ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​៣​ថ្ងៃ​ប្រទះ​ឃើញ​ស្លា.ប់​ផ្កា.ប់មុខ​ក្នុង​ចំការ​ដំឡូង​មាន​ស្នាម​អា​.​ក​ខាងស្តាំ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាត់​ខ្លួន​២​យប់​៣​ថ្ងៃ​ទើប​ប្រទះ​ឃើញ​សព​ក្នុង​ចំការ​ដំឡូង​សង្ស័យ​ករណី​ឃាតកម្ម​ត្រូវ​គេ​សម្លាប់​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​ភូមិ​អូរ​ឬ​ស្សី សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។    ជន​រង​គ្រោះ​ឈ្មោះ ឡា​ច ស​ម្ភ​ស្ស…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាត់​ខ្លួន​២​យប់​៣​ថ្ងៃ​ទើប​ប្រទះ​ឃើញ​សព​ក្នុង​ចំការ​ដំឡូង​សង្ស័យ​ករណី​ឃាតកម្ម​ត្រូវ​គេ​សម្លាប់​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​ភូមិ​អូរ​ឬ​ស្សី សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។   

ជន​រង​គ្រោះ​ឈ្មោះ ឡា​ច ស​ម្ភ​ស្ស ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​នាង សង្កាត់​កើតហេតុ​មក​ស្នាក់​នៅ​ជួយ​ដក​ដំឡូង​ជាមួយ​ឱ​ពុក និង​បងប្អូន​ប្រុស​ស្រី​បង្កើត និង​បងថ្លៃ​សរុប​៥​នាក់​នៅ​ក្បែរ​កន្លែង​កើតហេតុ​ប្រហែល​១០០​ម៉ែត្រ ។

តាម​ប្រភព​ពី​បងប្រុស​ជន​រង​គ្រោះ​ឈ្មោះ ឡា​ច សុ​ផា អាយុ​២៩​ឆ្នាំ ប្រាប់​សមត្ថកិច្ច​ថា កាលពី​ព្រលប់​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០១៨ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​MSX ពណ៌​លឿង មក​កន្លែង​ស្នាក់​នៅ​ធ្វើ​ចំការ​ក្បែរ​កន្លែង​កើតហេតុ​ដោយ​ញ៉ាំ​បាយ​ទឹក​ជុំ​បងប្អូន ខណៈ​ឱ​ពុក​មិន​នៅ​កន្លែង​ទេ​ទាល់​យប់​ជ្រៅ​បាន​វិ​ត្រឡប់​មក​វិញ ។ បុរស​ជា​បង​បន្ត​ថា ក្រោយ​ញ៉ាំ​អាហារ​រួម​គ្នា​ខ្លួន និង​បងប្អូន​នាំ​គ្នា​ដេក​មិនដឹង​ថា ប្អូនប្រុស​ទៅ​ណា​ឡើយ ។

លុះ​ព្រឹក​ថ្ងៃ​ទី​៨​ថ្ងៃខែ​ដដែល​ពេល​ក្រោក​ពី​ដេក​ឃើញ​តែ​ម៉ូតូ​បាត់​មនុស្ស​ហើយ​ចុច​ទូរស័ព្ទ​មិន​ចូល​ទើប​ដឹង​ថា បាត់​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៩​នេះ​ទើប​ប្រទះ​ឃើញ​សព​ដេក​ស្លាប់​ផ្កាប់មុខ​ខាងលិច​កន្លែង​ស្នាក់​នៅ​ប្រហែល​១០០​ម៉ែត្រ ។ នៅ​កន្លែង​កើតហេតុ​គេ​ឃើញ​មា​ប​កាំបិត​បុ័ងតោ​ចំនួន​២​ប្រឡាក់​សុទ្ធតែ​ឈាម​ពេល​នេះ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត និង​ក្រុង​ប៉ោយ​ប៉ែ​ត​កំពុង​ស្ថិត​នៅ​កន្លែង​កើតហេតុ​ហើយ​បើក​ការ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ និង​កំពុង​សាកសួរ​បងប្អូន និង​ឱ​ពុក​ជន​រង​គ្រោះ​ដើម្បី​រក​មូលហេតុ ។

ករណី​ខាងលើ​ត្រូវ​បាន​លោក ភឿ​ង ម៉ា​ន់​សឹ នាយការិយាល័យ​កម្រិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត​សន្និដ្ឋាន​បឋម​ថា ជា​ការ​ធ្វើឃាត​ដោយ​ខ្លួនឯង​គ្មាន​អ្នក​វាយ​សម្លាប់​ទេ ព្រោះ​លើ​រូបរាង​កាយ​ជន​រង​គ្រោះ​ពុំ​មាន​ស្លាកស្នាម​គឺ​មាន​តែ​ស្នាម​អា​.​ក​ខាងស្តាំ ម្យ៉ាង​កាំបិត​ដែល​ប្រទះ​ឃើញ​នៅ​កន្លែង​កើតហេតុ​យក​ចេញពី​កន្លែង​ស្នាក់​នៅ ។ លោក​បន្ត​ថា បើ​ជន​ដទៃ​សម្លាប់​ជន​រង​គ្រោះ​ក៏​អាច​បងប្អូន​ឮ​សម្រែក​ដែរ​ព្រោះ​មិន​ដល់​១០០​ម៉ែត្រ​ផង រីឯ​បងប្អូន​បង្កើត​ក៏​មិន​អាច​សម្លាប់​គ្នា​យក​អ្វី​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ