ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​! អី​ក៏​ហ៊ាន​ម្ល៉េះ​សុទ្ធតែ​ឆ្លង​ប្រទេស​ទៀត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​បង្ក្រាប​ករណី​ដឹក​ជញ្ជូន​ឆ្លងកាត់​សារធាតុ​ញៀន កូកាអ៊ីន កាលពី​វេលា​ម៉ោង​៨​និង​១៣​នាទី​យប់​ថ្ងៃ​ទី ១០ ខែមករា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​បង្ក្រាប​ករណី​ដឹក​ជញ្ជូន​ឆ្លងកាត់​សារធាតុ​ញៀន កូកាអ៊ីន កាលពី​វេលា​ម៉ោង​៨​និង​១៣​នាទី​យប់​ថ្ងៃ​ទី ១០ ខែមករា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន «​ក​១» សហការ​ជាមួយ​សមត្ថកិច្ច​គយ​នគរបាល​អន្តោប្រវេសន៍ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។

បាន​បង្ក្រាប​ករណី​ដឹក​ជញ្ជូន​សារធាតុ​ញៀន​ឆ្លង​ដែន​តាម​ជើង​អាកាស​ពី​ប្រទេស​ប្រេ​ស៊ី​ល ឆ្លងកាត់​អេ​ត្យូ​ពី​- ថៃ​មក​កម្ពុជា អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​ឃាត់ខ្លួន​ជនសង្ស័យ ម្នាក់​ឈ្មោះ CATRY DAVIT NOEL M ភេទ​ប្រុស ជនជាតិ​ប៊ែ​ល​ហ្សិ​ក កាន់​លិខិត​ឆ្លង​លេខ EN106323 ចាប់​យក​វត្ថុ​តាង​មាន​សារធាតុ​ញៀន​ប្រភេទ Cocaine ទម្ងន់ 1003.24​ក្រាម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ