ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ជា​មាន​ទំនាស់​អី ទើប​ដល់​ថ្នាក់​ហ្នឹង !

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជន​ស្ទាវ​ដែល​ជា​អ្នកបើកបរ​រថយន្ត​ដឹក​កុងតឺន័រ​១​គ្រឿង​របស់​ក្រុមហ៊ុន​ផែស្ងួត 《TR》 បាន​បើក​កៀរ​រថយន្ត​ទ្រុង​១​គ្រឿង​ឲ្យ​ឈប់ រួច​បាន​ទាញ​ដែក​បំពង់​ទីប​ដេញ​វាយ​សំពង​ទៅ​លើ​បុរស​អ្នក​បើករថយន្ត​ទ្រុង​១​គ្រឿង​នោះ​។ ប៉ុន្តែ​វាយ​មិន​បាន​ដោយសារ​តែ​អ្នក​បើករថយន្ត​ទ្រុង បើករថយន្ត​ថយក្រោយ​ផុត បន្ទាប់​មក​បាន​បើកទ្វារ​លោត​ចុះ​រត់គេច​ខ្លួន​ទាន់​។ ប៉ុន្តែ​អ្វី​ដែល​បង្ក​ជា​បញ្ហា​ថែម​មួយ​ជាន់​ទៀត​នោះ…

រាជធានី​ភ្នំពេញ ៖ ជន​ស្ទាវ​ដែល​ជា​អ្នកបើកបរ​រថយន្ត​ដឹក​កុងតឺន័រ​១​គ្រឿង​របស់​ក្រុមហ៊ុន​ផែស្ងួត 《TR》 បាន​បើក​កៀរ​រថយន្ត​ទ្រុង​១​គ្រឿង​ឲ្យ​ឈប់ រួច​បាន​ទាញ​ដែក​បំពង់​ទីប​ដេញ​វាយ​សំពង​ទៅ​លើ​បុរស​អ្នក​បើករថយន្ត​ទ្រុង​១​គ្រឿង​នោះ​។ ប៉ុន្តែ​វាយ​មិន​បាន​ដោយសារ​តែ​អ្នក​បើករថយន្ត​ទ្រុង បើករថយន្ត​ថយក្រោយ​ផុត បន្ទាប់​មក​បាន​បើកទ្វារ​លោត​ចុះ​រត់គេច​ខ្លួន​ទាន់​។ ប៉ុន្តែ​អ្វី​ដែល​បង្ក​ជា​បញ្ហា​ថែម​មួយ​ជាន់​ទៀត​នោះ គឺ​នៅ​ក្នុង​ខណៈ​ដែល​លោត​ចេញពី​រថយន្ត​អ្នកបើកបរ​រថយន្ត​ទ្រុង​មិន​បាន​ដោះ​លេខ​សិន​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រថយន្ត​នោះ​ថយក្រោយ​ដោយ​ខ្លួនឯង ជ្រុល​ទៅ​បុក​ម៉ូតូ​សិស្សសាលា​១​គ្រឿង​បណ្ដាល​ឲ្យ​រង​របួស​២​នាក់​។ ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៧​នេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​មុខ​កងពលតូច​លេខ​៧០ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

 

ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​នោះ​មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នៅឡើយ​ទេ រង​របួស​ទាំង​២​នាក់ ដោយ​ម្នាក​បាក់ដៃ ហើយ​ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ​អង្គភាព​៧១១ កងពលតូច​លេខ​៧០ ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ពេទ្យ​គន្ធ​បុប្ផា ព្រោះ​អ្នក​ទាំង​២​នាក់​នេះ​មាន​អាយុ​ទើបតែ​១២​ឆ្នាំ​ប៉ុណ្ណោះ​។ ហើយ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1H-7342​។ អ្នក​បើករថយន្ត​កុងតឺន័រ​នោះ មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ហើយ​រថយន្ត​ដែល​ជន​នេះ​បើកបរ​ក៏​មិន​ត្រូវ​បាន​គេ​ស្គាល់​ម៉ាក និង​ស្លាក​លេខ​នោះ​ដែរ គ្រាន់តែ​ដឹង​ថា​ជា​រថយន្ត​របស់​ផែស្ងួត​《TR》​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​នោះ​ដែរ​។ ដោយឡែក​អ្នកបើកបរ​រថយន្ត​រថយន្ត​ទ្រុង​ក៏​បាន​គេចខ្លួន​បាត់ និង​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ឡើយ ហើយ​រថយន្ត​នោះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D-4297​។ប្រជាពលរដ្ឋ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​ទាំង​២​គ្រឿង​បាន​បើកបរ​ស្របគ្នា​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​មិនដឹង​ថា​មានរឿង​ទំនាស់​អ្វី​ជាមួយ​គ្នា​ពី​កន្លែង​ណា​មក​នោះ​ឡើយ​។

លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​រថយន្ត​កុងតឺន័រ​បាន​ជែង​រថយន្ត​ទ្រុង ហើយ​កៀរ​ឲ្យ​ឈប់​រួច​អ្នក​បើករថយន្ត​កុងតឺន័រ​បាន​ចុះ​ពី​រថយន្ត​ទាញ​ដែក​បំពង់​ទីប​ដេញ​វាយ​ទៅ​លើ​អ្នក​បើករថយន្ត​ទ្រុង​។ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​ឃើញ​បែប​នេះ​រថយន្ត​ទ្រុង​បាន​បើក​ថយក្រោយ ដើម្បី​គេច​ចេញពី​ការ​ដេញ​វាយ ហើយ​ផុត​បន្តិច​អ្នក​បើករថយន្ត​ទ្រុង​បាន​បើកទ្វារ​លោត​ចុះ​ក្រោម​រត់គេច​ខ្លួន​បាត់ ដោយ​មិន​បាន​ដោះ​លេខ ឬ​កាច់​សោ​ពន្លត់​រថយន្ត​ឡើយ​។ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រថយន្ត​ទ្រុង​នោះ​ថយក្រោយ​ដោយ​ខ្លួនឯង​ជ្រុល​ទៅ​បុក​ម៉ូតូ​ក្មេង​ប្រុស​រង​គ្រោះ​ទាំង​២​នាក់​ដែល​កំពុង​ជិះ​ឌុ​ប​គ្នា​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង និង​រុញ​ជា​ច្រើន​ម៉ែត្រ​រង​របួស​ទាំង​២​នាក់​តែ​ម្ដង​។ បន្ទាប់​មក​ជន​ស្ទាវ​បង្ក​បាន​ឡើង​បើករថយន្ត​គេច​ចូល​ទៅ​ក្នុង​ផែស្ងួត​TR ដែល​នៅ​ជិត​នោះ​បាត់​ស្រមោល ហើយ​ក្រោយមក​នគរបាល​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​នាំ​យក​រថយន្ត​ទ្រុង ហើយ​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕


https://youtu.be/y2-vabiPWR0

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ