ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះទាំងម្តាយនិងកូនសល់ត្រឹមដង្ហើមចង្រិតគួរឱ្យអាណោចអាធម៌(មានវីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​តាម​ផ្លូវលំ ត្រង់​ចំណុច​ផ្លូវ​ខ្វែង ខាងត្បូង​វត្ត​ស្រះស្រង់ ស្ថិត​ក្នុងភូមិ​សា​ឡូង សង្កាត់​កំ​បូល ខណ្ឌ​ពោ​សែន​ជ័យ ។…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​តាម​ផ្លូវលំ ត្រង់​ចំណុច​ផ្លូវ​ខ្វែង ខាងត្បូង​វត្ត​ស្រះស្រង់ ស្ថិត​ក្នុងភូមិ​សា​ឡូង សង្កាត់​កំ​បូល ខណ្ឌ​ពោ​សែន​ជ័យ ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រង​គ្រោះ​ម្នាក់​ឈ្មោះ ម៉ក់ នី អាយុ​៣២​ឆ្នាំ មុខរបរ​លក់​ខោអាវ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ ភ្នំពេញ ១FL-៤២៤៤ ធ្វើ​ដំណើ​ពី​ត្បូង​ទៅ​ជើង និង​មាន​​ឌុ​ប​កូនប្រុស​ម្នាក់​ឈ្មោះ គ្រី សុខា អាយុ​៦​ឆ្នាំ ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ ។ លុះ​ពេល​ដែល​​មក​ដល់​ត្រង់​ចំណុច​កើតហេតុ​ក៏​មាន​រថយន្ត​បា​ឡែ​ន​មួយ​គ្រឿង​ពណ៌​ទឹកប្រាក់​មិន​ចាំ​ស្លាក​លេខ​បាន​ជិះ​វ៉ា​ជែង​រថយន្ត​ផ្សេង​ទៀត​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ស្ត្រី​រង​គ្រោះ​ពេញទំហឹង​បណ្តាល​ឱ្យ​ខ្ទាត​ជា​ច្រើន​មែន ។

ប្រភព​បន្ត​ថា ភ្លាម​ៗ​នោះ​រថយន្ត​បង្ក​បាន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​បន្សល់​ទុក​តែ​ស្ត្រី​រង​គ្រោះ​ដែល​រង​របួស​បាក់ដៃ​ឆ្វេង និង​សន្លប់ រីឯ​កូនប្រុស​សន្លប់​ធំ​សល់​ត្រឹម​ដង្ហើមចង្រិត ។ នៅ​ខណៈ​ពេល​នេះ​ដែរ​ជន​រង​គ្រោះ​ទាំង​ពីរ​ត្រូវ​បាន​បញ្ជូន​ភ្លាម​ៗ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ