ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងភ័យតក់ស្លុតដល់យំ ក្រោយចោរបំពានលើគាត់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចោរ​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ទូរ​ស័​ព្ទ​ i Phone 6plus ពី​នារី​ម្នាក់​បាន​សម្រេច ខណៈ​កំពុង​តែ​អង្គុយ​ចុច​លេង​នៅ​លើ​ម៉ូតូ​ កាលពី​វេលា​ម៉ោង​៨ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦…

រាជធានី​ភ្នំពេញ ៖ ចោរ​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ទូរ​ស័​ព្ទ​ i Phone 6plus ពី​នារី​ម្នាក់​បាន​សម្រេច ខណៈ​កំពុង​តែ​អង្គុយ​ចុច​លេង​នៅ​លើ​ម៉ូតូ​ កាលពី​វេលា​ម៉ោង​៨ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦ មក​រា នៅ​មុខ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ តាម​ផ្លូវ​២៧១ ក្នុង​សង្កាត់​ទឹកល្អក់​២​ខណ្ឌទួលគោក ។

នារី​រង​គ្រោះ​ដែល​ត្រូវ​ចោរឆក់​ទូរស័ព្ទ​នោះ​ឈ្មោះ សេង ស្រី​ពៅ អាយុ​២០​ឆ្នាំ ជា​និ​សិ​ត្ស​ឆ្នាំ​ទី​២ ស្នាក់​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​នារី​ម្នាក់​ទៀត​រួម​ដំណើរ​ជាមួយ​គ្នា សុំ​មិន​បញ្ចេញ​ឈ្មោះ ពួក​នាង​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០០៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1I -6702 ។

តាម​សម្ដី​នារី​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពួក​នាង​ទាំង​ពីរ​នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា​យក​ស្បែកជើង​ទៅ​ឲ្យ​មិត្តភក្តិ​ដោយ​អង្គុយ​លើ​ម៉ូតូ​ចាំ​នៅ​មុខ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដែល​ជា​កន្លែង​កើតហេតុ ។ នៅ​ពេល​រង់ចាំ​នោះ​នាង​បាន​ដក​ទូរស័ព្ទ​ពី​ហោប៉ៅ​ខោ​មក​ចុច​លេង ស្រប​ពេល​នោះ​មាន​ចោរ​២​នាក់ ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង និង​មិន​ចាំ​ស្លាក​លេខ​បាន​មក​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​របស់​នាង​ម៉ាក i Phone 6plus ពី​ដៃ​បាន​សម្រេច ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ដោយ​សុ​វត្តិភាព ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន នគរបាល​ប៉ុស្ដិ៍​ទឹកល្អក់​២ បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ត្រឹមតែ​នាំ​នារី​រង​គ្រោះ ទៅ​ដាក់​ពាក្យបណ្ដឹង ៕​

អត្ថបទសរសេរ ដោយ