ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​គេ​ឈឺខ្លួន​ឯង​…​ថៅកែ​ហាង​ម៉ាស្សា​និង​កូនចៅ​ពីរ​នាក់

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១០ មក​រា លោក ងួ​ន វុ​ទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ថៅកែ​ហាង​ម៉ាស្សា​កោស​ជប់ និង​កូនចៅ​ពី​នាក់​ពាក់ព័ន្ធ​រឿង​កាប់​ភ្ញៀវ​ឱ្យ​របួស​៤០​ថ្នេរ​ពី​បទ​« ហិង្សា​ដោយ​ចេតនា…

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១០ មក​រា លោក ងួ​ន វុ​ទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ថៅកែ​ហាង​ម៉ាស្សា​កោស​ជប់ និង​កូនចៅ​ពី​នាក់​ពាក់ព័ន្ធ​រឿង​កាប់​ភ្ញៀវ​ឱ្យ​របួស​៤០​ថ្នេរ​ពី​បទ​« ហិង្សា​ដោយ​ចេតនា និង​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រើ​អាវុធ​(​ទៅ​វិញ​ទៅ​មក​)» ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ចុង​បង្គោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​០៨ មក​រា តាម​បញ្ញា​ត្តិ​មាត្រា ២១៧ , ២១៨ ចំណុច​០២ នៃ​ក្រមព្រហ្មទណ្ឌ ។

ជន​ស​ង្ស​យ័​ទាំង​បី​នាក់​ទី​១-​ឈ្មោះ រស់ ចំ​រ៉ុ​ង ហៅ​ញ៉ា​ញ់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ជុស​ជួល​ម៉ូតូ ស្នាក់​នៅ​ភូមិ​ស្វាយ​ជ្រុំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​, ទី​២-​ឈ្មោះ ម៉ាច និ​ត ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ជួសជុល​ម៉ូតូ នៅ​ភូមិ​ថ្មី ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​ទី​៣-​ឈ្មោះ តាត ចាន់​ធឿ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជន​ជាតិ​​ខ្មែរ មុខរបរ​គ្រប់គ្រង​ផ្ទះ​ម៉ាស្សា​កោស​ជប់​យីហោ ៣៣៣​នៅ​ភូមិ​ព្រៃ​សំរោង ឃុំ​បែក​ចាន ស្រុក​​អង្គស្នួល ខេត្តកណ្តាល ។ ជន​រង​គ្រោះ​មានឈ្មោះ នួន សុ​ជា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរ​បើកបរ នៅ​ភូមិ​ស្វាយ​ជ្រុំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល រង​របួស​ដេរ​៤០​ថ្នេរ ។

សូម​ជម្រាប​ថា លោក​វរសេនីយ៍ មាន សំណាង អធិការ​ស្រុក​អង្គស្នួល​បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​០១​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៨ មក​រា ជន​រង​គ្រោះ​បាន​ឈ្លោះ​គ្នា​ជាមួយ​នារី​ម៉ាស្សា​ម្នាក់​ឈ្មោះ តុង ចំរើន ហៅ​យូ​រី អាយុ​២៨​ឆ្នាំ ហើយ​ជន​រង​គ្រោះ​បាន​ទះ​លើ​ឈ្មោះ តុង ចំរើន មួយ​កំភ្លៀង​ហើយ​ដើរមក​ខាងក្រៅ​ទើប​ឈ្មោះ តាត ចាន់​ធឿ​ន ជា​អ្នកគ្រប់គ្រង​ដើរមក​សួរ​ថា អា​អូន​មានរឿង​អី​បានជា​វាយ​មនុស្ស​ស្រី​ហើយ​កៀក​.​ក​ឱ្យ​ចូល​ខាងក្នុង​ជជែក​គ្នា ពេល​នោះ​ជន​រង​គ្រោះ​មិន​ព្រម​ចូល​ដោយ​ច្រាន​ខ្លួន​យ៉ាង​ខ្លាំង​ទើប​ខ្លួន​ខឹង​វាយ​ជន​រង​គ្រោះ​មួយ​ដៃ ។ ពេល​នោះ​ជន​រង​គ្រោះ​ទៅ​បាត់​ប្រហែល​មួយ​ម៉ោង​ក្រោយមក​ជន​រង​គ្រោះ​ត្រឡប់​មក​វិញ ។


តាម​ចម្លើយ​របស់​ឈ្មោះ តាត ចាន់​ធឿ​ន បាន​ឆ្លើយ​ថា ពេល​ជន​រង​គ្រោះ​ត្រឡប់​មក​វិញ​បាន​យក​ដែកថ្នាំងអំពៅ​មក​វាយ​លើ​ខ្លួន​ជា​ច្រើន​ដែក​បណ្តាល​ឱ្យ​ធ្លាក់​ចូល​ប្រឡាយ​ហើយ​ត្រូវ​ចំ​ខ្នង និង​ដៃ​ខាង​ធ្វេ​ង ។ តាម​ការ​បំភ្លឺ​របស់​ជន​រង​គ្រោះ​បាន​ឆ្លើយ​ថា ខ្លួន​ត្រឡប់​មក​វិញ​ហើយ​យក​ដែក​ថ្នាំ​អំពៅ​មក​តាម​ហើយ​បាន​វាយ​ទៅ​លើ​ឈ្មោះ តាត ចាន់​ធឿ​ន មែន​តែ​វាយ​មិន​ត្រូវ​ទេ​តែ​ឈ្មោះ តាត ចាន់​ធឿ​ន នេះ​ភ័យ​ថយក្រោយ​ធ្លាក់​ប្រឡាយ​ទឹក ។

តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ រស់ ចំ​រ៉ុ​ង ហៅ​ញ៉ា​ញ់ បាន​សារភាព​ថា ខ្លួន​បាន​យក​ដាវ​មក​កាប់​លើ​ជន​រង​គ្រោះ​១​ដាវ​ហើយ​បោះ​ដាវ​នោះ​ចោល ។ តាម​ចម្លើយ​សារភាព​របស់ ម៉ាច និ​ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ បាន​សារភាព​ថា​ខ្លួន​បាន​កាន់​ដែក​ទីប​ជ្រុង​មែន​តែ​មិន​បាន​វាយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ