ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​ម្នាក់​រាំង​ខ្ទប់​ការ​លុប​ចោល​របស់​លោក​ត្រាំ

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ ចៅក្រម​អា​មេ​រិ​កមួយ​រូប​កាលពី​ថ្ងៃ​ទី​៩ មក​រា បាន​រាំង​ខ្ទប់​ការ​លុប​ចោល​របស់​ប្រធានាធិបតី​លោក​ដូ​ណា​ល់ ត្រាំ កម្មវិធី​មួយ​ដែល​អនុញ្ញាត​ឱ្យ​បណ្តា​យុវជន​ចូល​មក​សហរដ្ឋ​អា​មេ​រិ​ក ដោយ​ខុសច្បាប់​កាលពី​ពេល​ពួក​គេ​នៅ​តូច​អាច​ធ្វើការ និង​សិក្សា​ដោយ​ស្របច្បាប់ ។…

សហរដ្ឋ​អា​មេ​រិ​ក ៖ ចៅក្រម​អា​មេ​រិ​កមួយ​រូប​កាលពី​ថ្ងៃ​ទី​៩ មក​រា បាន​រាំង​ខ្ទប់​ការ​លុប​ចោល​របស់​ប្រធានាធិបតី​លោក​ដូ​ណា​ល់ ត្រាំ កម្មវិធី​មួយ​ដែល​អនុញ្ញាត​ឱ្យ​បណ្តា​យុវជន​ចូល​មក​សហរដ្ឋ​អា​មេ​រិ​ក ដោយ​ខុសច្បាប់​កាលពី​ពេល​ពួក​គេ​នៅ​តូច​អាច​ធ្វើការ និង​សិក្សា​ដោយ​ស្របច្បាប់ ។

ចៅក្រម​លោក WILLIAM ALSUP នៃ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​បាន​ចេញ​បញ្ជា​ដល់​រដ្ឋការ​លោក​ត្រាំ បន្ត​អនុវត្ត​កម្មវិធី​នេះ​ហៅ​កម្មវិធី DACA នៅ​ទូ​ទាំង​សហរដ្ឋ​អា​មេ​រិ​ក ។ ចៅ​ក្រុម​រូប​នេះ​យល់​ថា មតិ​របស់​ក្រសួងយុត្តិធម៌ ដែល​ថា​កម្មវិធី DACA អនុម័ត​កាល​ក្នុង​អាណត្តិ​ប្រធានាធិបតី លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ពុំ​ស្របច្បាប់​ដោយ​ផ្អែក​លើ​មូលដ្ឋាន​គតិយុត្តិ​ពុំ​ត្រឹមត្រូវ ។

លោក​ត្រាំ ថ្លែង​កាលពី​ខែកញ្ញា​ថា លោក​លុប​ចោល​កម្មវិធី DACA ក៏​ប៉ុន្តែ​ពន្យារពេល
អនុវត្ត​រយៈពេល​៦​ខែ រហូត​ដល់​ខែមីនា​ខាង​មុខនេះ ដើម្បី​ទុក​ពេល​ឱ្យ​សភា​ស្វែងរក​ដំណោះស្រាយ​សម្រាប់​ពួក​អ្នក​ទាំងនេះ ។

ក្នុង​អាណត្តិ​លោក​អូ​បា​ម៉ា យុវជន​អន្តោ​ប្រវេស​ន៍​វ័យក្មេង​ទាំងនេះ​ត្រូវ​បានការ​ពារ​ពី​ការ​ចាប់​បណ្តេញ​ចេញពី​សហរដ្ឋ​អា​មេ​រិ​ក ។ កម្មវិធី​នេះ​អាច​ឱ្យ​ជនអន្តោប្រវេសន៍​វ័យក្មេង​ស្ថិត​ក្នុង​ស្ថានភាព​ពុំ​ស្របច្បាប់​៦៩០.០០០​នាក់ ធ្វើការ និង​សិក្សា​ដោយ​ស្របច្បាប់​នៅ​សហរដ្ឋ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ