សព​កូន​ដំរី​បញ្ជូន​មក​ដល់​ក្រសួងបរិស្ថាន ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ


រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​អង្គារ ៨​រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស ២០១៨ ត្រូវ​នឹង​ថ្ងៃ​ទី​០៩ ខែមករា គ​.​ស​២០១៨ មន្ត្រី​នៃ​នាយកដ្ឋាន​ជីវៈចម្រុះ​ក្រសួងបរិស្ថាន បាន​ទទួល​សាកសព​កូន​សត្វ​ដំរី​មួយ​ក្បាល ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា ក្នុង​ខេត្ត​មណ្ឌល​គី​រី នា​ទីស្តីការ​ក្រសួងបរិស្ថាន​។ លោក ម៉េ​ង មុនី​រក្ស ប្រធាន​នាយកដ្ឋាន​ជីវៈចម្រុះ បានឱ្យ​ដឹង​ថា សាកសព​កូន​ដំរី​ងាប់​នេះ ជា​ដំរី​ឈ្មោល មាន​អាយុ​ប្រហែល​១​ឆ្នាំ ទម្ងន់​ប្រមាណ​ជាង​១០០​គី​គូ​ក្រាម ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ជួប​ប្រទះ​នៅ​ក្នុង​ព្រៃ​ឫស្សី ដែល​បាន​ជាប់ផុង​មួយ​កំណាត់​ខ្លួន បណ្តាល​ឱ្យ​ងាប់​នៅ​ហ្នឹង​កន្លែង ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា ក្នុង​ខេត្ត​មណ្ឌល​គី​រី​។

លោក ម៉េ​ង មុនី​រក្ស បាន​បញ្ជាក់​ដែរ​ថា អ្នកជំនាញ​ក្រសួងបរិស្ថាន នឹង​សហការ​ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដើម្បី​រៀបចំ​ជា​សំណាក​ស្បែក និង​សំណាក​គ្រោងឆ្អឹង តាម​លទ្ធភាព​ធ្វើ​ទៅ​បាន ដើម្បី​ទុក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ជីវចម្រុះ​នៅ​កម្ពុជា​។ សូម​បញ្ជាក់​ថា បច្ចុប្បន្ន​ដំរីព្រៃ​ជា​ថនិកសត្វ​មាន​មាឌធំ​ជាងគេ​បង្អស់​នៅ​លើ​ភព​ផែនដី និង​កំពុង​ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​IUCN ដែល​ជា​ប្រភេទ​សត្វ​រង​គ្រោះ​ជិត​ផុត​ពូជ​លើ​ពិភពលោក​។ ការ​ការ​សិក្សា​កន្លង​មក ដំរីព្រៃ​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​ប្រមាណ​ពី​២៥០ ទៅ​៥០០​ក្បាល ហើយ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា មាន​ប្រភេទ​ដំរី​រស់នៅ​ប្រមាណ​១១៥​ក្បាល​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិស្ថាន

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ