ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ហើយ​អាណិត​ណាស់ ពិត​ជា​ស្មោះ​នឹង​ម្ចាស់​វា​មែន

6 ឆ្នាំ មុន

«Metro» ​ផ្សាយ​ថា​ឆ្កែ​មួយ​ក្បាល​ឈ្មោះ​ Deta ធ្លាប់​រស់នៅ​ជាមួយ​ស្ត្រី​ចំណាស់ ​អាយុ​៨៦​ឆ្នាំ​ម្នាក់ នៅ​ក្រុង​ញូ​វ​យ៉​ក​រយៈពេល​៥​ឆ្នាំ ក្រោយមក​ម្ចាស់​បាន​ស្លាប់​នៅ​ខែកញ្ញា ២០១៧ ធ្វើ​ឲ្យ​វា​ស្ថិត​នៅ​ក្នុង​ការ​ថែទាំ​របស់​នាង​Theresa Morini…

«Metro» ​ផ្សាយ​ថា​ឆ្កែ​មួយ​ក្បាល​ឈ្មោះ​ Deta ធ្លាប់​រស់នៅ​ជាមួយ​ស្ត្រី​ចំណាស់ ​អាយុ​៨៦​ឆ្នាំ​ម្នាក់ នៅ​ក្រុង​ញូ​វ​យ៉​ក​រយៈពេល​៥​ឆ្នាំ ក្រោយមក​ម្ចាស់​បាន​ស្លាប់​នៅ​ខែកញ្ញា ២០១៧ ធ្វើ​ឲ្យ​វា​ស្ថិត​នៅ​ក្នុង​ការ​ថែទាំ​របស់​នាង​Theresa Morini ត្រូវជា​កូនចាប់​ពេល​នោះ​មក ។

ទោះជា​យ៉ាងណា​ក៏​ដោយ ក៏​ឆ្កែ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ស្មោះត្រង់ និង​គោល​គំនិត​ដែល​វា​មាន​ទៅ​លើ​ម្ចាស់​ដើម នៅ​ពេល​នាង Theresa នាំ​វា​ទៅ​ផ្នូរ​ម្ដាយ និង​ឪពុក​របស់​ខ្លួន​កាលពី​ខែវិច្ឆិកា កន្លង​មក​វា​ក៏​រត់​ទៅ​ដេក​យ៉ាង​ស្រគត់ស្រគំ​នៅ​ក្បែរ​ស្លាក​ឈ្មោះ​របស់​សព ។

នៅ​ពេល​ត្រឡប់​មក​វិញ នាង​ថេ​រ៉ា​សា បាន​ហៅ​Deta ឲ្យ​ដើរ​តាម ជាដំបូង​វា​ក៏​ដើរ​តាម ប៉ុន្តែ​នៅ​ពេល​នាង​មក​ដល់​រថយន្ត​ក៏​ងាក​ទៅ​ឃើញ​វា​ត្រឡប់​ទៅ​ដេកចាំ​ផ្នូរ​សព ហើយ​ទោះបីជា​ហៅ​ក៏​វា​មិន​មក តម្រូវ​ឲ្យ​ប្ដី​របស់​ថេ​រ៉ា​សា​ត្រូវ​ចូល​ទៅ​លើក​បី​ត្រឡប់​មក​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ