ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​តោ​ខៀវ Chelsea អាច​ទម្លុះ​របាំង​ការពារ​របស់​ក្រុម​កាំភ្លើង​ធំ Arsenal បាន​ទេ ?

6 ឆ្នាំ មុន

ការ​ប្រកួត​ពានរង្វាន់​អង់គ្លេស​លី​គ​ខាប់ បាន​ឈាន​មក​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ​នៅ​រាត្រី​នេះ គឺជា​ការ​ជួប​គ្នា​រវាង​ក្រុម​Chelsea និង​ក្រុម Arsenal ។ ក្រុម​ម្ចាស់ផ្ទះ Chelsea តែងតែ​រឹង​មាំ​ក្នុង​ទឹកដី​របស់​ខ្លួន ហើយ​ពួក​គេ​សង្ឃឹមថា…

ការ​ប្រកួត​ពានរង្វាន់​អង់គ្លេស​លី​គ​ខាប់ បាន​ឈាន​មក​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ​នៅ​រាត្រី​នេះ គឺជា​ការ​ជួប​គ្នា​រវាង​ក្រុម​Chelsea និង​ក្រុម Arsenal ។

ក្រុម​ម្ចាស់ផ្ទះ Chelsea តែងតែ​រឹង​មាំ​ក្នុង​ទឹកដី​របស់​ខ្លួន ហើយ​ពួក​គេ​សង្ឃឹមថា នឹង​អាច​បំបាក់​គូប្រកួត ដើម្បី​បន្ត​ក្តី​ស្រមៃ​ក្រសោប​ពាន ។

ការ​ប្រកួត​ក្នុង​ទឹកដី​១១​ប្រកួត​ចុង​ក្រោយ ក្រុម​តោ​ខៀវ​ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​ទទួល​បាន​ជ័យជម្នះ​៩​ដង និង​ស្មើ​២​ដង ។ យោង​តាម​ការចេញផ្សាយ​របស់​គេហទំព័រ​ទស្សន៍​ទាយ​កីឡាបាល់ទាត់ បានឱ្យ​ដឹង​ថា រដូវ​កាល​នេះ ក្លិប Chelsea មានឱកាស​ឈ្នះ​គូប្រកួត​នៅ​លើ​ទឹកដី​របស់​ខ្លួន ៧១% ។ បញ្ហា​ចោទ​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ គឺ​ភាព​ស្ទាក់ស្ទើរ​ពី​វត្តមាន​របស់​កីឡាករ Eden Hazard ខណៈ​ខ្សែបម្រើ​ចំណូល​ថ្មី Ross Barkley ដែល Chelsea ទើប​ទិញ​ពី​ក្លិប Everton អាច​នឹង​ដាក់​ចូល​លេង​នៅ​រាត្រី​នេះ ។

ចំណែក​ក្រុម​ភ្ញៀវ Arsenal គេ​សង្កេត​ឃើញ​ថា នៅ​រដូវ​កាល​នេះ​ពួក​គេ​ហាក់​មាន​រាសី​ស្រុត​ចុះ​យ៉ាង​ខ្លាំង និង​ទើបតែ​ធ្លាក់​ចេញពី​ការ​ប្រកួត​ពានរង្វាន់ FA Cup ក្រោម​ថ្វី​ជើង​ក្រុម​មក​ពី​ឆេ​ម​ពាន​ស៊ី​ប Nottingham ។ ម្យ៉ាងទៀត ជំនួប​ចុង​ក្រោយ​ជាមួយ​ក្រុម​តោ​ខៀវ​នៅ​លើ​ទឹកដី​ខ្លួនឯង ក៏ Arsenal មិន​អាច​ធ្វើ​អ្វី​ពួក​គេ​បាន​ដែរ ។ ដូច្នេះ​ការ​ធ្វើ​ដំណើរ​ទៅ​ទឹកដី Stamford Bridge លើក​នេះ Arsenal សង្ឃឹម​តិច​ណាស់​ថា​នឹង​ទទួល​បាន​លាភ​សំណាង ។

ចំពោះ​ស្ថានភាព​កូនក្រុម​វិញ Arsenal អាច​នឹង​បាត់បង់​កីឡាករ​សំខាន់​ពីរ​រូប​ក្នុង​នោះ​មាន Olivier Giroud និង Aaron Ramsey ។

ជំនួប​រវាង​ក្រុម​ខ្លាំង​ទាំង​ពីរ​ក្នុង​ជើង​ទី​១​នេះ ក្រុម Chelsea មាន​ភាគរយ​ឈ្នះ​ច្រើន​ជាង​ក្រុម​ភ្ញៀវ ផ្អែក​លើ​ស្ថានភាព​កីឡាករ និង​ទម្រង់​លេង​នា​ពេល​បច្ចុប្បន្ន ។

បាល់ទាត់​អង់គ្លេស​លី​គ​ខាប់ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជើង​ទី 1 នា​រាត្រី​ថ្ងៃ​ពុធ​នេះ​មាន 1 ប្រកួត ។ ក្រុម​តោ​ខៀវ Chelsea អាច​ទម្លុះ​របាំង​ការពារ​របស់​ក្រុម​កាំភ្លើង​ធំ Arsenal បាន​ទេ ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ