ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NISSAN នឹង​បង្ហាញ​រថយន្ត​ថ្មី​ប្រណីត​របស់​ខ្លួន​ជា​ថ្មី​ម្តងទៀត​នៅ​ភ្នំពេញ និង​ខេត្ត​ចំនួន ២

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ជា​ថ្មី​ម្តងទៀត NISSAN នឹង​បង្ហាញ​រថយន្ត​ទំនើប​ស៊េរីថ្មី​ចុង​ក្រោយ​ឆ្នាំ​២០១៨ របស់​ខ្លួន​ គឺ​ម៉ាក NEW NISSAN X-TRAIL…

​រាជធានី​ភ្នំពេញ​ ៖ ជា​ថ្មី​ម្តងទៀត NISSAN នឹង​បង្ហាញ​រថយន្ត​ទំនើប​ស៊េរីថ្មី​ចុង​ក្រោយ​ឆ្នាំ​២០១៨ របស់​ខ្លួន​ គឺ​ម៉ាក NEW NISSAN X-TRAIL 2018 នៅ​តាម​ទីតាំង​មួយ​ចំនួន​នៅ​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​ចំនួន​២​ទៀត គឺ​បាត់ដំបង និង​សៀមរាប ចាប់ពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៨ តទៅ​។​

​នៅ​រា​ធានី​ភ្នំពេញ NISSAN នឹង​តាំង​បង្ហាញ (Road Show) នៅ TK Avenue ចាប់ពី​ថ្ងៃ​ទី​១២ ដល់​១៤ មក​រា និង​នៅ​ផ្សារ ស៊ី​ធី​ម៉​ល​ នៅ​ថ្ងៃ​ទី​២១ ដល់​២២ មក​រា ឆ្នាំ​២០១៨​។

​ដោយឡែក​នៅ​ខេត្តបាត់ដំបង​វិញ NISSAN នឹង​ដាក់​តាំង​បង្ហាញ​នៅ​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ពី​ថ្ងៃ​ទី ១៣-១៤ មក​រា ២០១៨ និង​នៅ​សាខា​តាំង​បង្ហាញ​រថយន្ត ​NISSAN​ខេត្តបាត់ដំបង ថ្ងៃ​ទី ១៩ មក​រា ២០១៨​។​

​ចំណែក​នៅ​សៀមរាប ការ​តាំង​បង្ហាញ​រថយន្ត​ប្រណីត​នេះ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៧-២៨ មក​រា ២០១៨​។ នេះ​គឺជា​ឱកាស​កម្រ​រកបាន​សម្រាប់​អ្នក​ចង់​ស្វែង​យល់​បន្ថែម​ពី​លក្ខណៈ​ពិសេស​របស់​រថយន្ត NISSAN X-TRAIL 2018 ដែល​មាន​ច្រើន​ពណ៌ និង​ច្រើន​ជម្រើស។ សម្រាប់​រថយន្ត NEW NISSAN X-TRAIL 2018 ថ្មី​នេះ​មានការ​រចនា​ឌីណា​មិច​​ដែល​ជួយ​កាត់​បន្ថយ​កម្លាំង​កកិត និង​សម្លេង​រំខាន​នៅ​ក្នុង​បន្ទប់​របស់​អ្នកដំណើរ​ខណៈ​ពេល​បើកបរ សម្រាប់​ការ​បើកបរ​ប្រកបដោយ​ការ​សន្សំ​សំចៃ​ប្រេង​ខ្ពស់​។

​រថយន្ត NEW NISSAN X-TRAIL 2018 ជា​ប្រភេទ​រថយន្ត SUV រចនា​ឡើងជា​មួយ​អំពូល Fog Map ចង្កៀង​កាត់​អ័ព្ទ​អុ​ប​ទិច​កាន់តែ​ច្បាស់​ពង្រីក​កាំរស្មី NISSAN «V-Motion» និង​កែសំរួល​ភ្លើង​ពន្លឺ​ហ្វារ ​ដោយ​មាន​រាងដូចជា Boomerang ដែល​បាន​ធ្វើ​ឲ្យ​យានយន្ត​របស់​អ្នក​មើលឃើញ​កាន់តែ​ច្បាស់​នៅ​ពេល​ដែល​អ្នក​កំពុង​បើកបរ​នៅ​លើ​ដង​ផ្លូវ​។ រថយន្ត New X-Trail 2018 ត្រូវ​បាន​បំពាក់​នូវ​ឧបករណ៍​ទំនើប​បែប CVTC ដែល​វា​អាច​​ផលិត​បាន​ថាមពល​អតិបរមា 144PS និង​កម្លាំង​បង្វិល​ន​ជុំ​អតិបរមា 200 Nm ដែល​ផ្ដល់​​នូវ​ប្រតិកម្ម​ឆ្លើយ​តប​ល្អ និង​ភាព​សន្សំ​សំចៃ​របស់​ប្រសិទ្ធភាព​ខ្ពស់ ។ ជាមួយនឹង​កូន​សោ​​ដ៏​ឆ្លាត​វៃ​ប្រភេទ (I-Key) លោក​អ្នក​អាច​បើកទ្វារ​កន្លែង​អ្នកបើកបរ​បាន​ងាយ​ និង​ការ​បញ្ឆេះ​រថយន្ត​បាន​ស្រួល​ផង​ដែរ​។ អ្នក​ក៏​អាច​សម្គាល់​ឃើញ​នូវ​ប្រព័ន្ធ​ដៃ​ច​ង្គូ​តរាង​អក្សរ D បែប​ស្ព័ត ( D-shape Steering Wheel and Advanced Drive Assist) Display (ADAD) ជា​ពិសេស​កៅអី​កន្លែង​អ្នកបញ្ជា​ចង្កូតរថយន្ត​ត្រូវ​បាន​រចនា​ឡើង​ ដើម្បី​កាត់​បន្ថយ​នូវ​ភាព​នឿយហត់​សម្រាប់​អ្នកបើកបរ​។

Xtronic CVT របស់ SUV នេះ​គឺជា​បច្ចេកវិទ្យា​មួយ​ដែល​ផ្តល់​នូវ​ភាព​សប្បាយ​រីករាយ​ក្នុង​ការ​បំពេញ​មុខងារ «​រីករាយ​ក្នុង​ការ​បើកបរ​» ក្នុង​ប្រភេទ​រថយន្ត NISSAN ជា​ច្រើន​រាប់​បញ្ចូល​ទាំង​រថយន្ត​តូច​ៗ​ដែល​មាន​ថាមពល​​ខ្ពស់​។ ហើយ​និយាយ​អំពី​ភាព​ប្រណីត​របស់​រថយន្ដ​ គឺ​ការ​ត្រួតពិនិត្យ​អាកាសធាតុ​ដែល​មាន​ប្រព័ន្ធ​ទ្វេភាគី​ដោយ​ប្រើ​ច្រក​ចេញចូល​ខុស​គ្នា​ដែល​ផ្ដល់​ឱ្យ​អ្នកបើកបរ ​និង​អ្នកដំណើរ​រក្សា​សីតុណ្ហភាព​ដាច់​ដោយឡែក​ពី​គ្នា​ខណៈ​ដែល​ផ្នែក​ខាងក្រោយ​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​រួម​ដំណើរ​ដែល​អង្គុយ​នៅ​ខាង​ក្រោយ​ផង​ដែរ​។​

​រថយន្ត SUV ពិសេស​នេះ​ផ្តល់​ជូន​នូវ​កៅអី 5+2 EZ Flex Seating System™ (5+2) ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ដែល​អនុញ្ញាត​ឱ្យ​កៅអី​ខាងក្រោយ​រុញ​ទៅ​មុខ​ ឬ​ថយក្រោយ  ឬ​ឡើង​លើ​ចុះ​ក្រោម​។ ការ​រៀបចំ​នេះ ​គឺជា​ការ​សម្របសម្រួល​ដែល​អាច​បត់បែន​បាន​រវាង​​ឥ​វ៉ា​ន់ ​និង​ចំនួន​អ្នកដំណើរ​។ ជាមួយនឹង​កៅអី​ជួរ​ដេក​ទី 2 និង​ទី 3 ដែល​វា​បត់​ចុះ​ឡើង​ ​ដើម្បី​ពង្រីក​កាប៊ី​ន​ឲ​កាន់តែ​ធំ​ឡើង​សម្រាប់​កន្លែង​ផ្ទុក​អីវ៉ាន់​ ឬ​អង្គុយ​បន្ថែម​ទៀត ។​

​នៅ​ពេល​ដែល​អ្នក​មក​កាន់​ក្រុមហ៊ុន NISSAN ពួក​យើង​តែងតែ​គិត​ពី​សុវត្ថិភាព​ជា​ចំបង។ សូម​ទំនាក់ទំនង​បន្ថែម​ទៅ​កាន់​អ្នកជំនាញ​ផ្នែក​លក់​របស់​យើង​នៅ​ពេល​នេះ​ដើម្បី​​ទទួល​បាន​នូវ​ការ FREE Test Drive of NEW NISSAN X-TRAIL 2018 ដែល​បាន​នាំ​​ចូល​ពី​ប្រទេស​ជប៉ុន​ជា​រៀងរាល់ថ្ងៃ ហើយ​សូម​សាកសួរ​អំពី​ការ​ផ្ដល់​ជូន​ប្រូ​ម៉ូ​សិន​ពិសេស​ៗ​​របស់​យើង​នៅ​ថ្ងៃនេះ​។ ប្រញាប់​ឡើង​!!! កុំ​ឲ្យ​ខកខាន​ឱកាស​នេះ​អោយ​សោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ