ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លែក​បស់​គេ​មែន​!!! ធ្លាប់តែ​​ឃើញ​លួច​កាបូប ឬម៉ូតូ តែ​ចោរ​នេះ​លួច​ដប​ស្រា​

6 ឆ្នាំ មុន

AFP ផ្សាយ​ថា ​ស្រា​«Vodka» ដែល​ថ្លៃ​បំផុត​នៅ​លើ​ពិភពលោក​ត្រូវ​ចោរលួច​ពី​រង្គសាល​មួយ​ក្នុង​ទីក្រុង​កូ​ប៉េ​ន​ហាក កាលពី​ប៉ុន្មាន​ថ្ងៃមុន និង​បោះចោល​នៅ​សល់​តែ​ដប​ទទេ នៅ​ឯ​ការដ្ឋាន​សំណង់​មួយ​កណ្ដាល​ក្រុង​ដា​ណឺ​ម៉ាក កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។…

AFP ផ្សាយ​ថា ​ស្រា​«Vodka» ដែល​ថ្លៃ​បំផុត​នៅ​លើ​ពិភពលោក​ត្រូវ​ចោរលួច​ពី​រង្គសាល​មួយ​ក្នុង​ទីក្រុង​កូ​ប៉េ​ន​ហាក កាលពី​ប៉ុន្មាន​ថ្ងៃមុន និង​បោះចោល​នៅ​សល់​តែ​ដប​ទទេ នៅ​ឯ​ការដ្ឋាន​សំណង់​មួយ​កណ្ដាល​ក្រុង​ដា​ណឺ​ម៉ាក កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

អ្នកនាំពាក្យ​ប៉ូលិស​នៅ​ក្រុង​កូ​ប៉េ​ន​ហាក​បាន​បញ្ជាក់​ប្រាប់​AFP​ថា មិនដឹង​ថា​មាន​កើត​អ្វី​ឡើង​ទៅ​លើ​ស្រា «Vodka» ប៉ុន្តែ​វា​នៅ​សល់​តែ​ដប​ទទេ ។

ដប​ស្រា​«Vodka» បាន​ផលិត​ពី​មាស និង​ផ្លា​ទី​ន គម្រប​ដប​ធ្វើ​ជា​ស្លាក​សញ្ញា​ដែនដី​រុ​ស្សុ​ី​មាន​រូប​ឥន្ទ្រី​២​ក្បាល​លំអ​ដោយ​គ្រាប់ពេជ្រ មាន​តម្លៃ​ខ្ពស់​ដល់​ទៅ​១,៣​លាន​ដុល្លារ ដោយសារ​ដប​នេះ​មាន​សភាព​ល្អ បាន​បញ្ជូន​ឲ្យ​អ្នកជំនាញ​ត្រួតពិនិត្យ ។ នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​បាន​បង្ហាញ​បុរស​ម្នាក់​បិទមុខ​ចូល​ទៅ​លួច​ដប​ស្រា​ដែល​តាំង​បង្ហាញ​នៅ​បញ្ជរ «Cafe 33» ក្រុង​កូ​ប៉េ​ន​ហាក កាលពី​ថ្ងៃ​ទី​២ មក​រា​២០១៨ ហើយ​ក៏​គេចខ្លួន​បាត់ ។

លោក​Brian Ingberg​ជា​ម្ចាស់​រង្គសាល​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ខ្លួន​បាន​ខ្ចី​ដប «Vodka»​ពី​អ្នកជំនួញ​ជនជាតិ​រុ​ស្ស៊ី​ម្នាក់ ដោយ​មិន​បាន​ធ្វើ​ប័ណ្ណធានា ។ ជា​សំណាងអាក្រក់​មួយ​ដែល​សល់​តែ​ដប​ទទេ និង​មាន​កម្មករ​សំណង់​ម្នាក់​ប្រទះ​ឃើញ ។ លោក​បាន​បញ្ជាក់​បន្ត​ទៀត​ថា​«​ខ្ញុំ​ត្រេកអរ​បំផុត​ដែល «Vodka»​ជួយ​យើង ដប​ស្រា​មាស​នេះ នៅ​មាន​តម្លៃ​ខ្ពស់​ទោះបីជា​ខូចខាត​តិចតួច​ក៏​ដោយ ។ យើង​នៅ​មាន​ស្រា​ប្រភេទ​ដូច​គ្នា​ទៀត​យើង​នឹង​ចាក់​ចូល​ឲ្យ​ពេញ​ដូច​ដើម​» ។

ចំណែក​ប៉ូលិស​ដា​ណឺ​ម៉ាក​បាន​គូសបញ្ជាក់​ថា នឹង​ស៊ើ​ប​អង្កេត​លើ​រឿង​នេះ ប៉ុន្តែ​មិន​បាន​ផ្ដល់​ភាព​លំអិត​បន្ថែម​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ