ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ថ្ម​ដាច់​ហ្វ្រាំង​បុក​រះ​ម៉ូតូ​២​គ្រឿង​ស្លា.ប់​៣​នាក់ និង​បន្ត​បុក​រថយន្ត​៣​គ្រឿង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ថ្ម​បើក​បុក​ម៉ូតូ​២​គ្រឿង​ស្លាប់​៣​នាក់​រង​របួសធ្ងន់​ម្នាក់ និង​បុក​ផ្ទប់​រថយន្ត​៣​គ្រឿង​ទៀត បង្ក​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៦​និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ កែង​ផ្លូវ​QMI…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ថ្ម​បើក​បុក​ម៉ូតូ​២​គ្រឿង​ស្លាប់​៣​នាក់​រង​របួសធ្ងន់​ម្នាក់ និង​បុក​ផ្ទប់​រថយន្ត​៣​គ្រឿង​ទៀត បង្ក​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៦​និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ កែង​ផ្លូវ​QMI ទល់មុខ​វិទ្យាល័យ​ជម្ពូ​វ័​ន្ត ដែល​ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័​ន្ដ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស្លែ ពាក់​ស្លាក​លេខ ខេមរៈភូមិន្ទ ០២ ៣-៣៩៣៦ ជា​រថយន្ត​ដឹក​ថ្ម​អង​ដឺ បើក​ក្នុ​ទិស​ដៅ​ពី​លិចទៅ​កើត ។ ចំណែក​ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០០១ ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពត ១D-៧៩២២ ជិះ​គ្នា​៣​នាក់ ម្តាយ និង​កូន​ស្លាប់ ឪពុក​រង​របួសធ្ងន់ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ ម៉ូតូ​រង​គ្រោះ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ ១J-៥៦៨៧ បើក​ដោយ​បុរស​ម្នាក់ (​ស្លាប់​) ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត និង​រថយន្ត​រង​គ្រោះជា​បន្តបន្ទាប់​ចំនួន​៣​គ្រឿង​ទៀត ទី​១.​រថយន្ត​កូរ៉េ​ដឹក​មាន់ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ២AG-១៤៥២ បើកបរ​ស្របគ្នា​លិចទៅ​កើត ទី​២.​រថយន្ត​កូរ៉េ ពណ៌​ស ដឹក​កម្មករ​រោងចក្រ​បើក​ស្របគ្នា រង​ការ​ខូចខាត​តិចតួច មិន​មាន​រង​គ្រោះ​ឡើយ បើក​ក្នុង​ទិស​ដៅ​ស្របគ្នា​លិចទៅ​កើត និង​រថយន្ត​មួយ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក ។

សព​ស្ត្រី​រង​គ្រោះ​មានឈ្មោះ សួន ធា​រ៉ា ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់​នៅ​បុរី​សែន​មនោ​រម្យ ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម និង​កូនប្រុស​អាយុ​៣​ឆ្នាំ ចំណែក​ប្តី​មានឈ្មោះ ពេ​ជ ពៅ​អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ជាមួយ​គ្នា ។ ឬ​ឯ​សព​បុរស​ម្នាក់​ទៀត​ឈ្មោះ ឈៀន សា​មិត ហៅ​វិត អាយុ​៤៣​ឆ្នាំ មុខរបរ​យោធា និង​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន រស់​ភូមិ​វិហារ​ខ្ពស់ ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។ តៃកុង​រថយន្ត​បង្ក​មានឈ្មោះ យឹ​ម ភារ​ម្យ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​បើករថយន្ត នៅ​ភូមិ​កំពង់​ស្នែង​រមាំង ឃុំ​ខេ​ម​ជំនះ​ពេន ស្រុក​សំរោង ខេត្តតាកែវ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​រង​គ្រោះ​ខាងលើ បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ដោយ​បើក​ពីមុខ​រថយន្ត​បង្ក លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ដោយសារ​ផ្លូវកែង ហើយ​រថយន្ត​រង​គ្រោះ​នៅ​ខាង​មុខ​បាន​បន្ថយល្បឿន ស្រាប់តែ​រថយន្ត​បង្ក បើក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ស្របគ្នា បាន​ដាច់​ហ្វ្រាំង​ជ្រុល​ទៅ​បុក​ម៉ូតូ​រង​គ្រោះ​២​គ្រឿង ហើយ​ជ្រុល​ទៅ​បុក​ផ្ទប់​រថយន្ត​២​គ្រឿង​ទៀត​ជាមួយ​រថយន្ត​ដឹក​មាន់ បណ្ដាល​ឱ្យ​ស្លាប់​ស្ត្រី និង​កូន ព្រមទាំង​បុរស​ម្នាក់​ទៀត​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៀត ចំណែក​បុរស​ត្រូវជា​ប្តី​រង​របួសធ្ងន់ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក​ព្រមទាំង​ម៉ូតូ​រង​គ្រោះ និង​រថយន្ត​រង​គ្រោះ​នៅ​លើ ត្រូវ​បាន​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ធ្វើការ​វាស់វែង និង​យក​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ថ្ងៃក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ