ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ​ង្វើ​របស់​ម្តាយ​បែប​នេះ​ត្រឹមត្រូវ​ទេ ដែល​មក​ធ្វើ​ចឹ​ង​ៗ​ទាំង​កណ្តាល​ហាង

6 ឆ្នាំ មុន

រុ​ស្ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ម្តាយ​ម្នាក់​ត្រូវ​បាន​មហាជន​រិះគន់ បន្ទាប់​​ពី​បាន​ឲ្យ​កូនប្រុស​នោម​ដាក់​ក្នុង​កំប៉ុង​ទឹកក្រូច កណ្តាល​ភោជនីយដ្ឋាន​។ រូបថត​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ក្មេង​ប្រុស​ម្នាក់​ដែល​ឈរ​នៅ​ក្បែរ​តុ​អាហារ​បត់ជើងតូច ក្នុង​ផ្សារ​ទំនើប…

រុ​ស្ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ម្តាយ​ម្នាក់​ត្រូវ​បាន​មហាជន​រិះគន់ បន្ទាប់​​ពី​បាន​ឲ្យ​កូនប្រុស​នោម​ដាក់​ក្នុង​កំប៉ុង​ទឹកក្រូច កណ្តាល​ភោជនីយដ្ឋាន​។

រូបថត​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ក្មេង​ប្រុស​ម្នាក់​ដែល​ឈរ​នៅ​ក្បែរ​តុ​អាហារ​បត់ជើងតូច ក្នុង​ផ្សារ​ទំនើប Gallery នាទី​ក្រុង Krasnodar ប្រទេស​រុ​ស្ស៊ី​។ មហាជន​មានការ​ភ្ញាក់ផ្អើល ព្រោះតែ​ទ​ង្វើ​របស់​ស្ត្រី​ជា​ម្តាយ មើលទៅ​គួរ​ឲ្យ​ខ្ពើមរអើម​។

Sergey Edziev បាន​បញ្ចេញមតិ​លើ​រូបថត​ថា​៖ «​សូ​ម្បី​តែ​សត្វ​ក៏​វា​មិន​នោម​នៅ​ជិត​កន្លែង​វា​ស៊ី​ដែរ​។ តើ​ម្តាយ​ម្នាក់​នេះ​គិត​យ៉ាងណា បានជា​ឲ្យ​កូន​បាញ់នោម​ដាក់​ក្នុង​កំប៉ុង​ទឹកក្រូច​កណ្តាល​ហាង​បែប​នេះ?​»​។

អ្នក​បញ្ចេញមតិ​ម្នាក់​ទៀត​ឈ្មោះ Olga Ru បាន​បន្ថែម​ថា​៖ «​ខ្ញុំ​ឆ្ងល់​ណាស់​ថា ចុះ​ប្រសិន​បើ​ក្មេង​ប្រុស​នោះ​ចង់​បត់ជើងធំ តើ​ម្តាយ​នោះ​នឹង​ឲ្យ​ជុះ​កណ្តាល​ហាង​ដែរ​ឬទេ? ប្រហែល​ជា​ជុះ​ដាក់​លើ​ក្រដាស​កាសែត​ទ្រាប់​ពីលើ​ចាន​ហើយ​មើលទៅ​! មនុស្ស​ព្រៃ​!»​។

តើ​លោក​អ្នក​គិត​យ៉ាងណា​ដែរ​ចំពោះ​ទ​ង្វើ​របស់​ម្តាយ​ក្នុង​រូប​នេះ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ