ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រ​លាន​យន្តហោះ​ខេត្តសៀមរាប​ថ្មី​តម្លៃ​៩០០​លាន​ដុល្លារ

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប្លង់​ស្ថាបត្យកម្ម​នៃ​ព្រ​លាន​យន្តហោះ​ថ្មី​នៅ​ខេត្តសៀមរាប​ដែល​មាន​តម្លៃ​វិនិយោគ​ប្រមាណ​៩០០​លាន​ដុល្លារ​ត្រូវ​បាន​បង្ហាញ និង​ត្រូវ​បាន​ដាក់​ឆ្លង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ដើម្បី​ចុះហត្ថលេខា​ក្នុង​ពេល​ដំណើរ​ទស្សនកិច្ច របស់​លោក​លឺ ខឺ​ឈាង…

ខេត្តសៀមរាប ៖ ប្លង់​ស្ថាបត្យកម្ម​នៃ​ព្រ​លាន​យន្តហោះ​ថ្មី​នៅ​ខេត្តសៀមរាប​ដែល​មាន​តម្លៃ​វិនិយោគ​ប្រមាណ​៩០០​លាន​ដុល្លារ​ត្រូវ​បាន​បង្ហាញ និង​ត្រូវ​បាន​ដាក់​ឆ្លង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ដើម្បី​ចុះហត្ថលេខា​ក្នុង​ពេល​ដំណើរ​ទស្សនកិច្ច របស់​លោក​លឺ ខឺ​ឈាង នាយក​រដ្ឋមន្ត្រី​ចិន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​១០​ដល់​១២ ខែមករា​នេះ​។

អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​លោក​ស៊ិ​ន ចាន់ សិរី​វុ​ត្ថា​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៨​ថា ព្រ​លាន​យន្តហោះ​ថ្មី​ខេត្តសៀមរាប​នឹង​ត្រូវ​សាងសង់​នា​ពេល​ឆាប់​ៗ​នេះ នៅ​លើ​ផ្ទៃដី​ជាង​៧០០​ហិ​កតា និង​បោះទុន​វិនិយោគ​លើ​ទឹកប្រាក់ ៨៨០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្រោម​ការ​វិនិយោគ ដោយ​ក្រុមហ៊ុន YUNAN Development Group ដែល​ជា​ក្រុមហ៊ុន​យក្ស​មួយ មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន ។
ប្លង់​ស្ថាបត្យកម្ម​នេះ​មាន​ចំនួន​៦​ជម្រើស និង​ត្រូវ​បាន​ដាក់​ឆ្លង​សម្តេច​តេ​ជោ ដើម្បី​ជ្រើសរើស​សម្រេច​លើក​ចុង​ក្រោយ​រួច​ហើយ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​មិន​មាន​ប្រភព​ណា​បញ្ជាក់​ថា សម្តេច​តេ​ជោ នឹង​ជ្រើសរើស​ប្លង់​ស្ថាបត្យកម្ម ណាមួយ​នៅឡើយ​ទេ ។ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​លោក​លឺ ខឺ​ឈាង និង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​ក្នុង​ការ​សម្រេច​យក​ប្លង់​ស្ថាបត្យកម្ម​ណាមួយ​នៃ​ប្លង់​ស្ថាបត្យកម្ម​ថ្មី​ទាំងនេះ ។ ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោក​ហូ វ​ណ្ឌី បាន​ថ្លែង​ថា ការ​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​ក្នុងស្រុក​សូទ្រនិគម ខេត្តសៀមរាប​នឹង​ជា​ការ​ជួយ​ជម្រុញ​កំណើនសេដ្ឋកិច្ច និង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​បន្ថែម​ទៀត ពិសេស​ជា​ការ​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​ៗ មក​ចុះ​ចត​នៅ​កម្ពុជា​ដោយសារ​សមត្ថភាព​ព្រ​លាន​យន្តហោះ​ថ្មី​នេះ​អាច​អនុញ្ញាត​ឲ្យ​យន្តហោះ​ខ្នាត​ធំ​ចុះ​ចត​បាន ។
លោក​បន្ត​ថា ការ​កើនឡើង​នូវ​សេវា​ដឹក​ជញ្ជូន​ផ្លូវអាកាស និង​នាំ​មក​នូវ​ទំហំ​ពាណិជ្ជកម្ម​ការ​វិនិយោគ និង​កំណើន​ភ្ញៀវ​ទេសចរណ៍​កាន់តែ​ច្រើន​មក​ទស្សនា​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ