ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Suarez ស្វាគមន៍​ដៃគូ​ប្រយុទ្ធ​ចាស់ សង្ឃឹម​ធ្វើ​ព្យុះ​ភ្លៀង​កាន់តែ​ខ្លាំង​នៅ Bacelona

6 ឆ្នាំ មុន

កីឡាករ Luis Suarez បាន​សន្យា​ថា នឹង​ជួយ​ឱ្យ​កីឡាករចំណូលថ្មី Philippe Coutinho ដែលជាដៃគូប្រយុទ្ធចាស់ឱ្យសម្រេច​បាន​នូវ​ក្តី​សុ​បិ​ន្ត​របស់​គេ​ក្រោយ​ពី​ផ្ទេរ​ពី​ក្រុមហង្សក្រហម Liverpool ទៅ…

កីឡាករ Luis Suarez បាន​សន្យា​ថា នឹង​ជួយ​ឱ្យ​កីឡាករចំណូលថ្មី Philippe Coutinho ដែលជាដៃគូប្រយុទ្ធចាស់ឱ្យសម្រេច​បាន​នូវ​ក្តី​សុ​បិ​ន្ត​របស់​គេ​ក្រោយ​ពី​ផ្ទេរ​ពី​ក្រុមហង្សក្រហម Liverpool ទៅ Barcelona ។

 

តារាបាល់ទាត់​ប្រេ​ស៊ី​ល​រូប​នេះ​បាន​ផ្ទេរ​ទៅ​កាន់​ទឹកដី Camp Nou កាលពី​ថ្ងៃ​ចន្ទ ដោយ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​៥ ឆ្នាំ​កន្លះ​ក្រោយ​ពី​ការ​ចុះ​កិច្ចព្រមព្រៀង​រួចរាល់​ជាមួយ​ក្លឹ​ប​ក្នុង​តម្លៃ​១៦០​លាន​អឺ​រ៉ូ ។ កីឡាករ Suarez អតីត​ខ្សែប្រយុទ្ធ​ដែល​លេង​ជាមួយ Coutinho នៅ​ទឹកដី Anfield ក្រុម​ហង្ស​ក្រហម Liverpool រហូត​ដល់​បាន​ផ្លាស់​ប្តូរ​ចូលរួម​ជាមួយ​ក្រុម​អ្នកមាន​បុណ្យ Barcelona កាលពី​ឆ្នាំ​២០១៤ ពេល​នេះ​កំពុង​ទន្ទឹងរង់ចាំ និង​សង្ឃឹម​នូវ​ភាព​ជោគជ័យ​ខ្ពស់​ជាមួយ​ដៃគូរ​ប្រយុទ្ធ​ចាស់​ក្នុង​ក្លឹ​ប​ហង្ស​ក្រហម​ដើម្បី​ធ្វើ​ព្យុះ​ភ្លៀង​នៅ Bacelona ។

ខ្សែប្រយុទ្ធ​មុត​ស្រួល​របស់ Bacelona កីឡាករ Suarez បាន​បង្ហោះ​រូប​មួយ​សន្លឹក​ជាមួយ​កីឡាករ​ចំណូល​ថ្មី Coutinho នៅ​លើ​បណ្តាញ​សង្គម Twitter ដោយ​បាន​សរសេរ​ថា «​សូម​ស្វាគមន៍​មិត្តសម្លាញ់ តើ​វា​ល្អ​យ៉ាងណា​ទៅ​ដែល​បាន​ចែករំលែក​ក្រុម​ជាមួយ​អ្នក​ម្តងទៀត​» ។ ភ្ជាប់​ជាមួយ​នោះ​ដែរ​កីឡាករ​សញ្ជាតិ​អ៊ុយ​រូ​ហ្គា​យ​រូប​នេះ​ក៏​បាន​បន្ថែម​ថា «​ភាព​ជោគជ័យ​ជា​ច្រើន​នៅ​ក្នុង​ដំណាក់កាល​ថ្មី​នេះ​យើង​នឹង​សម្រេច​បាន​ទាំងអស់​គ្នា​រួម​គ្នា​!» ៕