ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លាត់​ស្នៀត

11 ឆ្នាំ មុន

បុរស​ម្នាក់​ចូល​ចិត្ត​តាំង​ខ្លួន​ជា​អ្នក​មាន​ ដើម្បី​ឱ្យ​គេ​កោត ។ ថ្ងៃ​មួយ​មាន​ភ្ញៀវ​មក​លេង ។ ​បន្ទាប់​ពី​អញ្ជើញ​​ភ្ញៀវ​ បុរស​នោះ​លួច​ទៅ​ផ្ទះ​នៅ​ជិត​ខាង​ជួល​ក្មេង​ម្នាក់​​ឱ្យ​ដើរ​តួ​ជា​អ្នក​បម្រើ​​របស់​ខ្លួន, ​លុះ​និយាយ​ត្រូវ​ថ្លៃ​គ្នា​​រួច គេ​ក៏​ត្រឡប់​មក​វិញ អង្គុយ​កំដរ​ភ្ញៀវ​ធ្វើ​មិន​ដឹង ។ មួយ​សន្ទុះ​​ក្មេង​ផ្ទះ​ជិត​ខាង​ដើរ​មក​ តែ​វា​ឈរ​ស្ងៀម​ត្រង់​មាត់​ទ្វារ​​របង​អត់​ព្រម​ចូល ។ ​ឃើញ​ដូច្នេះ​​បុរស​នោះ​ធ្វើ​ជា​ងើប​ឈរ​ស្រែក​បន្ទោស ៖

-អា​រំបល់​យក៍, ក្នុង​ផ្ទះ​មាន​ភ្ញៀវ​មក​លេង​ម៉េច​​អ្ហែង​​មិន​​ប្រញាប់​​មក​ដាំ​ទឹក​ឆុង​តែ​ទទួល​ភ្ញៀវ? យើស​​អា​នេះ, ចង់​ត្រូវ​រំពាត់​មែន​ទេ?
ក្មេង​ផ្ទះ​ជិត​ខាង​ឆ្លើយ​តប​វិញ ៖
-ឱ្យ​ខ្ញុំ​ចូល​ទៅ​យ៉ាង​ម៉េច បើ​ឆ្កែ​ពូ​ឯង​ចេះ​តែ​​សម្លក់​ខ្ញុំ? ​មុន​នឹង​ឱ្យ​ខ្ញុំ​មក​ដើរ​តួ​ជា​កូន​ឈ្មួល​​ពូ​ឯង​ ម៉េច​ពូ​ឯង​មិន​ចង​ឆ្កែ​ឱ្យ​​ហើយ?