នួល​ប្រភេទ​​ទេស​ចរណ៍​​១២​កៅអី​​នោះ​ក្រោយ​ពេល​​​បុក​​មនុស្ស​ស្លា.ប់ ហើយ​បាន​ជ្រុល​ទៅ​មុខ​

រាជធានីភ្នំពេញ ៖ សិស្ស​​សាលាតូរ្យ​​តន្ត្រី​៣​នាក់​ត្រូវបាន​រថយន្តឈ្នួល​ប្រភេទ​ទេស​ចរណ៍​​១២​កៅអី ​និងរថយន្ត​​ធុន​យក្ស​​​យីឌុប​​បុក និង​កិន​ ព្រម​​​គ្នា បណ្តាល​ឱ្យ​​ដាច់​ដៃ​ដាច់​ជើង​បែកខ្លួន និងបែក​ក្បាល​​ស្លាប់​​​ភ្លាមៗ​​​ទាំង​៣​នាក់​នៅ​​នឹង​កន្លែង​ ព្រម​ទាំង​​ខ្ទាត​រាយ​ប៉ាយ​ពាសពេញ​ផ្លូវ​គួរ​ឱ្យ​​រន្ធត់​បំផុត រីឯ​រថយន្ត​​ឈ្នួល​ប្រភេទ​​ទេស​ចរណ៍​​១២​កៅអី​​នោះ​ក្រោយ​ពេល​​​បុក​​មនុស្ស​ស្លាប់ ហើយ​បាន​ជ្រុល​ទៅ​មុខ​ជាង​៤០​ម៉ែត្រ ទើប​​រេ​ចង្កូត​ធ្លាក់​​ចូល​​ទៅ​ក្នុង​ប្រឡាយ​​ទឹក ចំណែក​​រថយន្ត​​ធុន​យក្ស​យីឌុប​​​វិញ​បាន​បន្ថែម​​ល្បឿនរត់គេចបាត់​ស្រមោល ។

​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​​ចរាចរណ៍​នេះ​បាន​​កើត​ឡើង​​កាល​ពី​​វេលា​​ម៉ោង​​១០​និង​៤៧​នាទី​យប់​ថ្ងៃទី​​២៩ វិច្ឆិកា ​២០១២ នៅលើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​៣ ត្រង់​ចំណុច​ភូមិ​ព្រៃកី សង្កាត់​​ភ្លើង​ឆេះ​រទេះ ខណ្ឌ​​ពោធិ៍សែន​​ជ័យ ។ យុវជន​រងគ្រោះ​ដែល​ស្លាប់​​បាត់​បង់​ជីវិត​​ទាំង​៣​នាក់​ត្រូវបាន​គេ​ស្គាល់​ម្នាក់​ឈ្មោះ​សៅ ​មករា ភេទ​ប្រុស  អាយុ​១៩​ឆ្នាំ ​​មាន​ទីលំនៅ​​ភូមិ​ក្រពើ​​ហា សង្កាត់​ព្រែក​ឫស្សី ក្រុងតា​ខ្មៅ ខេត្ត​កណ្តាល និង២​នាក់​​ទៀត​ដែល​ជាអ្នក​រួម​ដំណើរ​​ជា​មួយ​គ្នា​មិន​ទាន់​ត្រូវ​បាន​គេស្គាល់​អត្ត​សញ្ញាណ​នៅឡើយ​ទេ គ្រាន់​តែ​ដឹងថា មាន​ទីលំនៅ​ក្នុង​សង្កាត់​កំពង់​សំណាញ់​ ក្រុង​តា​ខ្មៅ ​​ពួក​គេទាំង​៣​នាក់​គឺជា​សិស្ស​សាលា​​តូរ្យ​តន្ត្រី​​នៅ​​ខេត្ត​​កំពង់​ស្ពឺ ។ ពួកគេ​​ជិះ​​ម៉ូតូ​​មួយ​គ្រឿង​​ម៉ាក​ឌ្រីម​សេ​១២៥ ​ស៊េរី​២០០៨ ​ពណ៌ខ្មៅ ​ហើយ​ម៉ូតូ​នោះ​​បាន​រង​ការ​ខូចខាត​ទាំង​ស្រុង​​តែម្តង ។ ​​​​រថយន្ត​​បង្ក​មាន​២​គ្រឿង​​គឺ​មួយ​គ្រឿង​ប្រភេទ​​ទេស​ចរណ៍​១២​កៅអី ពណ៌ខៀវ ​បាន​ជ្រុល​ទៅ​មុខ​​រួច​ធ្លាក់​ចូល​​ទៅ​ក្នុង​ប្រឡាយ​ទឹក ឯ​អ្នក​បើក​បរ​​រត់គេច​ខ្លួន​បាត់​ស្រមោល​​ និង​រថយន្ត​​មួយ​គ្រឿង​​ទៀត​មិន​ស្គាល់​​ម៉ាក​​ជា​ប្រភេទ​​រថ​យន្តធុន​​យក្ស​យីឌុប​ដែល​គេ​មាន​ការ​សង្ស័យថា ​ជា​រថយន្ត​ដឹក​គោ​បាន​បើក​​រត់​គេច​ទៅ​បាត់។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕