ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ2​ម៉ោង​កន្លះ​ក្នុង1​សប្តាហ៍​​ជួយ​បង្កើន​អា​យុ​បាន​ជាង​7​ឆ្នាំ​

11 ឆ្នាំ មុន

ក្រុម​អ្នក​ស្រាវ​ជ្រាវ​អា​មេរិក​ជឿ​ថា ហាត់​ប្រាណ​ដោយ​ដើរ​ត្រឹម​តែ​២​ម៉ោង​កន្លះ​ក្នុង​មួយ​សប្តាហ៍​អាច​ជួយ​បង្កើន​អា​យុ​បាន​ជាង​៧​ឆ្នាំ ។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ សូម្បី​តែ​ដើរ​ញាប់​៧៥​នា​ទី​ក្នុង​មួយ​សប្តាហ៍​ក៏​អាច​បង្កើន​អា​យុ​បាន​ជិត​២​ឆ្នាំ​ផង​ដែរ ។ លទ្ធផល​នេះ​បាន​កើត​ចេញ​ពី​ការ​វិ​ភាគ ​និង​ពិសោធ​លើ​មនុស្ស​ប្រុស​ស្រី​អា​យុ​ចាប់​ពី​៤០​ឆ្នាំ​ជាង​៦០​ម៉ឺននាក់ ។​ ​អ្នក​ដែល​មាន​ទម្ងន់​ស្ថិត​ក្នុង​កម្រិត​សុខ​ភាព

ក្រុម​អ្នក​ស្រាវ​ជ្រាវ​អា​មេរិក​ជឿ​ថា ហាត់​ប្រាណ​ដោយ​ដើរ​ត្រឹម​តែ​២​ម៉ោង​កន្លះ​ក្នុង​មួយ​សប្តាហ៍​អាច​ជួយ​បង្កើន​អា​យុ​បាន​ជាង​៧​ឆ្នាំ ។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ សូម្បី​តែ​ដើរ​ញាប់​៧៥​នា​ទី​ក្នុង​មួយ​សប្តាហ៍​ក៏​អាច​បង្កើន​អា​យុ​បាន​ជិត​២​ឆ្នាំ​ផង​ដែរ ។ លទ្ធផល​នេះ​បាន​កើត​ចេញ​ពី​ការ​វិ​ភាគ ​និង​ពិសោធ​លើ​មនុស្ស​ប្រុស​ស្រី​អា​យុ​ចាប់​ពី​៤០​ឆ្នាំ​ជាង​៦០​ម៉ឺននាក់ ។​ ​អ្នក​ដែល​មាន​ទម្ងន់​ស្ថិត​ក្នុង​កម្រិត​សុខ​ភាព​​គឺ​ជា​ក្រុម​ដែល​ទទួល​​បាន​អត្ថ​ប្រ​យោជន៍​ច្រើន​ជាង​គេ​បំ​ផុត​ចំពោះ​ការ​ដើរ​រយៈ​ពេល​២ម៉ោង​កន្លះ​ក្នុង​មួយ​សប្តាហ៍​នេះ ពោល​គឺ​អាច​បង្កើន​អាយុ​របស់​ពួក​គេ​បាន​ដល់​ជាង​៧​ឆ្នាំ ។

ចំណែក​ក្រុម​មាន​ទម្ងន់​ក្នុង​កម្រិត​សុខ​ភាព​តែ​មិន​ហាត់​ប្រាណ ការ​សិក្សា​ពិ​និត្យ​ឃើញ​ថាឆាប់​ស្លាប់​ជាង​អ្នក​ធាត់​ខ្លាំង តែ​​ហាត់​ប្រាណ​ដល់​ទៅ​៣.១ឆ្នាំ ។​ ​ទំ​នាក់​ទំ​នង​រវាង​អា​យុ​កាល​មធ្យម ​និង​ការ​កាត់​ប្រាណ​ពិត​ជា​មិន​អាច​កាត់​ផ្តាច់​គ្នា​បាន​ក្នុង​ចំណោម​អ្នក​ដែល​ធ្លាប់​មាន​ប្រ​វត្តិ​កើត​មហារីក​និង​ជំ​ងឺ​បេះ​ដូង​ធៀប​ទៅ​នឹង​អ្នក​ដែល​គ្មាន​ប្រ​វត្តិ​កើត​ជំ​ងឺ​នេះ ។ វេជ្ជ​បណ្ឌិត I-Min Lee អ្នក​និ​ពន្ធ​ជាន់​ខ្ពស់​នៃ​ការ​សិក្សា​បាន​ថ្លែង​ថា ៖«យើង​មិន​ត្រូវ​មើល​ស្រាល​ពី​សារ​សំ​ខាន់​នៃ​សកម្ម​ភាព​រាង​កាយ​ដែល​នាំ​មក​នូវ​សុខ​ភាព​ល្អ​នោះ​ទេ​ បើ​ទោះ​ជាសកម្ម​នោះ​ត្រឹម​កម្រិត​មធ្យម​ក្តី​ ប៉ុន្តែ​វា​នៅ​តែ​អាច​បង្កើន​អា​យុ​របស់​យើង​បាន » ៕