ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ពស់​យ៉ាងហ្នឹង ទើប​ហូរ​ឈាម​ច្រើន​យ៉ាងនេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ព្រូ​រថយន្ត​ស្ទួ​ចម្នាក់​បាន​លើក​ស្ទូច​ទូ​កុង​ទ័​រ​នឺ ដើម្បី​ធ្វើការ​ស្ទូច​ដាក់​លើ​រថយន្ត​បែរ ជា​ផ្ល​ត់​ស្នៀត​ធ្លាក់​ស្លាប់​បាត់បង់​ជីវិត​ម្នាក់ ខណៈ​ពេល​ដឹក​មក​ដល់​មន្ទី​ពេទ្យ ។ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ព្រូ​រថយន្ត​ស្ទួ​ចម្នាក់​បាន​លើក​ស្ទូច​ទូ​កុង​ទ័​រ​នឺ ដើម្បី​ធ្វើការ​ស្ទូច​ដាក់​លើ​រថយន្ត​បែរ ជា​ផ្ល​ត់​ស្នៀត​ធ្លាក់​ស្លាប់​បាត់បង់​ជីវិត​ម្នាក់ ខណៈ​ពេល​ដឹក​មក​ដល់​មន្ទី​ពេទ្យ ។ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ក្នុង​ផែស្ងួត Toll តាម​បណ្តោយ​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​អូ​ដឹ​ម សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជន​រង​គ្រោះ​ឈ្មោះ​ង៉ា​ន តូច ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​ព្រូ​រថយន្ត​ស្ទូច មានស្រុក​កំណើត​នៅ​ស្រុក​បន្ទាយមាស ខេត្តកំពត ។
សម្តី​ពី​បុរស​ម្នាក់​ដែល​ជា​សន្តិសុខ​យាម​នៅ​ក្នុង​ផែស្ងួត​កើតហេតុ​ខាងលើ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា​បុរស​រង​គ្រោះ​ខាងលើ គឺ​មិនមែន​ជា​បុគ្គលិក​នៅ​ក្នុង​ក្រុមហ៊ុន​ផែស្ងួត​កើតហេតុ​ខាងលើ​នោះ​ទេ គឺ​ដោយសារ​តែ​គ្រឿង​ចាក់​នៅ​ក្នុង​ក្រុមហ៊ុន​ផែស្ងួត​ខាងលើ​នោះ​ខូច ហើយ​ខាង​ក្រុមហ៊ុន​ក៏​បាន​ជួល​ខាង​ក្រុមហ៊ុន​រថយន្ត​ស្ទួ​ច​ដែល​បុរស​រង​គ្រោះ​ធ្វើការ​នៅ​ក្នុង​នោះ ដើម្បី​ឲ្យ​មក​ស្ទូច​ទូរ​កុង​ទ័​រ​នឺ ដាក់​លើ​រថយន្ត​ដឹក​ចេញ​ទៅ​តាម​ដេប៉ូ​នានា ។ បុរស​រង​គ្រោះ​រួម​ទាំង​តៃកុង​រថយន្ត​ស្ទួ​ចម្នាក់​ទៀត បាន​មក​ធ្វើការ​នៅ​ក្នុង​ផែស្ងួត​កើតហេតុ​ខាងលើ អស់​រយៈពេល​មួយ​ខែ​មក​ហើយ ស្រាប់តែ​នៅ​ថ្ងៃ​កើតហេតុ​បុរស​រង​គ្រោះ​ដែល​ជា​ព្រូ​តួ​ម ទាំង​តៃកុង​រថយន្ត​បាន​ធ្វើការ​ស្ទូច​ទូរ​កុង​ទ័​រ​នឺ ដាក់​លើ​រថយន្ត និង​ស្ទូច​ចេញពី​រថយន្ត​ដាក់​ក្នុង​ផែ​ជា​ធម្មតា​ដូច​សព្វដង ។

លុះដល់​វេលា​កើតហេតុ​បុរស​រង​គ្រោះ និង​តៃកុង​រថយន្ត​ស្ទូច​បាន​ធ្វើការ​ស្ទូច​ទូ​កុង​ទ័​រ​នឺ​ទទេ​មួយ ដែល​ដាក់​ត្រួត​នៅ​ពីលើ​គ្នា​ចំនួន​បី​ទូ ដោយ​បុរស​រង​គ្រោះ​បាន​ឡើង​ខាងលើ​ទូ​កុង​ទ័​រ​នឺ ដែល​នៅ​ខាងលើ​គេ ដោយ​មិន​បាន​ពាក់​នូវ​ខ្សែ​ក្រ​វ៉ា​ត់​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ហើយ​បុរស​រង​គ្រោះ​បាន​យក​ខ្សែកាប​ចំនួន​២​សរសៃ​ទៅ​ថ្ពួ​ង​សង់ខាង​នៃ​ទូ​កុង​ទ័​រ​នឺ​នោះ ដើម្បី​ដាក់​ទៅ​លើ​រថយន្ត​សណ្តោង​មួយ​គ្រឿង​ទៀត ។ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បន្ទាប់​មក​តៃកុង​រថយន្ត​ស្ទូច​ក៏​បាន​ធ្វើការ​ស្ទូច​ទាំង​បុរស​រង​គ្រោះ​នៅ​ខាងលើ​ទូរ​កុង​ទ័​រ​នឺ ខណៈ​ពេល​នោះ​ស្រាប់តែ​ខ្សែកាប​ម្ខាង បាន​របូត​ចេញពី​ទូ​កុង​ទ័​រ​នឺ បណ្តាល​ឲ្យ​បុរស​រង​គ្រោះ​ធ្លាក់​ពីលើ​ទូរ​ផ្កាប់មុខ​ទៅ​នឹង​ដី​រង​របួស​ធ្ងន់ធ្ងរ​ឈាម​ចេញ​តាម​ត្រចៀក ។ ភ្លាម​នោះ​ក៏​ត្រូវ​បាន​សន្តិសុខ​ដែល​យាម​នៅ​ក្នុង​បាន​នាំ​គ្នា​ប្រញាប់​ដឹក​តាម​ម៉ូតូ​មក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ព្រះ​កុសុមៈ តែ​ជា​អកុសល​ខណៈ​ពេល​ដឹក​មក​គ្រូពេទ្យ​បាន​ប្រាប់​ថា បុរស​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។
ក្រោយ​ពេល​កើតហេតុ​សព​បុរស​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ឯ​ខេត្តកំពត ដែល​ជា​ស្រុក​កំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ