ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្សារ​មួយគូរ​នេះ​តាម​ពិត​ធ្វើ​ចឹ​ង​សោះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជនសង្ស័យ​ម្នាក់​រួម នឹង​ស្រី​ស្នេហ៍​ម្នាក់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​គ្រឿងញៀន​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌ​ពោធិ​សែន​ជ័យ​សហការ​ជាមួយ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ ចាប់​វាយ​ខ្នោះដៃ​ជាប់ ម្តងទៀត ខណៈ​ដែល​រូបគេ​បាន​នាំ​ស្រី​ស្នេហ៍​ម្នាក់​មក​ដេក​នៅផ្ទះ​សំណាក់​យីហោ​«​សុវណ្ណ​គី​រី​» កាលពី​យប់មិញ បុរស​រូប​នេះ…

រាជធានី​ភ្នំពេញ ៖ បុរស​ជនសង្ស័យ​ម្នាក់​រួម នឹង​ស្រី​ស្នេហ៍​ម្នាក់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​គ្រឿងញៀន​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌ​ពោធិ​សែន​ជ័យ​សហការ​ជាមួយ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ ចាប់​វាយ​ខ្នោះដៃ​ជាប់ ម្តងទៀត ខណៈ​ដែល​រូបគេ​បាន​នាំ​ស្រី​ស្នេហ៍​ម្នាក់​មក​ដេក​នៅផ្ទះ​សំណាក់​យីហោ​«​សុវណ្ណ​គី​រី​» កាលពី​យប់មិញ បុរស​រូប​នេះ រួម​នឹង​ស្រី​ម្នាក់​ខាងលើ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ចាប់​វាយ​ខ្នោះដៃ​ម្តង រួច​មក​ហើយ ដោយសារ​តែ​ស្ត្រី​ជា​ប្រពន្ធ​តាម​ទាន់​ឃើញ​ពួក​គេ​ទាំង​ពីរ​នាក់ កំពុង​ជិះ​ម៉ូតូឌុប​គ្នា​តាម​ផ្លូវ ហើយ​ស្រែ​កថា​«​ចោរ​ៗ»​ធ្វើ​ឱ្យ​មានការ​យល់​ច្រឡំ និង​ដោះ​លែង​ទៅ​វិញ​នោះ ។

ការ​ចាប់​ឃាត់ខ្លួន​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៨ នៅផ្ទះ​សំណាក់​សុវណ្ណ​គី​រី ផ្ទះ​លេខ​៤៩៧ ទីតាំង​បណ្តោយ​ផ្លូវ​លេខ​២៧១​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

ព័ត៌មាន​ពី​នគរបាល​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ដែល​បាន​ចាប់​ឃាត់ខ្លួន​ឈ្មោះ​សំ តុលា អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ចំណែកឯ​ស្ត្រី​ជា​ស្រី​ស្នេហ៍​ឈ្មោះ​លី​លី ពាក់ព័ន្ធ​ទៅ​នឹង​ករណី​គ្រឿងញៀន ។ ការ​ចាប់​ឃាត់ខ្លួន​គូស្នេហ៍​ទាំង​ពីរ​នាក់​ខាងលើ​នេះ​ដែរ​បុរស​ជា​ជនសង្ស័យ​ម្នាក់​ខាងលើ​រួម​ទាំងស្រី​ស្នេហ៍​របស់​គេ គឺ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​មានការ​ស្រាវជ្រាវ​ឃើញ​ថា ពួក​គេ​ទាំង​ពីរ​នាក់​មាន​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​គ្រឿងញៀន​ទើប​ធ្វើការ​សហការ​គ្នា និង​ឈាន​ដល់​ការ​ចុះ​មក​ចាប់ខ្លួន​នៅ​ក្នុងផ្ទះ​សំណាក់​ខាងលើ​តែ​ម្តង ។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា គូរ​ស្នេហ៍​ប្រុស​-​ស្រី​ជា​ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ចាប់​វាយ​ខ្នោះ​ជាប់​គ្នា​ម្តង​រួច​មក​ហើយ ។

ដោយសារ​តែ​បុរស​ម្នាក់​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​គ្នា​តាម​ផ្លូវ ហើយ​ស្ត្រី​ជា​ប្រពន្ធ​តាម​ទាន់ និង​ជិះ​ម៉ូតូ​ដេញ​តាម​ស្រែ​កថា​«​ចោរ​ៗ» ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​ទៅ​ដល់​កម្លាំង​មាន​សមត្ថកិច្ច​ល្បាត និង​ដេញចាប់​បាន​ដាក់​ខ្នោះ​ជាប់​គ្នា​នោះ ។ ពេល​បញ្ជូន​ពួក​គេ​ទាំង​ពីរ​នាក់​មក​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​រួច​ហើយ កម្លាំង​សម្ថ​កិច្ច​ក៏​បាន​ធ្វើការ​សួរនាំ​ទៅ​ទើប​ដឹង​ថា ជា​រឿង​ប្រពន្ធ​តាម​ទាន់ប្តី​ឌុ​ប​ស្រី​ស្នេហ៍ និង​មិន​មាន​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ចោរកម្ម​អ្វី​នោះ​ក៏​ធ្វើការ​ដោះ​លែង​ពួក​គេ​ទាំង​ពីរ​នាក់ ឲ្យ​មាន​សិរី​ភាព​វិញ​ទាំង​យប់​នោះ ។

ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ធ្វើការ​ដោះ​លែង​បុរស​ម្នាក់​ខាងលើ​រួម និង​ស្ត្រី​ជា​ស្រី​ស្នេហ៍​ឲ្យ​ត្រឡប់​ទៅ​វិញ​នោះ ពួក​គេ​ទាំង​ពីរ​នាក់​មិន​បាន​បែក​គ្នា​ទៅ​ផ្ទះ​ឡើយ ហើយ​បាន​នាំ​គ្នា​ទៅ​ដេក​នៅផ្ទះ​សំណាក់ ខាងលើ​លុះ​ព្រឹក​ឡើង​ក៏​ត្រូវ​កម្លាំង​មាន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ និង​តាម​ចាប់​វាយ​ខ្នោះ​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ៕