ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ ៖ ទិញពីរដ្ឋថោក លក់ឱ្យប្រជាពលរដ្ឋថ្លៃ

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​ឃុំ​នានា​ក្នុងស្រុក​កំពង់ត្រាច​បាន​និយាយ​ត្អូញត្អែ​ពី​តម្លៃ​ភ្លើងអគ្គិសនី​របស់​រដ្ឋ​ដែល​មាន​សាខា​នៅ​ស្រុក​កំពង់ត្រាច ហើយ​ត្រូវ​បាន​ឯកជន​ទិញ​ពី​រដ្ឋ​តម្លៃ​៦៥០​រៀល​ក្នុង​មួយ​គីឡូ តែ​សម្រាប់​លក់​ឱ្យ​អាជីវករ​លក់​មាស​ក្នុង​ផ្សា​១​គីឡូ​តម្លៃ​១៤០០​រៀល ។ រីឯ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសា​ទៀត​នៅ​ភូមិ​បឹង​ធំ ឃុំ​អង្គ​សុ​ភី បាន​ត្អូញត្អែ​ពី​បញ្ហា​អត់​ភ្លើងអគ្គិសនី​រដ្ឋ​ប្រើ ។…

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​ឃុំ​នានា​ក្នុងស្រុក​កំពង់ត្រាច​បាន​និយាយ​ត្អូញត្អែ​ពី​តម្លៃ​ភ្លើងអគ្គិសនី​របស់​រដ្ឋ​ដែល​មាន​សាខា​នៅ​ស្រុក​កំពង់ត្រាច ហើយ​ត្រូវ​បាន​ឯកជន​ទិញ​ពី​រដ្ឋ​តម្លៃ​៦៥០​រៀល​ក្នុង​មួយ​គីឡូ តែ​សម្រាប់​លក់​ឱ្យ​អាជីវករ​លក់​មាស​ក្នុង​ផ្សា​១​គីឡូ​តម្លៃ​១៤០០​រៀល ។ រីឯ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសា​ទៀត​នៅ​ភូមិ​បឹង​ធំ ឃុំ​អង្គ​សុ​ភី បាន​ត្អូញត្អែ​ពី​បញ្ហា​អត់​ភ្លើងអគ្គិសនី​រដ្ឋ​ប្រើ ។

តាម​ប្រភព​ពី​ពលរដ្ឋ​ឈ្មោះ រស់ ស៊ី​ណាំ អាយុ​៤៥​ឆ្នាំ និយាយ​ប្រាប់​ថា គាត់​ចង់បាន​ភ្លើងអគ្គិសនី​របស់​រដ្ឋ​ជា​ជាង​ទិញ​ភ្លើង​ពី​ឯកជន ទិញ​ពី​រដ្ឋ​ថោក​មក​លក់​ឱ្យ​ប្រជាពលរដ្ឋ​តម្លៃ​១២០០​រៀល ។ ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ មាស អឿ​ន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ នៅ​ភូមិ​បឹង​ធំ ឃុំ​អង្គ​សុ​ភី បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួ​សាបាន​ផ្ដិត​មេដាយ​សុំ​ឱ្យ​អាជ្ញាធរ​ស្រុក​ជួយ​​ទាក់​ទង់​ទៅ​ខាង​អគ្គិសនី​ដាក់​ភ្លើង​ឱ្យ​គាត់​បាន​ប្រើប្រាស់​ផង ព្រោះ​ការ​ផ្ដិត​មេដាយ​សុំ​បណ្ដាញ​​ភ្លើង​អគ្គ​ស​នី​ប្រើ​នេះ​ជា​ច្រើន​ដង​ហើយ ។

ឆ្លើយ​តប​ទៅ​ហ្នឹង​បញ្ហា​ខាងលើ​លោក អូន ខន អភិបាលស្រុក​កំពង់ត្រាច​បាន​ប្រាប់​ឱ្យ​ដឹង​ថា គម្រោង​​របស់​អគ្គិសនី​មាន​រួច​ជា​ស្រេច​ហើយ​នៅ​ឆ្នាំ​២០១៨​នេះ ខាង​អគ្គិសនី​កម្ពុជា​បាន​បន្ត​ដាក់​ភ្លើង​ឱ្យ​ប្រជាពលរដ្ឋ​ប្រើ​នៅ​តាម​ជនបទ​ឱ្យ​បាន​មុន​ការ​គ្រោងទុក​ឆ្នាំ​២០២០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ