ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តកំពត​ប្រារព្ធ​ខួប​លើក​ទី​៣៩ ថ្ងៃជ័យ​ជម្នះ៧​មក​រា

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ថ្នាក់ដឹកនាំ​ខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិក្សា​នុ​សិស្ស ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ដ៏​ច្រើន​កុះករ…

ខេត្តកំពត ៖ ថ្នាក់ដឹកនាំ​ខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិក្សា​នុ​សិស្ស ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ដ៏​ច្រើន​កុះករ បាន​អញ្ជើញ​ចូលរួម​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៣៩ ថ្ងៃជ័យ​ជំនះ ៧ មក​រា ១៩៧៩ – ៧ មក​រា ២០១៨ ដែល​កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅ​នៅ​លើ​បរិវេណ​រមណី​ដ្ឋា​ន​ស្រះ​ឈូក ស្ថិត​ក្នុងភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្ដាល ក្រុង​កំពត កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៨ ។

កម្មវិធី​នេះ​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត លោក អ៊ឹ​ង ម៉េ​ង​ហ៊ួ​រ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី ជា​អភិបាលរង​ខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និង​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​៤,៩៦១​នាក់ បាន​ចូលរួម​ក្នុង​អង្គពិធី​នេះ ។

បន្ទាប់​ពី​លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឡើង​ថ្លែងស​ន្ទ​រក​ថា​ពី​ប្រវត្តិ​ថ្ងៃជ័យ​ជំនះ​៧​មក​រា រួច​មក ពិធី​បង្ហោះ​ប៉េងប៉ោង និង​លែង​ព្រាប​ស​សន្តិភាព បាន​ប្រព្រឹត្តិ​ឡើង​ដើម្បី​បញ្ចប់​កម្មវិធី​នា​ព្រឹក​នេះ ប្រកបដោយ​ភាព​រីករាយ និង​កក់ក្តៅ​ជាទី​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ