ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​៣​ភូមិ​នាំ​គ្នា​ប្ដឹង មេ​សហគមន៍​ជាំ​ម្រេច

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ តំណាង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​រស់នៅ​ភូមិ​តា​ឡែក​ថ្មី ភូមិ​តា​ឡែក​ចាស់ និង​ភូមិ​អណ្ដា​ស ស្ថិត​នៅ​ក្នុង​ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ បាន​ផ្ដិត​មេដៃ​ប្ដឹង​មេ​សហគមន៍​ជាំ​ម្រេច និង​លោក​មេ​ភូមិ​តា​ឡែក​ថា…

ខេត្តកំពង់ធំ ៖ តំណាង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​រស់នៅ​ភូមិ​តា​ឡែក​ថ្មី ភូមិ​តា​ឡែក​ចាស់ និង​ភូមិ​អណ្ដា​ស ស្ថិត​នៅ​ក្នុង​ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ បាន​ផ្ដិត​មេដៃ​ប្ដឹង​មេ​សហគមន៍​ជាំ​ម្រេច និង​លោក​មេ​ភូមិ​តា​ឡែក​ថា បាន​ឃុបឃិត​គ្នា​កាប់ និង​ឈូស​ឆាយ​បំផ្លាញ​ព្រៃ​សហគមន៍​ជាំ​ម្រេច​ដើម្បី​រៀប​ដី​លក់​ឲ្យ​ឈ្មួញ​ចំនួន​៣​កន្លែង ក្នុង​មួយ​កន្លែង​ៗ​ទំហំ​ជាង​៣០​ហិ​កតា ទៅ​នគរបាល​។ ពាក់ព័ន្ធ​ករណី​ខាងលើ លោក យឹ​ម សោភ័ណ្ណ នគរបាល​សេ​ដ្ន​កិច្ច នៃ​ស្នងការ​ខេត្តកំពង់ធំ​បាន បញ្ជាក់​ថា ក្រោយ​ពី​បាន​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ថា មាន​ករណី​មេ​សហគមន៍​ឃុបឃិត​ជាមួយ មេ​ភូមិ​តា​ឡែក​ថ្មី ភូមិ​តា​ឡែក​ចាស់ ភូមិ​អណ្ដា​ស កាប់​ឈូស​បំផ្លាញ​ព្រៃ​សហគមន៍​ជាំ​ម្រេច ដើម្បី​រៀប​ដី​លក់​ឲ្យ​ឈ្មួញ លោក​ក៏​បាន​នាំ​កម្លាំង​សហ​ការណ៍​គ្នា​ជាមួយ​មន្ត្រី​ឧទ្យាន​នុ​រក្ស​ចុះ​ត្រួតពិនិត្យ បន្ទាប់​ពី​វាស់​នៅ​ចំណុច អូរ​កន្ទប ឃើញ​ថា​មានការ​កាប់​ព្រៃ​អស់​ទំហំ​ជាង ៣០​ហិ​កតា​មែន​កម្លាំង​ចម្រុះ និង​បន្ដ​ចុះ​វាស់វែង​២​កន្លែង​ផ្សេង​ទៀត​ដើម្បី​ស្រាវជ្រាវ​រក​ការ​ពិត​។

ចំណែក​ប្រធាន​សហគមន៍​ជាំ​ម្រេច​ឈ្មោះ សោម សុ​ភ័​ក្រ បាន​ឆ្លើយ​ប​ដិ​សេ​ដ​យ៉ាង​ខ្លី​ថា លោក​មិនដឹង​ច្បាស់​ទេពី​បញ្ហា​នេះ​សូម​សួរ​ទៅ​លោក​មេ​ភូមិ ទៅ សហគមន៍​របស់​លោក​គ្រប់គ្រង​ដី​តែ ២១០០​ហិ​កតា​តែ​ប៉ុណ្ណោះ ក្រៅពី​នេះ​អត់​ដឹង​ទេ​។ លោក ហេង សា​រឿ​ន មេ​ភូមិ​តា​ឡែក បាន​ឲ្យ​ដឹង​ថា ពាក់ព័ន្ធ​នឹង​រឿង​នេះ​លោក​កំពុង​តែ​ចុះ​ពិនិត្យ និង​វាស់វែង​ជាមួយ​សមត្ថកិច្ច ឃើញ​ថា ដី​ដែល​ឈូស​នោះ​មួយ​ចំនួន​ជា​ដី​បុស្ស​ចាស់ និង​មួយ​ចំនួន​ទៀត​ជា​ដីចម្ការ​របស់​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​គាត់​ចង់​លក់​។ ជុំវិញ​ករណី​ខាងលើ​នេះ លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ បាន​ឲ្យ កោះសន្តិភាព ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៨ នេះ​ថា ដី​នេះ​ពិតជា​ស្ថិត​នៅ​ក្នុង​ដែន​គ្រប់គ្រង​របស់​ក្រសួងបរិស្ថាន​មែន តែ​បាន​ប្រគល់​ឲ្យ​សហគមន៍​ជាំ​ម្រេច​ជា​អ្នកគ្រប់គ្រង​ផ្ទាល់ ចំណែក​មន្ទីរ​បរិស្ថាន​រង​ចាំ​ការ​សហ​ការណ៍ ពី​សហគមន៍​ពេល​ត្រូវការ​កម្លាំង ពេល​ណា​ដែល​មាន​សកម្មភាព​កាប់​ឈូស​ព្រៃឈើ​កើតឡើង​។

ម្យ៉ាងវិញទៀត​មន្ទីរ​បរិស្ថាន​ក៏ ធ្លាប់​បាន​ចុះ​បង្ក្រាប​ជា​ច្រើន​ដង​មក​ហើយ ចំណែក​លោក​ក៏​ធ្លាប់​បាន​ទទួល​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​មក​ថា ប្រធាន​សហគមន៍​ជាំ​ម្រេច និង​មេ​ភូមិ​តា​ឡែក​គឺជា​អ្នក​រកស៊ី​គួ​ជេ​ដី​ដែរ កន្លង​មក​លោក​បាន​ឲ្យ​ធ្វើការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន សហគមន៍​ថ្មី​ដែរ តែ​បន្ទាប់​ពី​បោះ​ឆ្នោត​រួច​ជាប់​ប្រធាន​ដដែល មូលហេតុ​ដោយសារ​តែ​នៅ​ក្នុង​សហគមន៍ ជាំ​ម្រេច​មាន​ពលរដ្ឋ​មួយ​ចំនួន​ធំ​ត្រូវ​រូ​វ​គ្នា​ជាមួយ​ប្រធាន​សហគមន៍​ដោយ​បាន​ទទួលផល​ប្រយោជន៍​ពី​គ្នា ចំណែក​មួយ​ចំនួន​តូច​ទៀត​មិន​បាន​ទទួលផល​ប្រយោជន៍​ក៏​នាំ​គ្នា​ប្តឹង​ទៅ តែ ឬ​បញ្ហា​ខាងលើ​នេះ​លោក​បាន​ចាត់​ឲ្យ​មន្ត្រី​របស់​លោក​សហ​ការណ៍​គ្នា​ជាមួយ​នគរបាល និង​លោក​មេឃុំ​ចុះ​វាស់វែង​ឲ្យ​បាន​ច្បាស់លាស់​រួច​កសាង​សំណុំរឿង​ដាក់​ជូន​ខាង​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​។ ទោះបី​យ៉ាងណា​ក្តី​ក៏​បង​ប្ទូ​ន​ប្រជាពលរដ្ឋ​នៅ​តែ​សំណូមពរ​យ៉ាង​ទទូច​សុំ​ឲ្យ អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​ជំនាញ​ដែល​ពាក់ព័ន្ធ​សូម​មេត្តា​ចាត់វិធានការ​ទប់ស្កាត់ និង​ដោះស្រាយ​ឲ្យ​ពួក​គាត់​ជា​បន្ទាន់ ដើម្បី​ឲ្យ​ពួក​គាត់​បាន​ព្រៃ​នៅ​គង់វង្ស និង​បាន​អាស្រ័យ​ផល បោច​វ​ល្លិ៍ បោច​ផ្ដៅ និង​កាប់​ឧស​លក់ ដើម្បី​ជីវភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ