ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មើល​តារា​ល្បី​គ្រង​ឈុត​ពណ៌​ក្រហម​តិច​មើល ​សិច​ស៊ីអត់

6 ឆ្នាំ មុន

នាង Blanca Blanco បាន​បង្ហាញខ្លួន​នៅ​លើ​កម្រាលព្រំ​ក្រហម​នៃ​ពិធី​ប្រគល់​«​ភូគោល​មាស​»​ប្រចាំឆ្នាំ​២០១៨ (Golden Globe 2018)​ខណៈ​ពេល​តារា​សម្តែង​គ្រប់​រូប​ស​ស្ថិត​ក្នុង​ឈុត​ពណ៌​ខ្មៅ ដើម្បី​បង្ហាញ​ពី​គោល​ជំហរ​ប្រឆាំង​នឹង​ការ​ល្មើស​ផ្លូវភេទ​នៅ​ក្នុង​មជ្ឈដ្ឋាន​សម្តែង ។ នាង…

នាង Blanca Blanco បាន​បង្ហាញខ្លួន​នៅ​លើ​កម្រាលព្រំ​ក្រហម​នៃ​ពិធី​ប្រគល់​«​ភូគោល​មាស​»​ប្រចាំឆ្នាំ​២០១៨ (Golden Globe 2018)​ខណៈ​ពេល​តារា​សម្តែង​គ្រប់​រូប​ស​ស្ថិត​ក្នុង​ឈុត​ពណ៌​ខ្មៅ ដើម្បី​បង្ហាញ​ពី​គោល​ជំហរ​ប្រឆាំង​នឹង​ការ​ល្មើស​ផ្លូវភេទ​នៅ​ក្នុង​មជ្ឈដ្ឋាន​សម្តែង ។

នាង Blanco អាយុ​៣៦​ឆ្នាំ ធ្លាប់​មាន​ស្នាដៃ​សម្តែង​ចំនួន​៤០​រឿង គឺជា​ខ្សែភាពយន្ត​ខ្លី ។ នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ​នឹង​មាន​ខ្សែភាពយន្ត​របស់​នាង​ចំនួន​៦​រឿង​ទៀត​ចាក់​បញ្ចាំង ។

នាង Blanco បាន​ធំធាត់​នៅ​ក្នុង​ក្រុម​គ្រួសារ​ជនភៀសខ្លួន​បំពេញការងារ​ច្រើន និង​មាន​ក្តី​ស្រមៃ​ចង់​ក្លាយជា​តារា​សម្តែង​តាំងពី​នៅ​កុមារ ។

នៅ​ក្នុង​ពិធី​ប្រកាស​ពានរង្វាន់​ភូគោល​មាស​២០១៨​នេះ នាង​Blaco ជាតា​រា​ដ៏​លេចធ្លោ​តាម​​រយៈ​ការ​ស្លៀកពាក់​ឈុត​ក្រហម ខណៈ​ពេល​តារា​ផ្សេង​ទៀត​ស្ថិត​ក្នុង​ឈុត​ខ្មៅ​ដើម្បី​ប្រឆាំង​នឹង​វប្បធម៌​ជាន់ឈ្លី​លើ​ផ្លូវភេទ​តារា​ស្រី ដែល​បាន​បើក​កកាយ​កាលពី​ឆ្នាំ​មុន រហូត​ក្លាយជា​ចំណាប់អារម្មណ៍​ក្នុង​ម​ជ្ឍ​ដ្ឋា​ន​សម្តែង​ហូ​លី​វូ​ដ ។

នាង Blanco បាន​ចូលរួម​ពិធី​ភូគោល​មាស​ជាមួយ​ប្តី​លោក John Savaye ហើយ​នាង​បាន​សម្តែង​ការ​យល់​ឃើញ​នានា​ទាក់ទិន​នឹង​រឿង​សម្លៀក​បំពាក់​ខុស​ពី​អ្នក​ផ្សេង ។

ក្រៅពី​គ្រង​ឈុត​ពណ៌​ក្រហម​ខុស​ពី​តា​រាហូ​លី​វូ​ដ​ផ្សេង​ទៀត​នោះ ឈុត​ពណ៌​ក្រហម​របស់ Blanco បាន​រំលេច​ដោយ​ភាព​សិច​ស៊ី ដោយ​បង្ហាញ​សាច់​សខ្ចី ធ្វើ​ឱ្យ​រូបថត និង​ឈ្មោះ​របស់​នាង​បង្ហាញ​ក្នុង​ពិធី​ប្រកាស​ពានរង្វាន់​ភូគោល​មាស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ