ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាត់​យូ​ហ្គា​ប្រហែលជា​ជួយ​ការពារ​ជំងឺ​បេះដូង​បាន

6 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​មួយ​ពី The Guardian បាន​ឲ្យ​ដឹង​ថា ការ​ហាត់​យូ​ហ្គា​អាច​មាន​ប្រសិទ្ធភាព​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង ឬ​ដាច់​សរសៃឈាម​ខួរ​ក្បាល​ដូច​គ្នា​នឹង​ការ​ជិះ​កង់ ឬ​ដើរ លឿន​ៗ​ដែរ ។ អ្នក​ស្រាវជ្រាវ​បាន​ប្រមូល​លទ្ធផល​នៃ​ការ​សិក្សា…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​មួយ​ពី The Guardian បាន​ឲ្យ​ដឹង​ថា ការ​ហាត់​យូ​ហ្គា​អាច​មាន​ប្រសិទ្ធភាព​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង ឬ​ដាច់​សរសៃឈាម​ខួរ​ក្បាល​ដូច​គ្នា​នឹង​ការ​ជិះ​កង់ ឬ​ដើរ លឿន​ៗ​ដែរ ។

អ្នក​ស្រាវជ្រាវ​បាន​ប្រមូល​លទ្ធផល​នៃ​ការ​សិក្សា មុន​ៗ ហើយ​បាន​រក​ឃើញ​ថា អត្ថ​ប្រយោជន៍​ចំពោះ​សុខភាព​នៃ​ការ​ហាត់​យូ​ហ្គា គឺ​មាន​ជា​ពិសេស​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម ព្រមទាំង​ជំងឺ Metabolic Syndrome ទៀត​ផង ។

បើ​យើង​ប្រៀបធៀប​នឹង​ការ​មិន​បាន​ធ្វើ​អ្វី​សោះ ឬ​សកម្មភាព​ដែល​មិន​មានការ​ហាត់​ប្រាណ ការ​ហាត់​យូ​ហ្គា​អាច​ជួយ​សម្រក​ទម្ងន់​ជា​មធ្យម ២,៣២​គីឡូក្រាម ហើយ​ក៏​ជួយ​ពង្រឹង​ដល់​ស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់ (BMI) សម្ពាធ​ឈាម និង​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល ដើម្បី​ការពារ​ជំងឺ​បេះដូង​សរសៃឈាម​បាន​ដែរ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ អ្វី​ដែល​មិន​ច្បាស់​នោះ​គឺថា តើ​ការ​ហាត់​យូ​ហ្គា​ប្រភេទ​ណា​ដែល​អាច​ឲ្យ​ចេញ​ជា​លទ្ធផល​បែប​នេះ ។ ការ​ហាត់​យូ​ហ្គា​មួយ​ចំនួន គឺ​ផ្តោត​សំខាន់​ទៅ​លើ​សកម្មភាព​របស់​រាង​កាយ ខណៈ​ពេល​ដែល​ផ្សេង​ទៀត ទាក់ទង​នឹង​ការ​តាំងសមាធិ និង​ការ​ធ្វើ​ចលនា យឺត​ៗ ។

ដូច្នេះ​សង្ឃឹមថា អ្នក​ស្រាវជ្រាវ​អាច​ស្វែងរក​វិធី​យ៉ាង​សម​ស្រប​មួយ​ដែល​បញ្ជាក់​ថា ការ​ហាត់​យូ​ហ្គា​អាច​ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ដែល​គ្មាន​ពេលទំនេរ​ហាត់ប្រាណ​ដូច​ជា ជិះ​កង់ ឬ​ដើរ​លឿន​ៗ ដោយសារ​តែ​មាន​បញ្ហា​ក្នុង​ការ​ដើរ ឬ​ធ្វើ​ចលនា​រាង​កាយ ផ្សេង​ៗ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ