ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ជោក​ហៅ​តាក់ស៊ី​ជិះអស់​ជាង​2​ពាន់​ដុល្លារ

6 ឆ្នាំ មុន

«Metro»​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប៉ូលិស​នៅ​ក្រុង​អូ​ស្លូ ប្រទេស​ន័​រ​វែ​ស បាន​បង្ហាញ​រឿង​ដ៏​ចម្លែក​មួយ​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ដោយ​បញ្ជាក់​ថា បុរស​ម្នាក់​អាយុ​ប្រហែល​​៤០​ឆ្នាំ បាន​ផឹកស្រា​ជប់លៀង​ឆ្លង​ឆ្នាំ​ថ្មី​រហូត​ស្រវឹង​ជោក​ ដោយ​ហៅ​តាក់ស៊ី​ធ្វើ​ដំណើរ​ក្នុង​រយៈ​ចម្ងាយ​ជាង​៦០០​គីឡូម៉ែត្រ ឆ្លងកាត់​៣​ប្រទេស​តាំងពី​ក្រុង​កូ​ប៉េ​ន​ហាក ប្រទេស​ដា​ណឺ​ម៉ាក…

«Metro»​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប៉ូលិស​នៅ​ក្រុង​អូ​ស្លូ ប្រទេស​ន័​រ​វែ​ស បាន​បង្ហាញ​រឿង​ដ៏​ចម្លែក​មួយ​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ដោយ​បញ្ជាក់​ថា បុរស​ម្នាក់​អាយុ​ប្រហែល​​៤០​ឆ្នាំ បាន​ផឹកស្រា​ជប់លៀង​ឆ្លង​ឆ្នាំ​ថ្មី​រហូត​ស្រវឹង​ជោក​ ដោយ​ហៅ​តាក់ស៊ី​ធ្វើ​ដំណើរ​ក្នុង​រយៈ​ចម្ងាយ​ជាង​៦០០​គីឡូម៉ែត្រ ឆ្លងកាត់​៣​ប្រទេស​តាំងពី​ក្រុង​កូ​ប៉េ​ន​ហាក ប្រទេស​ដា​ណឺ​ម៉ាក ឆ្លងកាត់​ប្រទេស​ន័​រ​វែ​ស ។

ក្រោយ​ពី​រំលង​បាន​ប្រហែល​៦​ម៉ោង តាក់ស៊ី​មួយ​គ្រឿង​បាន​នាំ​បុរស​នោះ​ដល់​ផ្ទះ​នៅ​ក្រុង​​អូ​ស្លូ​មាន​តម្លៃ​ប្រហែល​១.៦៤០​ផោន ឬ​ជាង​២​ពាន់​ដុល្លារ ប៉ុន្តែ​អ្នកដំណើរ​រូប​នេះ​បាន​​បដិសេធ​បង់ប្រាក់​គិតតែ​ពី​ដើរ​ទ្រេតទ្រោត​ចូល​ដេក​នៅ​ក្នុងផ្ទះ ។

ឃើញ​ដូច្នេះ​អ្នកបើកបរ​ខឹង​ក៏​ប្តឹង​ទៅ​ប៉ូលិស ។ នៅ​ពេល​អាជ្ញាធរ​នាំ​កម្លាំង​ទៅ​ផ្ទះ​នោះ​បាន​ជួប​បុរស​ម្នាក់​កំពុង​ដេក​ស្រវឹង​ជោក​នៅ​លើ​គ្រែ ។ អាជ្ញាធរ​បាន​ដាស់​គេ ហើយ​ជា​ចុង​ក្រោយ​យល់ព្រម​បង់ថ្លៃ​ធ្វើ​ដំណើរ​នេះ ។

ប៉ូលិស​បញ្ជាក់​ថា បុរស​រូប​នេះ​មិន​ធ្លាប់​មាន​ប្រវត្តិ​បង្ក​បទឧក្រិដ្ឋ​ពី​មុន​មក​ទេ ។ ចំណែក​អ្នកបើកបរ​យានយន្ត​នោះ​អាជ្ញាធរ​បាន​ហៅ​ក្រុម​ជួ​យស​ង្គ្រោះទៅ​ជួយ ព្រោះ​អា​គុយ​របស់​រថយន្ត​បាន​អស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ