ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណត់មុខសញ្ញាបានហើយ សង្ឃឹមថាប៉ូលិសហ្នឹងក្របួច.កជនម្នាក់នោះឱ្យបាន

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ នគរបាល​បាន​កំណត់​ថា ការ​ស្លាប់​របស់​បុរស​ម្នាក់​គឺជា​ករណី​អំពើរ​ឃាត កម្ម​ដែល​បង្ក​ឡើង​ពី​ជន​មិន​ស្គាល់​មុខ​បាន​លួច​វាយ​សម្លាប់​ទៅ​លើ​បុរស​រង​គ្រោះ​ចំ​ក្បាល​ផ្នែក ខាងក្រោយ​បណ្តាល​ឲ្យ​ស្លាប់ ។ ហើយ​ករណី​មួយ​នេះ​ក៏​ត្រូវ​បាន​នគរបាល​កំណត់​បាន​លើ​មុខ សញ្ញា​របស់​ជន​ដៃដល់​អស់​ទៅ​ហើយ​ដែរ ។…

ខេត្តក្រចេះ ៖ នគរបាល​បាន​កំណត់​ថា ការ​ស្លាប់​របស់​បុរស​ម្នាក់​គឺជា​ករណី​អំពើរ​ឃាត កម្ម​ដែល​បង្ក​ឡើង​ពី​ជន​មិន​ស្គាល់​មុខ​បាន​លួច​វាយ​សម្លាប់​ទៅ​លើ​បុរស​រង​គ្រោះ​ចំ​ក្បាល​ផ្នែក ខាងក្រោយ​បណ្តាល​ឲ្យ​ស្លាប់ ។ ហើយ​ករណី​មួយ​នេះ​ក៏​ត្រូវ​បាន​នគរបាល​កំណត់​បាន​លើ​មុខ សញ្ញា​របស់​ជន​ដៃដល់​អស់​ទៅ​ហើយ​ដែរ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ ក្រុង​ក្រចេះ ។ 
អធិការរង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ​លោក​អនុសេនីយ៍ឯក អ៊ី​វ សុខ​រ៉ា​ន់ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​បាន​ជន​ដៃដល់​ប្រដាប់​ដោយ​វត្ថុ​រឹង​បាន​លួច​វាយ​ចំ​ក្បាល​បណ្តាល​ឲ្យ​ប្រកាច់ និង​បាន​ស្លាប់​ក្រោយ​ពី​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាលពី​ព្រលប់​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០១៨ ។

ក្រោយ​ការ​ចុះ​ស៊ើបអង្កេត​បាន​ពិនិត្យ​ឃើញ​ថា មូលហេតុ​ឲ្យ​មាន​អំពើ​វាយ​សម្លាប់​មួយ​ករណី នេះ​គឺ​ផ្តើម​ចេញពី​រឿង​គំនុំ​ជំពាក់​លុយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​មុខរបរ​ជំនួញ​ទិញ​លក់​ឈើ​រវាង ជន​រង​គ្រោះ​ជាមួយ និង​ជន​ដៃដល់ ។

បើ​ទោះជា​បែប​ណា​ក្រោយ​ពី​បាន​បង្កហេតុ​វាយ​សម្លាប់ ទៅ​លើ​បុរស​រង​គ្រោះ​ម្នាក់​ឈ្មោះ រស់ ធឿ​ន អាយុ​៤២​ឆ្នាំ បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​លំនៅ​ឋាន​មួយ ដែល​មា​នទី​តាំងនៅ​ក្នុងភូមិ​ស្រែ​ស្តៅ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ រួច​មក​នោះ​ជនសង្ស័យ​ដៃដល់​បាន​គេចខ្លួន និង​មិន បាន​បន្សល់​ទុក​វត្ថុ​តាង​អ្វីមួយ​នោះ​ដែរ តែ​នគរបាល​អះអាង​ថា ជនសង្ស័យ​ត្រូវ​បាន​កំណត់ លើ​មុខសញ្ញា​ហើយ​ក៏​កំពុង​តែ​បើក​ការ​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន ។

បើ​តាម​លោក​អធិការរង​បាន​បញ្ជាក់​ទៀត​ថា ជន​រង​គ្រោះ​បាន​រង​របួសធ្ងន់​ត្រង់​ក្បាល​ផ្នែក​ខាង ក្រោយ​បន្ទាប់​ពី​រង​ការ​វាយ​ពី​ជន​ដៃដល់​ជាមួយនឹង​ដែក​ទើប​បណ្តាល​ឲ្យ​ស្លាប់​មិន​អាច​ជួយ សង្គ្រោះ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ