ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន ​៖ ​មិន​គួរ​ញៀន​នឹង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ iPhone​ ឡើយ

6 ឆ្នាំ មុន

ទីក្រុង​ញូ​វ​យ៉​ក ៖ មូលនិធិ JANA Partners LLC និង California State Teacher’s…

ទីក្រុង​ញូ​វ​យ៉​ក ៖ មូលនិធិ JANA Partners LLC និង California State Teacher’s Retirement System បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​មុន​ថា ការ​ប្រើប្រាស់​ទូរស័ព្ទ iPhone ច្រើន​ពេក​អាច​ប៉ះពាល់​ដល់​ការ​វិវដ្ដ​នៃ​ខួរក្បាល​កុមារ និង​ប៉ះពាល់​តម្លៃ​ទីផ្សារ​របស់​ក្រុមហ៊ុន​ក្នុង​រយៈពេល​វែង ។

វិនិយោគិន​មួយ​ចំនួន​និយាយ​ថា ការ​បង្កើត​ឲ្យ​មាន​ទម្លាប់​ប្រើប្រាស់​ឧបករណ៍ និង​បណ្តាញ​សង្គម គឺជា​មូលហេតុ​មួយ​ធ្វើ​ឲ្យ​ក្រុមហ៊ុន ដូច​ជា Apple, Alphabet Inc និង Facebook មើលឃើញ​តម្លៃ​ទីផ្សារ​របស់​ពួក​គេ​កើនឡើង​៦៣០​ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧ ។

លោក Ross Gerber នាយក​ប្រតិបត្តិ Gerber Kawaski Wealth and Investment Management និង​ជា​ម្ចាស់​ភាគហ៊ុន​ម្នាក់​របស់ Apple​និយាយ​ថា ៖« យើង​វិនិយោគ​លើ​អ្វី​ដែល​មាន​ភាព​ញៀន ព្រោះ​វា​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ណាស់ » ។

យ៉ាងណា​ក្តី វិនិយោគិន​កាន់តែ​ច្រើន​បាន​បារម្ភ​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​អាច​ទាក់​ទាញ​​និយ័ត​ករ​ដូច​ជា ក្រុមហ៊ុនស្រា​, បារី និង​កាស៊ីណូ​ជាដើម ។

Apple បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា ពួក​គេ​អនុញ្ញាត​ឲ្យ​មានការ​គ្រប់គ្រង​លើ​ការ​ប្រើប្រាស់​ទូរស័ព្ទ​តាំងពី​ឆ្នាំ​២០០៨​មក គឺ​អនុញ្ញាត​ឲ្យ​ឪពុក​ម្តាយ​ដាក់​កម្រិត​លើ​អ្វី​ដែល​កូន​ៗ​អាច​ប្រើប្រាស់​និង​មើល​បាន ដូច​ជា កម្មវិធី​ទូរស័ព្ទ​, ភាពយន្ត​, គេហទំព័រ​, បទ​ចម្រៀង និង​សៀវភៅ ។

មនុស្ស​មួយ​ចំនួន​និយាយ​ថា ក្រុមហ៊ុន​បណ្តាញ​សង្គម​គួរតែ​ទទួល​បានការ​ស្តីបន្ទោស​ទាក់ទង​នឹង​ការ​បង្កើត​ភាព​ញៀន​នេះ ។

លោក Jorden Waldrep អ្នកគ្រប់គ្រង​មូលនិធិ USA Mutuals Vice Fund និង​វិនិយោគ​លើ​ភាគហ៊ុន​ក្រុមហ៊ុនស្រា បារី និង​កាស៊ីណូ និយាយ​ថា ការ​ស្តីបន្ទោស Apple គឺ​ប្រៀប​បាន​នឹង​ស្តីបន្ទោស​ក្រុមហ៊ុន​ផលិត​កញ្ចប់​បារី​អីចឹង​ដែរ​។ លោក​ថា ៖« បណ្តាញ​សង្គម​ប្រៀប​បាន​នឹង​បារី ដោយសារ​វា​ជា​ផលិតផល​ញៀន​មួយ » ។

Apple បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​មួយទៀត​ថា យើង​កំពុង​បន្ត​ស្វែងរក​វិធី​ធ្វើ​ឲ្យ​បទ​ពិសោធន៍​នៃ​ការ​ប្រើប្រាស់​កាន់តែ​ល្អ ។ យើង​មាន​ចំណុច​ថ្មី​ៗ និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ផ្សេង​ទៀត​សម្រាប់​អនាគត ដោយ​បន្ថែម​មុខងារ និង​ធ្វើ​ឲ្យ​ឧបករណ៍​ទាំងនេះ​កាន់តែ​មាន​ប្រសិទ្ធភាព ។

គួរ​បញ្ជាក់​ថា បញ្ហា​ញៀន​នេះ​បាន​ល្បី​ខ្លាំង​ឡើង ជាក់ស្តែង តារា Selena Gomez និយាយ​​ថា នាង​បញ្ឈប់​ការ​ប្រគំ​តន្ត្រី​ជុំវិញ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៦ ដោយសារ​តែ​នាង​ត្រូវ​ព្យាបាល​ជំងឺ​បាក់ទឹកចិត្ត ទាក់ទង​នឹង​ការ​ញៀន​ប្រើប្រាស់​បណ្តាញ​សង្គម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ